Connect with us

កីឡា

Chelsea ចាយលុយបណ្តេញលោក Rosenior ​ពីតំណែងក្នុងកំណត់ត្រាថ្លៃបំផុតទី ២ ក្នុងលោក

បានផុស

នៅ

លោក Liam Rosenior បានស្ថិតនៅលំដាប់លេខ ២ ក្នុងបញ្ជីឈ្មោះគ្រូបង្វឹកត្រូវក្លិបចេញថ្លៃសំណងបណ្តេញចេញពីតំណែងថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ បន្ទាប់ពីលោកត្រូវបាន Chelsea បញ្ចប់តំណែងកាលពីថ្ងៃ ពុធ ទី ២២ ខែ មេសា កន្លងទៅថ្មីៗនេះ។

លោក Liam Rosenior
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រូបង្វឹកសញ្ជាតិ អង់គ្លេស វ័យ ៤១ ឆ្នាំ ទទួលបានឱកាសដឹកនាំ Chelsea ត្រឹមតែរយៈពេល ៣ ខែប៉ុណ្ណោះ ក៏ត្រូវបានក្លិបបញ្ចប់តំណែង ក្រោយលោកដឹកនាំក្រុមមិនទទួលបានលទ្ធផលល្អទាល់តែសោះ។ ការដឹកនាំរបស់លោកសរុបចំនួន ២៣ ប្រកួត ក្នុងនោះឈ្នះ ១១ ប្រកួត ស្មើ ២ និងចាញ់ ១០ ប្រកួត។

អ្វីដែលកាន់តែអាក្រក់បំផុតនោះ គឺការប្រកួត ៧ ប្រកួតចុងក្រោយក្នុងក្របខណ្ឌ Premier League និង Champions League បានបរាជ័យទាំងអស់ ដែលធ្វើឱ្យក្រុមតោខៀវជ្រុះចេញពីពាន UCL ត្រឹមវគ្គ ៨ ក្រុមចុងក្រោយ និងនៅលីគកំពូល អង់គ្លេស បានធ្លាក់ដល់លេខ ៨ ។

លោក Liam Rosenior

យោងតាមសារព័ត៌មាន The Mirror បានឱ្យដឹងថា Chelsea បានចំណាយប្រាក់យ៉ាងច្រើន រហូតដល់ទៅ ៣២.៤ លានដុល្លារអាមេរិក ដើម្បីផ្តល់ជាសំណង ក្នុងការបញ្ចប់តំណែងរបស់លោក Rosenior ដែលនៅសល់កិច្ចសន្យាដល់ ៦ រដូវកាលទៀត។

ស្ថិតិនេះ បានធ្វើឱ្យលោក Rosenior ជាប់ឈ្មោះជាគ្រូបង្វឹកស្ថិតនៅលំដាប់លេខ ២ ដែលត្រូវបានក្លិបផ្តល់សំណង ដើម្បីបញ្ចប់ថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីលោក Antonio Conte។

លោក Antonio Conte

គ្រូបង្វឹកស្ថិតនៅលំដាប់កំពូលទាំង ៣ គឺសុទ្ធតែមកពី Chelsea ទាំងអស់ ក្នុងនោះលោក Conte ស្ថិតនៅលេខ ១ ត្រូវបានក្លិបចាយលុយចំនួន ៣៥.១ លានដុល្លារអាមេរិក ដើម្បីបញ្ចប់តំណែងកាលពីឆ្នាំ ២០១៨។ ចំណែកលោក Jose Mourinho ឈរនៅលេខ ៣ ត្រូវបាន Chelsea បញ្ចប់តំណែងកាលពីឆ្នាំ ២០០៧ ដោយចាយលុយសរុបចំនួន ៣១ លានដុល្លារអាមេរិក៕

លោក Jose Mourinho

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ The Mirror

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម