វប្បធម៌ ជំនឿ
អត្ថន័យគ្រឿងដង្វាយក្នុងថ្ងៃសែនក្បាលទឹក កូនចៅ ចិន តែងមានជំនឿខ្លាំង
ជាទូទៅបងប្អូនជនជាតិចិន ឬបងប្អូនជនជាតិខ្មែរស្រឡាយចិនទាជីវ នឹងរៀបចំពិធីសែនក្បាលទឹកដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែសីហាឆ្នាំ២០២៣។ វាក៏ជាថ្ងៃដ៏សំខាន់មួយទៀត សម្រាប់ជនជាតិចិន ដើម្បីមានឱកាសសម្តែងការដឹងគុណចំពោះបុព្វការីជនរបស់ពួកគេ។
បន្ថែមពីលើប្រវត្តិនៃថ្ងៃសែនក្បាលទឹករបស់ចិន ក៏មានជំនឿផ្សេងៗ ហើយសំខាន់មួយទៀត ដែលមិនអាចខ្វះបានសម្រាប់ថ្ងៃដ៏សំខាន់នេះ គឺការថ្វាយគ្រឿងដង្វាយដែលជួយបន្ថែមលាភសំណាង ភាពសប្បាយរីករាយ និងសេចក្ដីសុខផងដែរ។
គ្រឿងដង្វាយជាសាច់
ទា តំណាងឲ្យភាពបរិសុទ្ធ
មាន់ តំណាងឲ្យវឌ្ឍនភាពការងារ។
ត្រី តំណាងឲ្យក្នុងផ្ទះមានរបស់ហូបចុកគ្រប់គ្រាន់
ពោះជ្រូក តំណាងឲ្យភាពសម្បូរសប្បាយ ហូរហារពេញផ្ទះ
នំប៉ាវស្នូលបង្គា នាំមកនូវសំណាងល្អនិងភាពសំបូរសប្បាយ។

គ្រឿងដង្វាយជាបង្អែម
ប្រភេទនំគមនំបត់នំកាវសុង តំណាងឲ្យភាពផ្អែមល្ហែមក្នុងគ្រួសារ
នំអាកោរ តំណាងឲ្យភាពសុខសាន្ត និងសុខសប្បាយ
នំពារ តំណាងឲ្យការរួបរួមគ្រួសារឬគ្រួសារមានភាពសុខដុមរមនា
នំឡើងឬនំពងទា តំណាងឲ្យលុយកាន់តែច្រើន
នំសណ្តែកដី តំណាងឲ្យភាពសម្បូរសប្បាយ។

គ្រឿងដង្វាយជាផ្លែឈើ
ផ្លែក្រូច តំណាងឲ្យសំណាងល្អមានដល់អ្នក
ផ្លែចេក តំណាងឲ្យមានកូនចៅច្រើនៗ
ផ្លែប៉ោម តំណាងឲ្យសន្តិភាពក្នុងគ្រួសារ
ផ្លែទំពាំងបាយជូ តំណាងឲ្យអាយុវែង, ភាពលូតលាស់
ផ្លែសារី តំណាងឲ្យជោគជ័យនិងការងារល្អ

ទន្ទឹមនោះ នៅពេលជ្រើសរើសគ្រឿងដង្វាយ លោកអ្នកអាចជ្រើសរើសមុខម្ហូប៣ មុខ លាយជាមួយបង្អែម ៥ មុខ ក៏ដូចជាពេលជ្រើសរើសអាហារសម្រន់បន្ថែមផ្សេងទៀត។ ម៉្យាងទៀត អ្នកអាចជ្រើសរើសបង្អែម ៣មុខ លាយជាមួយផ្លែឈើ ដើម្បីសុំសេចក្ដីសុខបានដូចគ្នា៕
គ្រូ ណុប
ចុចអាន៖ប្រជាជនថៃ សម្រុកសុំលេខឆ្នោត ក្រោយរូបសំណាកអាយុកាលជាង ១០០ ឆ្នាំ ផុសចេញពីដើមពោធិ៍
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៥៦ នាទី agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


