កីឡា
អាល្លឺម៉ង់ ជាក្រុមចាញ់នៅវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ World Cup ច្រើនជាងគេបំផុត
ក្រុមបាល់ទាត់ជម្រើសជាតិ អាល្លឺម៉ង់ បានជាប់ឈ្មោះជាក្រុមឡើងដល់វគ្គផ្តាច់ព្រ័ត្រច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្រពានរង្វាន់បាល់ទាត់ជើឯកពិភពលោក (World Cup)។ ជាមួយគ្នានេះ ពួកគេក៏ជាប់ឈ្មោះជាក្រុមចាញ់នៅវគ្គផ្តាច់ព្រ័ត្រ ច្រើនជាងគេបំផុតផងដែរ។

គិតត្រឹមពេលនេះ ក្រុមជម្រើសជាតិ អាល្លឺម៉ង់ បានស្ថិតនៅចំណាត់ថ្នាក់លេខ ២ ជាមួយក្រុមជម្រើសជាតិ អ៉ីតាលី ជាក្រុមឈ្នះពាន World Cup ច្រើនជាងគេ ពោលគឺចំនួន ៤ លើក។ ចំណែកក្រុមជម្រើសជាតិ ប្រេស៊ីល ស្ថិតនៅចំណាត់ថ្នាក់លេខ ១ ដោយឈ្នះច្រើនជាងគេរហូតដល់ទៅ ៥ លើក។

ទោះបីជាយ៉ាងណា ក្រុមបានឡើងដល់វគ្គផ្តាច់ព្រ័ត្រពាន World Cup ច្រើនជាងគេ មិនមែនជា ប្រេស៊ីល នោះទេ ប៉ុន្តែជាក្រុមជម្រើសជាតិ អាល្លឺម៉ង់។ ក្រុមរហស្សនាមឥន្ទ្រីដែក អាល្លឺម៉ង់ បានឡើងដល់វគ្គផ្តាច់ព្រ័ត្រចំនួន ៨ លើក ដោយទទួលបានលទ្ធផលជោគជ័យ ៤ លើក និងបរាជ័យ ៤ លើក។
ឆ្នាំដែលពួកគេទទួលបានជើងឯក គឺនៅឆ្នាំ ១៩៥៤ ១៩៧៤ ១៩៩០ និង ២០១៤។ រីឯឆ្នាំ ដែលទទួលបានត្រឹមជើងឯករងវិញ គឺនៅឆ្នាំ ១៩៦៦ ១៩៨២ ១៩៨៦ និង ២០០២។ បញ្ជាក់ផងដែរ ថា នេះគឺជាក្រុម ដែលមានកំណត់ត្រាចាញ់នៅវគ្គផ្តាច់ព្រ័ត្រច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ World Cup។
ដោយឡែក ក្រុមចាញ់នៅវគ្គផ្តាច់ព្រ័ត្រ World Cup ច្រើនជាងគេលំដាប់ទី ២ មាន ២ ក្រុម គឺ អាហ្សង់ទីន និង ហូល្ល៉ង់ ដែលមានចំនួន ៣ លើកដូចគ្នា។ អាហ្សង់ទីន ធ្លាប់ឡើងដល់វគ្គផ្តាច់ព្រ័ត្រចំនួន ៦ លើក ក្នុងនោះឈ្នះជើងឯក ៣ លើកនៅឆ្នាំ ១៩៧៨ ១៩៨៦ និង ២០២២ និងចាញ់ ៣ លើកនៅឆ្នាំ ១៩៣០ ១៩៩០ និង ២០១៤។ ហូល្ល៉ង់ ធ្លាប់ឡើងដល់វគ្គផ្តាច់ព្រ័ត្រ ៣ លើក ក្នុងនោះចាញ់ទាំង ៣ លើកនៅឆ្នាំ ១៩៧៤ ១៩៧៨ និង ២០១០៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


