នយោបាយ
រដ្ឋសភាចាត់ទុកអ្នកប៉ុនប៉ងធ្វើឃាតសម្ដេចតេជោនិងគ្រួសារជាក្រុមនិយមជ្រុលគ្មានសាសនា
រដ្ឋសភាកម្ពុជាបានចេញញាត្តិថ្កោលទោសចំពោះគម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយបានចាត់ទុកអ្នកដែលប៉ុនប៉ងនេះជាទង្វើជ្រុលនិយម អគតិ គ្មានសាសនា មិនស្គាល់បុណ្យបាប។

ក្នុងញាត្តិចុះថ្ងៃទី១៣ ខែកុម្ភៈ សភាជាតិបានលើកឡើងថាគម្រោងវាយប្រហារនេះជាអំពើភេរវកម្ម ប្រឆាំងច្បាប់ជាតិនិងអន្តរជាតិ ប្រឆាំងឱវាទសាសនា ហើយជាការប្រមាថធ្ងន់ធ្ងរដល់ឥស្សរជនកំពូលជាតិ។
ក្នុងញាត្តិនោះសភាបានលើកឡើងថា៖ «មិនគូរណាគ្រាន់តែដើម្បីចិញ្ចឹមមហិច្ចតានយោបាយខ្មៅកខ្វក់របស់ខ្លួនក្នុងការដណ្ដើមអំណាចដោយខុសច្បាប់ ពួកគេបានប្រព្រឹត្តិទង្វើបាប គ្មានសីលធម៌បែបនេះឡើយ»។
សភាជាតិក៏បានលើកឡើងផងដែរថាការសាបព្រោះវប្បធម៌ហិង្សា ការគុំគួនទាំងនេះគឺជាគ្រោះថ្នាក់ធំបំផុតសម្រាប់ប្រជាពលរដ្ឋនិងប្រទេសជាតិ ធ្វើឱ្យមានការបែកបាក់ជាតិ និងនាំប្រទេសជាតិធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្គ្រាមឡើងវិញបាន។ ក្នុងនោះរដ្ឋសភាក៏ជំរុញដល់ពលរដ្ឋឱ្យសហការរាយការណ៍ដល់អាជ្ញាធរដើម្បីផ្ដន្ទាទោសដល់សកម្មភាពរបស់ក្រុមនេះផងដែរ។

កាលពីថ្ងៃទី១៣ ខែកុម្ភៈ សម្ដេចតេជោ ហ៊ុន សែន បានបញ្ចេញនូវខ្សែអាត់សំឡេងរបស់ស្ត្រីម្នាក់ដែលប្រមាថដល់សម្ដេច និងគ្រួសារដោយបានប្រើភាសាហិង្សាគ្មានមនុស្សធម៌ចង់យកដ្រូនកសិកម្មដាក់សាំងបាញ់លើផ្ទះសម្ដេចរួចដុតដៃកេះដុតសម្លាប់មិនទុកអ្នកណាម្នាក់នោះទេសូម្បីតែកូនតូចក្នុងអង្រឹង។ ជាការឆ្លើយតបសម្ដេចតេជោថា បានដឹងថាមេខ្លោងនៃគម្រោងធ្វើឃាតសម្ដេចជាអ្នកណាហើយ តែថាពេលនេះ «ត្រូវកំចាត់ពួកជ្រុលនិយមនិងហិង្សាឱ្យអស់សិន»។
នៅមិនទាន់មានភាគីណាមួយចេញមកអះអាងទទួលខុសត្រូវពីការប្រើប្រាស់ភាសាហិង្សាបែបនេះនោះឡើយ ខណៈគណបក្សនយោបាយ និងស្ថាប័នជាច្រើននៅកម្ពុជាបានចេញមកថ្កោលទោសជាបន្តបន្ទាប់៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


