អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ថារដ្ឋបាលរាជធានីនឹងរៀបចំឱ្យមានការសម្ដែងសិល្បៈចម្រុះនៅតាមផ្លូវថ្មើរជើងមាត់ទន្លេនាពេលខាងមុខ ដើម្បីទាក់ទាញអ្នកទេសចរនិងបង្កើនភាពរំភើបរីករាយ។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញឱ្យមានការបន្ថែមខ្សែរត់របស់រថយន្តក្រុងសាធារណៈមកកាន់ផ្លូវថ្មើរជើងមាត់ទន្លេ ដោយបន្ថែមម៉ោងដឹករហូតដល់ម៉ោង១១យប់ផងដែរ។
អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ថាការអនុវត្តន៍ផ្លូវថ្មើរជើងមុខវាំងកំពុងទទួលបានលទ្ធផលវិជ្ជមានដោយមានភ្ញៀវមកលេងច្រើន ហើយការប្រកបអាជីវកម្មកាន់តែប្រសើរ។
លោក Nguyen Minh Vu បានគាល់ព្រះមហាក្សត្រកម្ពុជាសម្ដេចព្រះនរោត្តម សីហមុនី ថាប្រទេសលោកតែងតែឱ្យតម្លៃ និងផ្ដល់អទិភាពខ្ពស់ក្នុងការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបតិ្តការជាមួយកម្ពុជា។
KTV មួយកន្លែងនៅក្នុងខណ្ឌ៧មករា ឆ្លងចរន្តអគ្គិសនីឆេះផ្អើលខណ្ឌទាំងព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ទោះជាយ៉ាងណាមិនមាននរណាម្នាក់រងគ្រោះពីហេតុការណ៍ភ្លើងឆេះនេះទេ។
ប្រធានតុលាការកំពូលព្រមាននឹងមិនយោគយល់ចំពោះមន្ត្រីតុលាការណាដែលប្រព្រឹត្តកំហុសឆ្គង ពុករលួយ បង្កការលំបាកដល់ប្រជាពលរដ្ឋ
នគរបាលរាជធានីភ្នំពេញសម្រេចបញ្ជូនក្រុមក្មេងទំនើងដែលដាក់ឈ្មោះក្រុមខ្លួនឯងថា «ការ៉ុតស្អុយ KRS» និងក្រុម«មនុស្សតូចMTT» រួមទាំងក្មេងទំនើងឯករាជ្យផ្សេងទៀតសរុបជិត៣០នាក់ទៅតុលាការនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។