វប្បធម៌ ជំនឿ
ជំនឿអំពីបុណ្យសែនក្បាលទឹករបស់ជនជាតិចិន ឬអ្នកជាប់សែស្រឡាយចិន
សែនក្បាលទឹក ឬចិនដាក់ទានឬភាសាចិនហៅថា (Zhong Yuan Jie) ដែលមានសេចក្តីជាខ្មែរ ស្រដៀងទៅនឹងបុណ្យភ្ជុំដូច្នោះដែរនោះ និងមានឈ្មោះមួយទៀតថា (gui jie) មានសេចក្តីថាបុណ្យខ្មោច ត្រូវបានប្រជាជនចិន និងខ្មែរកាត់ចិន ធ្វើឡើងជារៀងរាល់ឆ្នាំ វាជាពិធីបុណ្យធំមួយផងដែរ បន្ទាប់ពីបុណ្យចូលឆ្នាំចិន ឬបុណ្យនិទាឃៈរដូវ។

បុណ្យនេះ ត្រូវបានគេធ្វើឡើងក្នុងខែ៧របស់ចិន សម្រាប់បងប្អូនចិន កាតាំង ហុកគៀន.. (សែនមុនមួយថ្ងៃ) តែសម្រាប់បងប្អូនចិនទៀជាវវិញ គឺគេធ្វើនៅថ្ងៃ ១៥កើត ។ តែដោយបងប្អូនខ្មែរយើងកាត់ទៅខាងទៀជាវច្រើន ទើបគេនាំគ្នាធ្វើទាំងព្រមគ្នាដោយកំណត់ក្នុងប្រតិទិនយកថ្ងៃ១៥កើត ខែ៧ចិននេះដូចគ្នា។ បុណ្យនេះគេមិនបានរៀបចំផ្ទះ ទិញគ្រឿងលំអតាំងស្អេកស្កះដូចចូលឆ្នាំនោះទេ គេគ្រាន់តែរៀបចំសែនជាធម្មតា ដែលចែកជាពីរដង លើកទីមួយនៅពេលថ្ងៃសែនដល់កុងម៉ា ជីដូនជីតា ហើយលើកទីពីរនៅពេលល្ងាច គឺសែនដល់ខ្មោចបិសាចអនាថា ដែលគ្មានញាតិ គ្មានផ្ទះសម្បែងឬរកផ្ទះញាតិមិនឃើញ និងសែនរបស់របរដូចជាទូក សាឡង់រថយន្តនិងទីតាំងកន្លែងរកស៊ីផ្សេងៗផងដែរ។ ចំណែកខ្លះក៏ដាក់ទានមានបាយម្ហូប នំចំណីលុយកាក់ចំពោះអ្នកក្រផងដែរ។

ជំនឿនៃការសែន និងសំណែនត្រូវបានធ្វើតាមការជឿដោយរៀងៗខ្លួន គ្រួសារខ្លះគេសែនផ្លែឈើ នំនែកពីព្រឹក ហើយពេលថ្ងៃត្រង់សែនបាយសម្លម្តងទៀត ក៏សន្មតថាចប់ ដោយមិនសែនពេលល្ងាចនោះទេ តែគ្រួសារខ្លះក៏សែនល្ងាចម្តងទៀតតាមជំនឿ និងធនធានដែលខ្លួនមាន។ បន្ទាប់ពីការសែនព្រេនរួចហើយ គេនៅមានដុតបូជាក្រដាសសែនផ្សេងៗ មានលុយ មាសប្រាក់សំលៀកបំពាក់ និងគ្រឿងសែនក្រដាសផ្សេងៗទៀត មានតាំងពីប៉ាសស្ព័រ វីសារ សំបុត្រយន្តហោះរថយន្ត ផ្ទះ ។ល។ ហើយសុំផ្សងមកវិញ នូវពរជ័យ សុខសប្បាយ និងរកស៊ីមានបាន។

ក្នុងជំនឿជនជាតិចិន ខែ៧នេះគឺជាខែខ្មោច (gui yue) ដូច្នេះគេហាមដាច់ខាតអំឡុងខែនេះ មិនត្រូវ ធ្វើដំណើរទៅឆ្ងាយ ជួសជុលផ្ទះសម្បែង ទិញផ្ទះ បើកហាងលក់ដូរ និងអាជីវកម្មជាដាច់ខាតព្រោះវាអាចនាំរឿងមិនល្អសម្រាប់អាជីវកម្មនិងគ្រួសារគេ។ ទាំងនេះសុទ្ធតែជាជំនឿមួយក្នុងចំណោមជំនឿចិន ដែលមិនមានចែងក្នុងច្បាប់ក្រមទំនៀមទម្លាប់ខ្មែរនោះទេ តែដោយហេតុថាស្រុកខ្មែរយើង មានចម្រុះជនជាតិ ជំនឿសាសនា និងអប្បិយជំនឿរដ្ឋាភិបាលមិនបានហាមឃាត់នោះឡើយ។ វាក៏ជារឿងល្អមួយដែរ ក្នុងការរៀបចំឲ្យមានស្ថេរភាពសង្គម និងសន្តិសុខ។ ម្យ៉ាងវិញទៀត វាក៏ជាថ្ងៃដែលបងប្អូន ញាតិមិត្តបានជួបជុំសែនព្រេន និងសប្បាយរីករាយផងដែរ បន្ទាប់ពីបែកគ្នាមួយរយៈធំឬតូច ទៅប្រកបរបររកស៊ីដោយរៀងៗខ្លួននោះ ព្រោះថា បន្ទាប់ពីសែនព្រេនរួច រលត់ធូបមិនទាន់ សំណែនម៉ែឪ កុងម៉ា មុខតែក្លាយជាគ្រឿងក្លែមទៅវិញមិនខាន៕

អត្ថបទ ៖ ឌីរៀ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


