វប្បធម៌ ជំនឿ
គំនូរ ៦ ប្រភេទ គួរមានតាំងលម្អក្នុងផ្ទះដើម្បីបង្កើនសិរីសួស្ដីដល់គ្រួសារ
ការតុបតែងគេហដ្ឋានជាមួយរូបគំនូរ មិនត្រឹមតែសម្រាប់លម្អដោយផ្ដល់នូវភាពស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងជួយលើករាសី បង្កើនសិរីសួស្ដីពេញទាំងផ្ទះទៀតផង។
គំនូរមួយចំនួនខាងក្រោម បើមានលម្អក្នុងគេហដ្ឋានកាលណា បុរាណជឿថា វាអាចជួយឱ្យអ្នករស់នៅទទួលបានតែសំណាងល្អ លុយកាក់មាសប្រាក់ចាយវាយពេញៗដៃ។
គំនូរទឹក: នាំយករូបភាពទឹកមកតុបតែងលម្អផ្ទះសម្បែង នឹងជួយឱ្យសមាជិកទទួលបានសេចក្តីសុខដុមរម្យនា ហើយភាគច្រើនហូរចូលដំណឹងល្អៗទៀតផង ។

គំនូរសេះ: តំណាងឲ្យកម្លាំង ជ័យជម្នះ និងកេរ្តិ៍ឈ្មោះ។ តាំងរូបសេះនាំមកនូវហុងស៊ុយដល់ភាពរុងរឿង ការរកស៊ីរីកចម្រើន ព្រមជាមួយថាមពលវិជ្ជមានក្នុងគេហដ្ឋាន។

គំនូរត្រី: គំនូរសត្វប្រភេទនេះជួយលើកមង្គល សិរីសួស្តីដល់ផ្ទះសម្បែងឱ្យមានលាភសក្ការៈហូរចូលមិនដាច់ ជាពិសេសរឿងលុយកាក់ ។

គំនូរដំរី: និមិត្តរូបឱ្យភាពត្រជាក់ត្រជុំ និងលាភសំណាង ។ គួរដាក់តាំងរូបនេះនៅក្នុងបន្ទប់ទទួលភ្ញៀវ នោះនឹងសម្បូរញាតិផៅ សមាជិកចុះសម្រុងគ្នា បង្កើនសុភមង្គលគ្រួសារ។

គំនូរផ្លែក្រូច: ផ្លែក្រូចតំណាងទ្រព្យសម្បត្តិ បើមានតាំងក្នុងគេហដ្ឋាន ប្រៀបបានកំពុងហៅលាភសក្ការៈហូរចូលមិនខ្វះ។

គំនូរផ្កា: ជាគំនូរដែលអាចជួយផ្តល់សេចក្តីសុខ និងភាពរុងរឿងដល់ផ្ទះទាំងមូល។ តាំងគំនូរផ្កា គេជឿថា អាចបណ្ដេញភាពអពមង្គល ក៏ដូចជាជំរុញឱ្យការប្រកបអាជីពនានារីកដុះដាលជានិច្ច៕

ប្រែសម្រួល៖ សន្យា
ប្រភព៖ the spruce
ចុចអាន៖ ស្វែងយល់រូបគំនូរសេះតាមក្បួនហុងស៊ុយ លើករាសីមនុស្សឲ្យជោគជ័យ
ចុចអាន៖ ហុងស៊ុយ នៃការជ្រើសរើសរូបភាពមកដាក់តាំងផ្ទះឲ្យចម្រុងចម្រើន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ