នយោបាយ
ក្រុមប្រឹក្សាធម្មនុញ្ញថាគម្រោងធ្វើឃាតសម្ដេចតេជោជាអំពើភេរវកម្មនិងបំពានរដ្ឋធម្មនុញ្ញ
ក្រុមប្រឹក្សាធម្មនុញ្ញថ្កោលទោសចំពោះគម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះរបស់សម្ដេចតេជោ ហ៊ុន សែន ដោយបានចាត់ទុកថាជាអំពើភេរវកម្មទាញប្រទេសធ្លាក់ចូលក្នុងភាពវឹកវរ បំផ្លាញសុខសន្ដិភាព ជាទង្វើឧទ្ទាមបំពានរដ្ឋធម្មនុញ្ញកម្ពុជា។

ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមប្រឹក្សាធម្មនុញ្ញថាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ទាញកម្ពុជាឱ្យធ្លាក់ក្នុងភាពវឹកវរ បំផ្លាញសន្តិសុខជាតិ បំផ្លាញលទ្ធិប្រជាធិបតេយ្យដែលកើតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ពោលគឺបំផ្លាញនីតិរដ្ឋដែលប្រជាជនទូទាំងព្រះរាជាណាចក្រកម្ពុជាបាន និងកំពុងរួមគ្នាកសាង។
ក្នុងសេចក្ដីថ្លែងការណ៍ថា៖ «ទង្វើ និងសកម្មភាពនៃក្រុមឧទ្ទាមនេះ គឺជាអំពើបំពានរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលជាច្បាប់កំពូលរបស់ជាតិដោយចេរនាទុច្ចរិតយ៉ាងពិតប្រាកដ»។

កាលពីថ្ងៃទី១៣ ខែកុម្ភៈ សម្ដេចតេជោ ហ៊ុន សែន បានបញ្ចេញនូវខ្សែអាត់សំឡេងរបស់ស្ត្រីម្នាក់ដែលប្រមាថដល់សម្ដេច និងគ្រួសារដោយបានប្រើភាសាហិង្សាគ្មានមនុស្សធម៌ចង់យកដ្រូនកសិកម្មដាក់សាំងបាញ់លើផ្ទះសម្ដេចរួចដុតដៃកេះដុតសម្លាប់មិនទុកអ្នកណាម្នាក់នោះទេសូម្បីតែកូនតូចក្នុងអង្រឹង។ ជាការឆ្លើយតបសម្ដេចតេជោថា បានដឹងថាមេខ្លោងនៃគម្រោងធ្វើឃាតសម្ដេចជាអ្នកណាហើយ តែថាពេលនេះ «ត្រូវកំចាត់ពួកជ្រុលនិយមនិងហិង្សាឱ្យអស់សិន»។
នៅមិនទាន់មានភាគីណាមួយចេញមកអះអាងទទួលខុសត្រូវពីការប្រើប្រាស់ភាសាហិង្សាបែបនេះនោះឡើយ ខណៈគណបក្សនយោបាយ និងស្ថាប័នជាច្រើននៅកម្ពុជាបានចេញមកថ្កោលទោសជាបន្តបន្ទាប់៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


