Connect with us

កីឡា

ប្រេស៊ីល ជាប់ឈ្មោះជាក្រុមស៊ុតចូលច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ World Cup

បានផុស

នៅ

ក្រុមបាល់ទាត់ជម្រើសជាតិ ប្រេស៊ីល បានជាប់ឈ្មោះជាក្រុមស៊ុតចូលច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍ World Cup ត្រូវបានកំណត់រៀបចំឡើងរៀងរាល់ ៤ ឆ្នាំម្តង ហើយបានប្រព្រឹត្តទៅចំនួន ២២ លើកហើយ ដោយរាប់ចាប់ពីឆ្នាំ ១៩៣០ រហូតមកដល់ឆ្នាំ ២០២២ ដែលរៀបចំចុងក្រោយនៅប្រទេស កាតា។

នៅក្នុងកំណត់ត្រាធំៗក្នុងប្រវត្តិសាស្ត្រ World Cup គឺក្រុមសាំបា ប្រេស៊ីល បានជាប់ឈ្មោះជាក្រុមតែ ១ គត់ ដែលមិនដែលបាត់មុខសោះតាំងពីពាននេះបង្កើតឡើយ។ ជាមួយគ្នានេះ ពួកគេជាប់ឈ្មោះជាក្រុម ដែលបានឈ្នះពាន World Cup ច្រើនជាងគេផងដែរ ពោលគឺចំនួន ៥ លើក។

ក្រៅពីកំណត់ត្រាធំ ២ ខាងលើ គឺ ប្រេស៊ីល ក៏បានជាប់ឈ្មោះជាក្រុមស៊ុតបញ្ចូលទីច្រើនជាងគេផងដែរ នៅក្នុងប្រវត្តិសាស្ត្រ World Cup។ គិតត្រឹមពេលនេះ ពួកគេមានគ្រាប់បាល់ស៊ុតបញ្ចូលទីសរុបចំនួន ២៣៧ គ្រាប់ ដោយស្ថិតនៅលើ អាល្លឺម៉ង់ ដែលមាន ២៣២ គ្រាប់ និង អាហ្សង់ទីន ដែលស្ថិតនៅលេខ ៣ មាន ១៥២ គ្រាប់។

ដោយឡែកប្រទេសផ្សេងទៀត ដែលស្ថិតនៅក្នុងចំណាត់ថ្នាក់លំដាប់កំពូលទាំង ១០ គឺ បារាំង ស្ថិតនៅលេខ ៤ មាន ១៣៦ គ្រាប់, អ៉ីតាលី ស្ថិតនៅចំណាត់ថ្នាក់លេខ ៥ មាន ១២៨ គ្រាប់, អេស្ប៉ាញស្ថិតនៅចំណាត់ថ្នាក់លេខ ៦ មាន ១០៨ គ្រាប់, អង់គ្លេស ស្ថិតនៅចំណាត់ថ្នាក់លេខ ៧ មាន ១០៤ គ្រាប់, ហូល្លង់ ស្ថិតនៅចំណាត់ថ្នាក់លេខ ៨ មាន ៩៦ គ្រាប់, អ៊ុយរូហ្គាយ ស្ថិតនៅចំណាត់ថ្នាក់លេខ ៩ មាន ៨៩ គ្រាប់ និងហុងគ្រី ស្ថិតនៅចំណាត់ថ្នាក់លេខ ១០ មាន ៨៧ គ្រាប់៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម