សេចក្ដីជូនដំណឹង
ក្រុមហ៊ុន WOWNOW ពង្រីកចំនួនរថយន្តតាក់ស៊ីថ្មី ១០០គ្រឿងបន្ថែម!
នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៥ ក្រុមហ៊ុន WOWNOW បានសហការជាមួយក្រុមហ៊ុន A.V.R (Asia Vehicle Rental) Co., Ltd. រៀបចំកម្មវិធីប្រគល់-ទទួល ដើម្បីដាក់ដំណើរការជាផ្លូវការនូវរថយន្តអគ្គិសនីថ្មី CHANGAN Eado EV460 ចំនួន ១០០គ្រឿងដំបូង។ បច្ចុប្បន្នរថយន្តទាំងអស់ត្រូវបានដាក់ដំណើរការឲ្យប្រើប្រាស់នៅក្នុងរាជធានីភ្នំពេញ។ នាយកគ្រប់គ្រងទូទៅ A.V.R លោក លី សុវណ្ណារិទ្ធ និងនាយកប្រតិបត្តិ WOWNOW លោក Jinhe Li បានចូលរួមក្នុងកម្មវិធីនេះជាមួយគ្នា។

ក្នុងនាមជាក្រុមហ៊ុនផ្តល់សេវាកម្មកក់រថយន្តបែបអគ្គិសនីដំបូងបង្អស់របស់កម្ពុជា WOWNOW ប្តេជ្ញាដោយភ្ជាប់មកជាមួយគោលការណ៍ “កាបូនទាប មិនប៉ះពាល់ដល់បរិស្ថាន និងរួមបញ្ចូលការធ្វើដំណើរ”។ ក្នុងពិធីប្រគល់~ទទួលនេះផងដែរ បានបង្ហាញពីការពង្រឹងបន្ថែមនូវសមត្ថភាពផ្គត់ផ្គង់រថយន្តអគ្គិសនីរបស់ WOWNOW ក្នុងវិស័យធ្វើដំណើរដ៏ឆ្លាតវៃ នេះធានាបាននូវសមត្ថភាពឆ្លើយតបបានយ៉ាងរហ័សបំផុតរបស់ក្រុមហ៊ុន។

លោក Jinhe Li បានដកស្រង់សម្តីលោក Kevin Zheng ប្រធានជាន់ខ្ពស់ WOWNOW ក្នុងសុន្ទរកថារបស់លោក៖ “ប្រសិនបើប្រៀបធៀបជាមួយតុកតុក និងរថយន្តប្រើប្រាស់ប្រេងឥន្ធនៈដទៃ រថយន្តអគ្គិសនីដែលនាំចូលពីប្រទេសចិននេះ មានការឆ្លើយតបយ៉ាងរហ័ស កៅអីអង្គុយមានផាសុកភាព និងប្រព័ន្ធសេវាធ្វើដំណើរឆ្លាតវៃសុវត្ថិភាពកម្រិតខ្ពស់ ដែលនឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើគំរូនៃការធ្វើដំណើររបស់រាជធានីភ្នំពេញ ក៏ដូចជាផ្លាស់ប្តូរទម្លាប់ការធ្វើដំណើររបស់ប្រជាជនកម្ពុជាផងដែរ”។

នៅពេលនិយាយអំពីតម្លៃនៃការប្រើប្រាស់រថយន្ត លោក Jinhe Li ក៏បានបន្ថែមទៀតថា “រីករាយជាមួយសេវាកម្មប្រកបដោយគុណភាពខ្ពស់ និងប្រណិតភាពនៅក្នុងតម្លៃដែលសមរម្យ។ ខាងលើនេះ គីជាការធានានៃការប្រកួតប្រជែងក្នុងការធ្វើដំណើររបស់ WOWNOW ។ រថយន្តអគ្គិសនី EV460នេះ មានរយៈចម្ងាយឆ្ងាយ និងការប្រើប្រាស់អស់ថាមពលទាប អាចកាត់បន្ថយថ្លៃចំណាយបានច្រើន យើងរំពឹងថានឹងអាចកាត់បន្ថយការចំណាយប្រតិបត្តិការចំនួន ៣0%។ WOWNOW នឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ ក្នុងទម្រង់នៃការឧបត្ថម្ភផ្សេងៗ ដោយហេតុអាចជួយទៅសាធារណជនកម្ពុជាឱ្យសម្រេចបាននូវភាពងាយស្រួលក្នុងការកក់រថយន្តដើម្បីធ្វើដំណើរ។

លោក លី សុវណ្ណារិទ្ធ នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន អេ វី អ (អេស៊ា វីហ៊ីឃល រេនធល) បានលើកឡើងថា ថា “ថ្ងៃនេះគឺថ្ងៃដ៏សំខាន់មួយ សម្រាប់វិស័យធ្វើដំណើរដោយរថយន្តតាក់ស៊ីអគ្គិសនីនៅកម្ពុជា ខណៈដែលក្រុមហ៊ុន អេ.វី.អ (អេស៊ា វីហ៊ីឃល រេនធល) – ដែលជាក្រុមហ៊ុនទទួលបានសិទ្ធផ្តាច់មុខ នៅក្នុងប្រទេសកម្ពុជា ក្នុងការដំណើរការម៉ាកសញ្ញា “អេវីស ជួលរថយន្ត” និង “បាត់ចិត ជួលរថយន្ត និងរថយន្តធុនធ្ងន់” រួមជាមួយ ChangAn Cambodia មានមោទនភាពប្រកាសអំពីការប្រគល់រថយន្តអគ្គិសនី សម្រាប់សេវាកម្មតាក់ស៊ី ដំបូង និងធំបំផុតនៅក្នុងប្រទេស។ មកដល់ពេលនេះ អេ.វី.អ បានប្រគល់រថយន្ត Changan EADO EV460 ចំនួន ១០០ គ្រឿង ជូនក្រុមហ៊ុន WowNow Taxi រួចរាល់។ ចំណែក ១០០ គ្រឿងទៀត នឹងត្រូវប្រគល់នៅខែកក្កដា ឆ្នាំ ២០២៥។ នេះមិនត្រឹមតែជាភាពជោគជ័យរបស់យើងប៉ុណ្ណោះទេ — តែវាបង្ហាញពីការប្តេជ្ញារួមគ្នាចំពោះ ការផ្តល់សេវាកម្មធ្វើដំណើរដោយរថយន្តតាក់ស៊ីអគ្គីសនី ប្រកបដោយនិរន្តភាពផងដែរ។

ក្នុងការសហការជាដៃគូនេះ អេ.វី.អ ផ្តោតសំខាន់លើភាពឥតខ្ចោះក្នុងការផ្តល់ជូននូវរថយន្តអគ្គិសនីដែលមានគុណភាពខ្ពស់ សុវត្ថិភាពក្នុងការធ្វើដំណើរ និងជំនួយលើការគ្រប់គ្រងរថយន្ត ជូនអតិថិជន។ Changan EADO EV460 គឺជារថយន្តអគ្គិសនី ដែលផ្តល់ជូនបទពិសោធន៍ធ្វើដំណើរដ៏ល្អឥតខ្ចោះ បំពាក់ដោយបច្ចេកវិទ្យាទំនើប ដែលជួយសម្រួលដល់ការបើកបរ និងការរចនាផ្នែកខាងក្នុង ដែលផ្តល់នូវផាសុកភាព ជូនអ្នកដំណើរ។ អ្នកបើកបរទាំងអស់ត្រូវបានបណ្តុះបណ្តាលយ៉ាងលម្អិត ក្នុងការប្រើប្រាស់រថយន្ត បច្ចេកទេសបើកបរ ច្បាប់ចរាចរណ៍ និងនីតិវិធីធានារ៉ាប់រង ដើម្បីធានានូវសុវត្ថិភាព ក្នុងការធ្វើដំណើរ។ បន្ថែមពីនេះ អេ.វី.អ មានបទពិសោធន៍ជាង ១៥ ឆ្នាំក្នុងការផ្តល់សេវាកម្មជួលរថយន្ត និងការគ្រប់គ្រងរថយន្ត ដែលធានាថា WowNow Taxi នឹងទទួលបានសេវាកម្មជួលរថយន្តដ៏ល្អឥតខ្ចោះ តាមរយៈ ធានារ៉ាប់រង ចំពោះអ្នកបើកបរ អ្នកដំណើរ និងតតិយជន ការថែទាំជាប្រចាំ សេវាកម្មជួសជុល ការគ្រប់គ្រងគ្រោះថ្នាក់ និងជំនួយតាមដងផ្លូវ ២៤ម៉ោង។

កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងវិស័យរថយន្តអគ្គិសនីថាមពលថ្មីនឹងត្រូវបានពង្រីកបន្ថែមទៀត។ យោងតាមការព្យាករណ៍កំណើនអាជីវកម្មបច្ចុប្បន្នរបស់ WOWNOW នឹងមានរថយន្តអគ្គិសនី ជាង 500 គ្រឿងក្នុងរយៈពេលពីរខែខាងមុខ ដើម្បីផ្តល់សេវាកម្មធ្វើដំណើរប្រកបដោយផាសុកភាព និងបរិស្ថានដែលមានកាបូនទាបដល់ប្រជាជនកម្ពុជា។ ការផ្លាស់ប្តូរនេះក៏មានន័យថា WOWNOW នឹងមានកម្លាំងគ្រប់គ្រាន់ដើម្បីនាំមកនូវការកែលម្អគុណភាពកាន់តែខ្ពស់ដល់សេវាកម្មទេសចរណ៍នៅកម្ពុជា ហើយអាជីវកម្មនឹងផ្តល់ការងារច្រើនជាងរាប់រយកន្លែងសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ នេះជាសារដ៏រំភើបនិងមានតម្លៃមួយ។












-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
នយោបាយ៨ ម៉ោង ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»