ខ្សែបម្រើប្រយុទ្ធម្ចាស់អាវលេខ ១០ Amr Abdelfattah ត្រូវបានកំណត់មុខសញ្ញាជាកីឡាករដ៏គ្រោះថ្នាក់របស់ក្រុម Kuwait SC ដែលត្រៀមជួបជាមួយក្រុម ព្រះខ័នរាជស្វាយរៀង របស់ កម្ពុជា ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League នៅទឹកដី គុយវ៉ែត នាថ្ងៃ ពុធ ទី ១៣ ខែ ឧសភា ឆ្នាំ ២០២៦។
សហព័ន្ធបាល់ទាត់ អាស៊ី (AFC) បានប្រកាសជាផ្លូវការអំពីប្រាក់រង្វាន់ក្នុងពានរង្វាន់នារី AFC Women's Champions League រដូវកាលក្រោយ ២០២៦-២០២៧ ពោលគឺក្រុមឈ្នះជើងឯកនឹងទទួលបានដល់ខ្ទង់លានដុល្លារអាមេរិក ខណៈក្នុងពាននេះ មានក្រុមមកពី កម្ពុជា មួយដែរទទួលបានកៅអីចូលរួម គឺក្រុមនារី ភ្នំពេញក្រោន។
អ្នកចាត់ការរបស់ក្រុម Paris Saint-Germain លោក Luis Enrique សម្លឹងឃើញការប្រកួតជើងទី ២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន UCL ទល់នឹងក្រុម Bayern Munich នៅទឹកដី អាល្លឺម៉ង់ សប្តាហ៍ក្រោយនឹងតឹងតែងខ្លាំង ហើយលោកបានគិតអំពីការប្រកួតនោះទុកជាមុន គឺទាល់តែស៊ុតយ៉ាងហោចណាស់ ៣ គ្រាប់ ទើបធានាឱ្យក្រុមរបស់លោកឡើងទៅវគ្គផ្តាច់ព្រ័ត្របាន។
ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី១៤ នឹងប្រព្រឹត្តទៅនៅថ្ងៃ អាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីអបអរសាទរដល់ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។
កីឡាការិនីសញ្ជាតិ នេប៉ាល់ Preeti Rai របស់ក្រុមបាល់ទាត់នារី ព្រះខ័នរាជស្វាយរៀង បានបង្ហាញឆន្ទៈខ្ពស់ តាមរយៈការកំណត់គោលដៅជួយក្រុមឈ្នះជើងឯកពានលីគកំពូលនារី កម្ពុជា ឆ្នាំ ២០២៦ នេះ។
នៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ការប្រកួតបាល់ទាត់មិត្តភាព រវាងក្រុមអ្នកសារព័ត៌មាន (វ័យចាស់) និងសមាគមធនាគារនៅកម្ពុជា (ABC) ត្រូវបានរៀបចំឡើងដូចតាមការគ្រោងទុក នៅតារាងបាល់ទាត់ NBC Sports ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងគោលបំណងរួមចំណែកលើកស្ទួយវិស័យកីឡា និងរឹតចំណងមិត្តភាពរវាងវិស័យព័ត៌មាន និងវិស័យធនាគារ។
កីឡាករឆ្នើមលំដាប់ពិភពលោកចំនួន ១០ នាក់ នឹងអវត្តមានពីការប្រកួតព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup 2026 ដោយសារបញ្ហារបួស ខណៈភាគច្រើនជារបួសដាច់សរសៃជង្គង់ (ACL)។