កីឡា
លទ្ធផលក្នុងពាន Shopee Cup បង្ហាញពី ព្រះខ័នរាជស្វាយរៀង មានសមត្ថភាពលេងពាន AFC2
ក្លិប ព្រះខ័នរាជស្វាយរៀង បានបង្ហាញទៅអ្នកគាំទ្រ ពីសមត្ថភាពរបស់ខ្លួនដែលអាចប្រកួតប្រជែងក្នុងពាន AFC Champions League Two នៅរដូវកាលក្រោយបាន បន្ទាប់រដូវកាលនេះ ពួកគេទទួលបានលទ្ធផលល្អ នៅពេលលេងតទល់នឹងក្រុមលំដាប់ AFC2 ក្នុងពាន ASEAN Club Championship Shopee Cup។

ថ្វីដ្បិត ព្រះខ័នរាជស្វាយរៀង បានបញ្ចប់បេសកកម្មក្នុងពាន Shopee Cup ដោយធ្លាក់ត្រឹមវគ្គក្នុងពូល បន្ទាប់ពីឈរលេខ ៣ ក្នុងពូល B ក៏ដោយ ប៉ុន្តែពួកគេបានបង្ហាញនូវលទ្ធផលយ៉ាងល្អគួរទទួលយកបាន។ ឆ្លងកាត់ ៥ ប្រកួត ពួកគេឈ្នះ ២ ស្មើ ២ និងចាញ់ ១។
ក្នុងចំណោមគូប្រជែងទាំង ៥ របស់ ព្រះខ័នរាជស្វាយរៀង មានតែ Shan United មួយប៉ុណ្ណោះ ដែលជាក្រុមលេងកម្រិត AFC Challenge League ខណៈក្រុម ៤ ទៀតសុទ្ធតែលេងនៅលំដាប់ពានទី ២ របស់ទ្វីប អាស៊ី។ លទ្ធផលទាំង ៥ ប្រកួតក្នុងពូល B គឺ ព្រះខ័នរាជស្វាយរៀង ឈ្នះ Shan United ៣-០, ឈ្នះក្រុម Lion City Sailors ២-០, ស្មើ Jorhor Darul Ta’zim ២-២, ស្មើ Bangkok United ១-១ និងចាញ់ Nam Dinh ២-១។

លទ្ធផលទាំងនេះ បានបង្ហាញរួចហើយ ថា ព្រះខ័នរាជស្វាយរៀង កំពុងឈានដល់កម្រិតមួយ ដែលអាចមានសមត្ថភាពចូលរួមប្រកួតប្រជែងក្នុងពានលំដាប់ទី ២ របស់ទ្វីប អាស៊ី AFC Champions League Two នៅរដូវកាលក្រោយបាន។ ក្រៅពីចំណុចនេះ ពួកគេក៏បានបង្ហាញរួចហើយ តាមរយៈការបានឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រពាន AFC Challenge League ២ រដូវកាលជាប់គ្នា ពោលគឺនៅរដូវកាល ២០២៤-២០២៥ និង ២០២៥-២០២៦ នេះ។
គួរបញ្ជាក់ ថា ព្រះខ័នរាជស្វាយរៀង បានកក់កៅអីរួចរាល់ហើយ ដើម្បីឡើងទៅលេងពាន AFC Champions League Two នៅរដូវកាលក្រោយ ២០២៦-២០២៧ បន្ទាប់ពីពួកគេបានឈ្នះជើងឯកលីគកំពូល កម្ពុជា រដូវកាលនេះ៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


