លោក Liam Rosenior បានស្ថិតនៅលំដាប់លេខ ២ ក្នុងបញ្ជីឈ្មោះគ្រូបង្វឹកត្រូវក្លិបចេញថ្លៃសំណងបណ្តេញចេញពីតំណែងថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ បន្ទាប់ពីលោកត្រូវបាន Chelsea បញ្ចប់តំណែងកាលពីថ្ងៃ ពុធ ទី ២២ ខែ មេសា កន្លងទៅថ្មីៗនេះ។
ក្លិប ព្រះខ័នរាជស្វាយរៀង បានបង្ហាញទៅអ្នកគាំទ្រ ពីសមត្ថភាពរបស់ខ្លួនអាចមានកម្រិតប្រជែងក្នុងពាន AFC Champions League Two នៅរដូវកាលក្រោយបាន បន្ទាប់រដូវកាលនេះ ពួកគេទទួលបានលទ្ធផលល្អ នៅពេលលេងតទល់នឹងក្រុមលំដាប់ AFC2 ក្នុងពាន ASEAN Club Championship Shopee Cup។
ក្រុមបាល់ទាត់ជម្រើសជាតិ ប្រេស៊ីល បានជាប់ឈ្មោះជាក្រុមស៊ុតចូលច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup។
អតីតគ្រូបង្វឹករបស់ក្រុម ព្រះខ័នរាជស្វាយរៀង លោក Pep Munoz ហាក់មានការពេញចិត្តថ្លើមលើសមត្ថភាពរបស់ខ្សែការពារសារ៉េត គ្រីយ៉ា ជាខ្លាំង ដោយលោកតែងតែលើក...
ខ្សែប្រយុទ្ធរបស់ក្រុម ព្រះខ័នរាជស្វាយរៀង កីឡាករ Kwame Peprah ត្រៀមបំបែកកំណត់ត្រាធំ ៣ នៅរដូវកាលនេះ បន្ទាប់ពីរូបគេបង្ហាញសមត្ថភាពស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យឱ្យក្រុមជើងឯកលីគកំពូល ក្នុងរដូវកាលដំបូងនេះ។
ក្រុមបាល់ទាត់ជម្រើសជាតិ អាល្លឺម៉ង់ បានជាប់ឈ្មោះជាក្រុមឡើងដល់វគ្គផ្តាច់ព្រ័ត្រច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្រពានរង្វាន់បាល់ទាត់ជើឯកពិភពលោក (World Cup)។ ជាមួយគ្នានេះ ពួកគេក៏ជាប់ឈ្មោះជាក្រុមចាញ់នៅវគ្គផ្តាច់ព្រ័ត្រ ច្រើនជាងគេបំផុតផងដែរ។
ក្រុម វិសាខា ត្រូវបើកទ្វាកីឡដ្ឋានរបស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ អាយអេសអាយ ដង្កោរសែនជ័យ ក្នុងការប្រកួតជើងទី ១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ថ្នាក់ជាតិ រដូវកាល ២០២៥-២០២៦ នាល្ងាចថ្ងៃ ពុធ ទី ២២ ខែ មេសា ឆ្នាំ ២០២៦ នេះ។