កីឡាករ Liu Mengyang ជាជើងខ្លាំងឃីកបុកស៊ីងរបស់ប្រទេស ចិន បានបង្កើតកំណត់ត្រាដ៏អស្ចារ្យ ដោយមិនដែលចាញ់កីឡាករ ថៃ ទាល់តែសោះ រាល់ពេលជួបគ្នាម្តងៗ ហើយរឿងដ៏ពិសេសមួយទៀត គឺរូបគេនេះហើយ ដែលជាអ្នកទាន់ឱ្យអ្នកប្រដាល់កំពុងឡើងកូដ ថៃ Tawanchai P.K. ខូចជើងកាលពីឆ្នាំមុន។
ក្នុងប្រវត្តិសាស្ត្របាល់ទាត់ជើងឯកពិភពលោក (World Cup) មានតែក្រុមមកពីទ្វីប អាស៊ី មួយគត់ធ្លាប់ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នោះគឺក្រុមជម្រើសជាតិ កូរ៉េខាងត្បូង។
ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានក្លាយជាក្រុមក្នុងតំបន់ អាស៊ាន តែមួយគត់ ដែលបន្តមានកៅអីប្រកួតក្នុងពានក្លិបទ្វីប អាស៊ី (AFC) បន្ទាប់ពី Johor Darul Ta'zim និង Buriram United ជ្រុះចេញពីពាន AFC Champions League។ ចំណែក Bangkok United ជ្រុះចេញពី AFC Champions League...
ក្លិបអធិរាជស Real Madrid កំពុងពិចារណាយ៉ាងហ្មត់ចត់អំពីជម្រើសគ្រូបង្វឹកថ្មី មកជំនួសគ្រូបង្វឹកកំពុងកាន់តំណែងលោក Alvaro Arbeloa។ បច្ចុប្បន្ន ពួកគេបានសម្លឹងឃើញគ្រូបង្វឹក ៥ នាក់ ដែលសក្តិសមបំផុត ប៉ុន្តែក្នុងចំណោមនោះ គ្រូបង្វឹកក្រុម Benfica លោក Jose Mourinho បានក្លាយជាបេក្ខភាពលេចធ្លោជាងគេបំផុត។
ក្រុមបាល់ទាត់ជម្រើសជាតិ ប្រេស៊ីល បានជាប់ឈ្មោះជាក្រុមលេងមិនចាញ់សោះយូរជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់ជើងឯកពិភពលោក (World Cup) ពោលរហូតដល់ទៅ ១៣ ប្រកួត។
លីគ កម្ពុជា បានវ៉ា ឥណ្ឌូណេស៊ី ឡើងមកកាន់ចំណាត់ថ្នាក់លេខ ១០ នៃតារាងចំណាត់ថ្នាក់ក្លិប AFC វិញ ក្រោយបញ្ចប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Challenge League ប្រចាំតំបន់ខាងកើត ដែល ព្រះខ័នរាជស្វាយរៀង បានឈ្នះក្រុម Manila Digger ទាំង ២ ជើង។
ក្លិបមកពីលីគកំពូល អង់គ្លេស Premier League កំពុងបង្ហាញសក្តានុពលដ៏ខ្លាំងក្លាក្នុងពានទាំង ៣ របស់ អឺរ៉ុប រួមមាន UEFA Champions League, Europa League និង Conference League ដោយមានក្រុមឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រច្រើនជាងគេ រហូតដល់ទៅ ៤ ក្រុម។