នយោបាយ
អ្នកវិភាគយល់ថាការចង់ធ្វើឃាតសម្ដេចតេជោជាទង្វើអមនុស្សធម៌ចង់រុញប្រទេសឱ្យអស្ថេរភាព
អ្នកវិភាគ និងអ្នកតាមដានសង្គមយល់ថាការប្រើប្រាស់ភាសាចង់ធ្វើឃាតសម្ដេចតេជោ និងគ្រួសារសូម្បីតែក្មេងតូចក៏មិនទុកនោះ ជាទង្វើអមនុស្សធម៌មិនអាចទទួលយកបាន។ ការប្រើប្រាស់វប្បធម៌ហិង្សាទាំងនេះគឺចង់ធ្វើឱ្យសង្គមកម្ពុជាបែកបាក់ និងអស្ថេរភាព។

ការលើកឡើងគឺបន្ទាប់ពីសម្ដេចតេជោបញ្ចេញនូវខ្សែអាត់សំឡេងកាលពីថ្ងៃទី១៣ ខែកុម្ភៈ របស់ស្ត្រីម្នាក់ដែលប្រមាថដល់សម្ដេចតេជោ និងគ្រួសារដោយប្រើភាសាហិង្សាគ្មានមនុស្សធម៌ចង់យកដ្រូនកសិកម្មដាក់សាំងបាញ់លើផ្ទះសម្ដេចរួចដុតដៃកេះដុតសម្លាប់មិនទុកអ្នកណាម្នាក់នោះទេសូម្បីតែកូនតូចក្នុងអង្រឹង។
អ្នកវិភាគសង្គមលោកបណ្ឌិត ជ័យ តិច មានប្រសាសន៍ថាមិននឹកស្មានថាភាសាហិង្សាបែបនេះចេញពីមាត់ស្ត្រីជនជាតិខ្មែរបែបនេះនោះឡើយ ព្រោះជនជាតិខ្មែរជាជនជាតិមានវប្បធម៌ សីលធម៌ និងគោរពច្បាប់ទម្លាប់។
លោកថា៖ «នេះគឺជាវប្បធម៌មួយដែលហួសសម័យហើយដែលប្រើប្រាស់វប្បធម៌អំពើហិង្សា គំរាមកំហែង ធ្វើឃាត ។ល។ ដូច្នេះបើទង្វើនេះត្រូវបានបកអាក្រាតពីការពិតមែននោះជនទាំងនោះនឹងសាបរលាបបាត់បង់នូវប្រជាប្រិយ ទំនុកចិត្ត និងមិនអាចក្លាយជាអ្នកដែលដឹកនាំ ឬអ្នកនយោបាយដែលគេទុកចិត្តនោះទេ»។

ជាមួយគ្នានេះអ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខ លោក ថុង ម៉េងដាវិត យល់ថាការប្រើប្រាស់វប្បធម៌ហិង្សាគ្មានមនុស្សធម៌នេះ គឺប្រាសចាកពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ ហើយអ្វីដែលគួរឱ្យបារម្ភទៀតនោះ គឺវប្បធម៌បែបនេះត្រូវបានប្រើប្រាស់ដោយបរទេសដែលមានបំណងចង់ផ្តួលរលំរដ្ឋាភិបាលណាដែលមិនដើរតាមខ្សែរបន្ទាត់នយោបាយរបស់ពួកគេ។
លោកថា៖ «ការរៀបចំផែនឃាតកម្មទៅលើថ្នាក់ដឹកនាំកម្ពុជា គឺជាអំពើមិនអាចលើកលែងទោសបានទោះក្នុងរូបភាពណាក៏ដោយ»។
លោក ដាវិត យល់ថាភាសាហិង្សាបែបនេះអាចចេញពីបក្ខពួករបស់លោក សម រង្ស៊ី ដែលកាលពីកន្លងមកក្រុមប្រឆាំងនេះតែងតែប្រើប្រាស់ភាសាហិង្សាជ្រុលនិយមជានិច្ចសំដៅមកកាន់សម្ដេចតេជោ និងគ្រួសារ។
លោកបន្ថែមថា៖ «កន្លងមកក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ដែលមានទណ្ឌិត សម រង្សី និងបក្ខពួករបស់ខ្លួនតែងតែបង្ហោះសារជ្រុលនិយមពីការផ្តួលរលំរាជរដ្ឋាភិបាលកម្ពុជា និងអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរចួលរួមជាមួយក្រុមទាំងនោះ ហើយច្បាស់ណាស់ក្រុមទាំងនោះនឹងខំរៀបចំផែនការ និងគម្រោងការផ្សេងៗដើម្បីបង្កអស្ថិរភាពនិង សន្តិសុខកម្ពុជា»។

កាលពីថ្ងៃទី១៣ ខែកុម្ភៈ សម្ដេចតេជោ ហ៊ុន សែន ថាសម្ដេចបានដឹងថាមេខ្លោងនៃគម្រោងធ្វើឃាតសម្ដេចជាអ្នកណាហើយ តែថាពេលនេះ «ត្រូវកំចាត់ពួកជ្រុលនិយមនិងហិង្សាឱ្យអស់សិន» ដោយប្រកាសថានឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់ធ្វើអំពើនេះ។
ក្រោយមានហេតុការណ៍នៃគម្រោងធ្វើឃាតមេដឹកនាំប្រទេសត្រូវបែកធ្លាយឧបនាយករដ្ឋមន្ត្រីមហាផ្ទៃ ស សុខា បានបញ្ជាឱ្យកងកម្លាំងនគរបាលជាតិ បង្កើនការយកចិត្តទុកដាក់លើការងារពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់ ពិសេសអំពើភេរវកម្ម ដោយថា «មិនអាចធ្វេសប្រហែសបានឡើយចំពោះបញ្ហាសន្ដិសុខជាតិ និងសណ្ដាប់ធ្នាប់សង្គម»។

សម្រាប់អ្នកវិភាគយល់ថាគ្រប់គណបក្សនយោបាយគ្រប់និន្នាការគួរជំរុញសមាជិកឬអ្នកគាំទ្រខ្លួនឱ្យយល់ដឹងពីសីលធម៌ រក្សាភាពថ្លៃថ្នូរជាមនុស្ស។
លោកបណ្ឌិត ជ័យ តិច៖ «គ្រប់ភាគីនយោបាយ ជាពិសេសខាងគណបក្សប្រឆាំងត្រូវគ្រប់គ្រងនូវសមាជិកថ្នាក់ដឹកនាំ សមាជិក សមាជិការរបស់ខ្លួនក្នុងការផ្ដល់តម្លៃដល់វប្បធម៌ សីលធម៌ និងការគោរពច្បាប់នៃព្រះរាជាណាចក្រកម្ពុជាដើម្បីបង្ហាញពីភាពថ្លៃថ្នូរក៏ដូចជាប្រជាប្រិយភាពរបស់បក្សខ្លួន។
នៅមិនទាន់មានភាគីណាមួយចេញមកអះអាងទទួលខុសត្រូវពីការប្រើប្រាស់ភាសាហិង្សាបែបនេះនោះឡើយ ខណៈគណបក្សនយោបាយ និងស្ថាប័នជាច្រើននៅកម្ពុជាបានចេញមកថ្កោលទោសជាបន្តបន្ទាប់ចំពោះគម្រោងឃាតកម្មលើមេដឹកនាំប្រទេសនេះ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


