ព័ត៌មានអន្ដរជាតិ
ថៃមិនទាន់ឆ្លើយតប ក្រោយកម្ពុជា ប្រកាសចំណាយទាំងអស់ លើការដឹកជញ្ជូនវត្ថុបុរាណ
ភាគីថៃមិនទាន់ឆ្លើយតបអ្វីឡើយ ក្រោយកម្ពុជា ប្រកាសរ៉ាប់រងថ្លៃចំណាយលើការដឹកវត្ថុបុរាណ បន្ទាប់ពីក្រសួងវប្បធម៌ថៃ ប្រកាសថា ខ្លួនសុំពន្យារពេលសិនលើការប្រគល់វត្ថុបុរាណចំនួន២០ដុំ ដោយលើកឡើងពីបញ្ហាខ្វះថវិកានិងភាពតានតឹងនៅព្រំដែនជាមួយកម្ពុជា។

កាលពីថ្ងៃសុក្រទី៤ខែកក្កដាឆ្នាំ២០២៥ រដ្ឋមន្ត្រីវប្បធម៌ថ្មីរបស់ថៃ លោកស្រីផែថងថាន ស៊ីណាវ៉ាត្រ បានប្រាប់ទៅក្រុមអ្នកសារព័ត៌មានថា ការប្រគល់វត្ថុបុរាណចំនួន២៣ដុំមកឲ្យកម្ពុជាគឺធ្វើរួចហើយកាលពីឆ្នាំ២០១៥ ប៉ុន្តែវត្ថុបុរាណដែលនៅសេសសល់ចំនួន២០ដុំទៀត ត្រូវផ្អាកប្រគល់សិន។
លោកស្រីលើកឡើងថា «នេះមិនត្រូវបានចាត់ទុកថាជារឿងបន្ទាន់ទេ ហើយក៏មិនអាចផ្តល់មូលនិធិដោយថវិកាកណ្តាលបានដែរ។ សំណើនេះអាចដាក់ជាថ្មីសម្រាប់ការកំណត់ថវិកាថ្នាក់ក្រសួងនិងគណៈរដ្ឋមន្ត្រី ហើយដោយមើលឃើញស្ថានការណ៍បច្ចុប្បន្នរវាងថៃនិងកម្ពុជា ក្រសួងវប្បធម៌សូមផ្តល់អនុសាសន៍ឲ្យពិនិត្យបន្ថែមទៀត»។
ឆ្លើយតបរឿងនេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជា លោកជំទាវ ភឿង សកុណា បានសរសេរលិខិតជូនលោកស្រី ផែថងថាន ដោយផ្ទាល់ ដោយជម្រាបថា ភាគីកម្ពុជាជាអ្នកចំណាយទាំងអស់លើការដឹកជញ្ជូនវត្ថុបុរាណ។

ទោះបែបនេះក្តី មកដល់ថ្ងៃនេះហើយ លោកស្រី ផែថងថាន មិនទាន់ឆ្លើយតបឬនិយាយអ្វីនោះទេ ជុំវិញការប្រគល់វត្ថុបុរាណដែលនៅសេសសល់មកឲ្យកម្ពុជាវិញ។
សូមជម្រាបជាថ្មី វត្ថុបុរាណចំនួន២០នេះ គឺជាផ្នែកមួយនៃវត្ថុបុរាណសរុប៤៣ដុំ ដែលរត់ពន្ធចេញពីកម្ពុជាដោយខុសច្បាប់ ហើយត្រូវអាជ្ញាធរថៃរឹបអូសបាន។ ក្រោយផ្ទៀងផ្ទាត់ប្រភពដើម នាយកដ្ឋានវិចិត្រសិល្បៈថៃ បានប្រគល់វត្ថុបុរាណចំនួន២៣ដុំមកវិញរួចហើយកាលពីឆ្នាំ២០០៨និង២០១៥។
បន្ទាប់មកទៀត នៅថ្ងៃទី២១ខែឧសភាឆ្នាំ២០២៤ គណៈរដ្ឋមន្ត្រីថៃ ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន បានអនុម័តជាគោលការណ៍ នូវសំណើរបស់ក្រសួងវប្បធម៌ ដើម្បីប្រគល់វត្ថុបុរាណចំនួន២០ដុំដែលនៅសល់នេះ។ សេចក្តីសម្រេចគឺផ្អែកលើការវាយតម្លៃដោយនាយកដ្ឋានវិចិត្រសិល្បៈ និងអ្នកជំនាញឯករាជ្យដែលបានបញ្ជាក់ថា វត្ថុទាំងនោះគឺពិតជាមានប្រភពដើមពីកម្ពុជាមែន។

តាមការគ្រោងទុក ពិធីប្រគល់-ទទួលវត្ថុបុរាណជាផ្លូវការនឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០២៥នេះក្នុងទីក្រុងបាងកក ប្រទេសថៃ ហើយវត្ថុបុរាណនឹងមកដល់កម្ពុជានៅខែសីហា។
ទោះបីជាយ៉ាងណាក៏ដោយ ឥឡូវគេមិនដឹងឡើយថាតើថៃនឹងប្រគល់មកឲ្យកម្ពុជា នៅពេលណា?
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ផែថងថាន ផ្អាកការប្រគល់វត្ថុបុរាណមកឲ្យកម្ពុជា ព្រោះបញ្ហាព្រំដែន និងក្រសួងវប្បធម៌ថៃ ខ្វះថវិកា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


