វប្បធម៌ ជំនឿ
ឡត អង្កាំ និងស្ពឺដែលជាគ្រឿងលម្អកាយរបស់ខ្មែរពីបុរាណមានជំនឿថា ជាវត្ថុត្រជាក់ត្រជំ
គ្រឿងលម្អកាយមានឡត អង្កាំ និងស្ពឺដែលខ្មែរយើងពីបុព្វកាលដែលនិយមប្រើប្រាស់ពាក់ជាគ្រឿងលម្អប្រចាំកាយផង និងយល់ឃើញថា ធ្វើឱ្យការរកស៊ីត្រជាក់ត្រជុំផង។ នេះជាការលើកឡើងរបស់អ្នកប្រើប្រាស់ដែលមានជំនឿយ៉ាងមុតមាំថា ការពាក់នូវអង្កាំពីបុរាណរកស៊ីមានបាន និងត្រជាក់ត្រជុំដែលចាត់ទុកថា ជាវត្ថុស័ក្ដិសិទ្ធិម្យ៉ាងដែរ។

តាមរយៈផេកបង្ហោះដែលមានឈ្មោះថា ពិភពឡត អង្កាំ និងស្ពឺនាសម័យបុរាណដែលមានទីតាំងឋិតក្នុងខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ឡត អង្កាំ និងស្ពឺជារបស់ពីបុរាណដែលមានប្រភពដើមចេញពីខេត្តបន្ទាយមានជ័យ ហើយបន្ទាប់បន្សំ គឺឧត្តរមានជ័យ តាកែវ និងខេត្តបាត់ដំបង។ ក្នុងនោះមានស្រុកទាំង៨នៃប្រភពអង្កាំម្ខុបបុរាណរបស់ខែ្មរយើងមានស្រុកថ្មពួក ស្រុកព្រះនេត្រព្រះ ស្រុកភ្នំស្រុក ស្រុកមង្គលបុរី ស្រុកម៉ាឡៃ ស្រុកសិរីសោភ័ណ្ឌ ស្រុកស្វាយចេក ស្រុកអូរជ្រៅ។

អ្នកលក់គ្រឿងអលង្ការពីបុរាណទាំងនោះបាននិយាយទៀតថា អង្កាំបុរាណនិងឡតគឺជាគ្រឿងលម្អកាយដល់អ្នកជំនឿ និងការប្រើប្រាស់ដែលមានដើមកំណើតដ៏យូរលង់ណាស់មកហើយ តាំងតែពីយុគសម័យចុងថ្មរំលីងរហូតដល់សម័យនគរភ្នំ។ នៅក្នុងយុគសម័យនោះមានការនិយមប្រើប្រាស់ឡត និងអង្កាំយ៉ាងខ្លាំងចំពោះតែអ្នកដែលមានសមត្ថភាពប្រើវា គឺច្រើនតែជាត្រកូលអភិជនតែប៉ុណ្ណោះ។ សម្រាប់ជំនឿលើការប្រើប្រាស់អង្កាំ និងឡតរបស់ខ្មែរជំនាន់ដើមនាយុគសម័យនោះជាគ្រឿងលម្អមួយសម្រាប់មនុស្សប្រុសស្រីនិងជាវត្ថុមានតម្លៃប្រៀបដូចជាមាស ពេជ្រផងដែរនាសម័យនោះ។ អង្កាំនិងឡតបុរាណគឺជួយលើករាសី និងបញ្ចៀសគ្រោះភ័យចង្រៃ។

ពាក់អង្កាំ និងឡតជួយឱ្យអ្នកប្រើប្រាស់មានជំនឿចិត្តធ្វើឱ្យចិត្តស្ងប់ស្ងាត់និងក្លាហាន។ ជួយអ្នកប្រើប្រាស់ឱ្យមានសុខភាពរឹងមាំជួយសម្រស់និងស្បែកភ្លឺថ្លា។ នាសម័យនោះគេនិយមដាក់អង្កាំនិងឡតក្នុងផ្នូរបុព្វបុរស ព្រោះលោកជឿថា អង្កាំនិងឡតអាចជួយជំនួយឱ្យសាកសពមិនងាយស្អុយរលួយនិងជួយឱ្យវិញ្ញាណបានទៅកាន់សុគតិភព៕
អត្ថបទ ៖ កញ្ញា វ៉ាត
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


