វប្បធម៌ ជំនឿ
ត្រណមធំៗ ៥ យ៉ាង ហាមធ្វើដាច់ខាត ក្នុងថ្ងៃសែនក្បាលទឹកស្អែកនេះ
កូនចៅសែស្រឡាយចិន ប្រាកដជាដឹងច្បាស់ថានៅវេលាស្អែកនេះ គឺថ្ងៃដ៏សំខាន់នៃពិធីបុណ្យសែនក្បាលទឹក ដែលជាប្រពៃណីរបស់ជនជាតិចិន តាំងពីយូរយារណាស់មកហើយ។

បុណ្យនេះដែរ ជាថ្ងៃសំខាន់មួយទៀតសម្រាប់ប្រជាជនចិន និងប្រជាជនខ្មែរដើមកំណើតចិន ដើម្បីបង្ហាញការគោរព និងការដឹងគុណចំពោះបុព្វបុរសដែលបានស្លាប់។ ជាពិសេសថ្ងៃនោះ ត្រូវបានគេជឿថាជាថ្ងៃដែលទ្វារនៃឋាននរកត្រូវបានបើក សម្រាប់ព្រលឹងដើម្បីទទួលបានបុណ្យ។ នេះក៏មិនខុសពីបុណ្យភ្ជំរបស់ប្រទេសកម្ពុជានោះទេ។
ក្រៅពីមានពិធីពិធីគោរពវិញ្ញាណក្ខន្ធ ក៏មានជំនឿថាខ្លះត្រូវបានហាមឃាត់។ ព្រោះពួកគេមានជំនឿថា បើធ្វើនោះនឹងមិនមានសុភមង្គលក្នុងជីវិតឡើយ។
១ ហាមប្រាមមិនឲ្យធ្វើកម្មវីធីអ្វីទាំងអស់
មិនមានការរៀបការនៅខែនេះ មិនថាជាពិធីអ្វីឡើយ ដាច់ខាតកុំធ្វើឲ្យសោះ។ មិនដូច្នោះទេអ្នកនឹងអាចជាប់ស៊យពេញមួយឆ្នាំឬមានបញ្ហាមិនចេះចប់ឡើយ។
២ កុំធ្វើដំណើរញឹកញាប់ក្នុងខែនេះ
កុំចេញពីផ្ទះយប់ជ្រៅក្នុងខែនេះ មិនថារវល់ទៅណានោះទេ បើអាចគួរកុំចេញក្រៅញឹក ព្រោះពេលយប់គឺជាពពួកអវិញ្ញាណដើរពាសវាលពាសកាល។ ប៉ុន្តែបើករណីមានអាសន្ន ឬមានជំងឺត្រូវវះកាត់បន្ទាន់អាចទៅបាន។
៣ កុំទិញផ្ទះក្នុងខែនេះ
កូនចៅចិនមានជំនឿណាស់ ជាពិសេសការរើផ្ទះក្នុងខែនេះ ឬមានរបស់ថ្មីចូលមក គឺគេពុំធ្វើក្នុងវេលាខែដែលមានពពួកអមនុស្សដើរចេញមកឡើយ។
៤ កុំចាប់ផ្តើមការងារឬអាជីវកម្មក្នុងខែនេះឲ្យសោះ
សូមកុំចាប់ផ្តើមអាជីវកម្មណាមួយក្នុងខែនេះ មិនថាជាការលក់ដូរតូចតាច ឬបើកហាងណាមួយទេ។
៥ គ្មានការហែលទឹកពេលយប់ក្នុងខែនេះទេ
ការហែលទឹកពេលយប់ក៏ជាគ្រោះថ្នាក់ដែលយើងពុំមិនអាចស្មានដឹង ជាពិសេខែនេះ ជាខែទឹកឡើង ដែលអាចបង្កជាបញ្ហាឬគ្រោះដល់ជីវិតថែមទៀត។
សរុបមក ការធ្វើឬប្រព្រឹត្តិអ្វីក៏ដោយក្នុងខែនេះ ឬវេលាស្អែកនេះ ដែលជាថ្ងៃសែនក្បាលទឹក គឺដូចបង្កគ្រោះកាច ឲ្យចូរមានដល់ខ្លួនឯងយ៉ាងដូច្នោះដែរ៕
គ្រូ ណុប
ចុចអាន៖ត្រណមទាំង ១៨ ហាមធ្វើដាច់ខាត ក្នុងរដូវទ្វារនរកបើក ជាពិសេសថ្ងៃសែនក្បាលទឹក
ចុចអាន៖អត្ថន័យគ្រឿងដង្វាយ ក្នុងថ្ងៃសែនក្បាលទឹក កូនចៅចិនតែងមានជំនឿណាស់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


