Connect with us

សេចក្ដីជូនដំណឹង

សែលកាត៖ សាមគ្គីគ្នាដើម្បីឯករាជ្យភាពឌីជីថលរបស់កម្ពុជា

បានផុស

នៅ

សែលកាត មានមោទនភាពក្នុងការគាំទ្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតឯករាជ្យភាពឌីជីថលពេញលេញ តាមរយៈការបង្វែរទិសដៅ International IP Transit របស់កម្ពុជា។ នេះគឺជាជំហានដ៏ធំមួយឆ្ពោះទៅរកអនាគតឌីជីថលដែលកាន់តែរឹងមាំ និងឯករាជ្យភាពលើខ្លួនឯង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប មានប្រសាសន៍ថា៖ “នេះគឺជាពេលវេលាប្រវត្តិសាស្ត្រសម្រាប់អនាគតឌីជីថលរបស់កម្ពុជា។ ក្នុងនាមជាក្រុមហ៊ុនខ្មែរ សែលកាតប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការគាំទ្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដែលមានអធិបតេយ្យភាព សុវត្ថិភាព និងលំដាប់ពិភពលោកសម្រាប់ប្រទេសជាតិរបស់យើង ដោយកាត់បន្ថយការពឹងផ្អែកពីខាងក្រៅ និងធានាបាននូវភាពធន់របស់ជាតិកាន់តែខ្ពស់។”

លោក យ៉ាប់ កុក លឿង នាយកប្រតិបត្តិរងក្រុមហ៊ុនសែលកាត បានបន្ថែមថា៖ “ជាផ្នែកមួយនៃការផ្លាស់ប្តូរនេះ សែលកាតនឹងបង្វែរទិសដៅ International IP Transit ខណៈពេលដែលយើងមានគោលបំណងកាត់បន្ថយផលប៉ះពាល់ឱ្យតិចបំផុត លោកអ្នកអាចនឹងជួបប្រទះការរំខានបណ្តោះអាសន្ន ដូចជាល្បឿនយឺត ឬការដាច់បណ្តាញជាបណ្តោះអាសន្ន មិនថាលើទូរស័ព្ទចល័ត WiFi តាមផ្ទះ ឬសេវាអ៊ីនធឺណិតសម្រាប់សហគ្រាស។ ភាពរអាក់រអួលទាំងនេះ គឺកើតមានតែក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ ហើយយើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីស្ដារសេវាពេញលេញឡើងវិញឱ្យបានលឿនបំផុត។”

នេះគឺជាពេលវេលាដ៏មានមោទនភាព និងជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។ តាមរយៈការគាំទ្រកិច្ចខិតខំប្រឹងប្រែងកម្រិតថ្នាក់ជាតិនេះ លោកអ្នកកំពុងរួមចំណែកដោយផ្ទាល់ក្នុងការកសាងប្រទេសជាតិដែលកាន់តែរឹងមាំ ពឹងផ្អែកទាំងស្រុងលើខ្លួនឯង និងមានឯករាជ្យភាពឌីជីថល៕

អត្ថបទពាណិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម