សម្ដេចធិបតី ហ៊ុន ម៉ាណែត ចង់បង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើន និងច្រើនថែមទៀតជាមួយប្រទេសអ៊ីស្រាអ៊ែល ក្នុងពេលសម្ដេចជួបពិភាក្សាការងារជាមួយអគ្គរដ្ឋទូតអ៊ីស្រាអ៊ែលប្រចាំកម្ពុជាមាននិវេសនដ្ឋាននៅទីក្រុងបាងកក។
ក្រុមហ៊ុន SpaceX – Starlink របស់សេដ្ឋីពិភពលោក Elon Musk ថា «កម្ពុជាគឺជាគោលដៅអទិភាពខ្ពស់សម្រាប់ការវិនិយោគរបស់ក្រុមហ៊ុន» ក្នុងឆ្នាំ២០២៥។
នាវាចម្បាំងជប៉ុន២គ្រឿងនឹងចូលចតនៅកំពង់ផែសមុទ្រក្រុងព្រះសីហនុនៅក្នុងខែមេសា ឆ្នាំ២០២៥ខាង បង្ហាញពីទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការបង្កើននូវជំនឿទុកចិត្តគ្នាទៅវិញទៅមក។
ប្រទេសជប៉ុននឹងបង្កើតឱ្យមានការិយាល័យសេនានុព័ន្ធប្រចាំកម្ពុជានៅខែមីនាខាងមុខ ជាលទ្ធផលនៃការរឹតចំណងទំនាក់ទំនងដែលជឿទុកចិត្តគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។
រដ្ឋសភាកម្ពុជាបានចេញសេចក្ដីជូនដំណឹងពីបិទសម័យប្រជុំសភានៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយបានបង្ហាញពីការងាររបស់សភាក្នុងរយៈពេល៣ខែកន្លងមកនេះ ក្នុងនោះចំពោះកិច្ចការទូតសភាថ្នាក់ដឹកនាំសភាបានជួបភ្ញៀវទាំងក្របខណ្ឌទ្វេភាគី និងពហុភាគីមិនតិចជាង៥០លើកនោះទេ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញដល់ពលរដ្ឋរាយការណ៍ពីពេទ្យណាដែលរើសអើងប័ណ្ណ ប.ស.ស មិនយកចិត្តទុកដាក់ព្យាបាលពលរដ្ឋដែលទៅរកសេវាសុខាភិបាល។
ប្រជាពលរដ្ឋ និងពលករកម្ពុជាដែលកំពុងសិក្សា ធ្វើការងារ និងស្នាក់នៅប្រទេសជប៉ុន បានប្រកាសពហិការប្រឆាំងនឹងគម្រោងបាតុកម្មនៅសាធារណរដ្ឋកូរ៉េ ដោយពួកគេបានអះអាងថា ក្រុមមនុស្សជ្រុលនិយមគិតតែពីមហិច្ឆតាផលប្រយោជន៍នយោបាយខ្មៅកង្វក់ មិនបានគិតគូរពីផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋនោះទេ។