លោក លី ធុជ អំពាវនាវឱ្យប្រជាពលរដ្ឋបន្តរួមដំណើរដឹកនាំនាវាកម្ពុជាជាមួយគណបក្សប្រជាជនកម្ពុជា ដែលបានកសាងឡើងអស់រយៈពេលជាង ៤៦ឆ្នាំមកនេះ ដើម្បីរក្សាបាននូវសុខសន្ដិភាព និងការអភិវឌ្ឍ។
ឧត្តមនាវីឯក ទៀ សុខា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងជាមេបញ្ជាការទ័ពជើងទឹកនៃកងយុទ្ធពលខេមរភូមិន្ទ បន្តពីឪពុកលោកនាយឧត្តមសេនីយ៌ ទៀ វិញ ដែលត្រូវតែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ។
ក្រុមប្រឹក្សាធម្មនុញ្ញថ្កោលទោសចំពោះគម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះរបស់សម្ដេចតេជោ ហ៊ុន សែន ដោយបានចាត់ទុកថាជាអំពើភេរវកម្មទាញប្រទេសធ្លាក់ចូលក្នុងភាពវឹកវរ បំផ្លាញសុខសន្ដិភាព ជាទង្វើឧទ្ទាមបំពានរដ្ឋធម្មនុញ្ញកម្ពុជា។
រដ្ឋសភាកម្ពុជាបានចេញញាត្តិថ្កោលទោសចំពោះគម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយបានចាត់ទុកអ្នកដែលប៉ុនប៉ងនេះជាទង្វើជ្រុលនិយម អគតិ គ្មានសាសនា មិនស្គាល់បុណ្យបាប។
នាវាឆ្មាំសមុទ្រឥណ្ឌា២គ្រឿងបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី១៤ ខែកុម្ភៈនេះ ក្នុងឱកាសបំពេញទស្សនៈកិច្ចរឹតចំណងមិត្តភាព និងការទូតជាមួយកម្ពុជា។
អ្នកវិភាគ និងអ្នកតាមដានសង្គមយល់ថាការប្រើប្រាស់ភាសាចង់ធ្វើឃាតសម្ដេចតេជោ និងគ្រួសារសូម្បីតែក្មេងតូចក៏មិនទុកនោះ ជាទង្វើអមនុស្សធម៌មិនអាចទទួលយកបាន។ ការប្រើប្រាស់វប្បធម៌ហិង្សាទាំងនេះគឺចង់ធ្វើឱ្យសង្គមកម្ពុជាបែកបាក់ និងអស្ថេរភាព។
អង្គការចំនួន៣ដែលជាដៃគូរបស់មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានប្រកាសរំសាយបុគ្គលិករបស់ខ្លួនចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥តទៅ ដែលប៉ះពាល់ដល់កម្លាំងបច្ចេកទេសស៊ីម៉ាក់ចំនួន២១០នាក់។