ព័ត៌មានជាតិ
អ្នកលក់ជ្រូកខ្វៃថា ឆ្នាំនេះដាច់គួរសម គ្រាន់តែមុនថ្ងៃសែនក្បាលទឹក១ថ្ងៃ លក់បាន ៣០-៤០ក្បាល
គិតត្រឹមម៉ោង ៤រសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ អ្នកលក់ជ្រូកខ្វៃ យីហោ ចិនខ្មៅជ្រូកខ្វៃ បញ្ជាក់ប្រាប់កម្ពុជាថ្មីថា នៅថ្ងៃនេះ គាត់លក់ជ្រូកខ្វៃបាន ៣០-៤០ក្បាល ដោយទទួលបានការកុម្ម៉ង់មុនខ្លះ និងមានអ្នកមកទិញផ្ទាល់ខ្លះ។ សម្រាប់ជ្រូកខ្វៃដែលលក់ដាច់ជាងគេ គឺជ្រូកខ្មែរ តម្លៃ ៤០ម៉ឺនរៀល ៥០ម៉ឺនរៀល និង ៧០ម៉ឺនរៀល។

អ្នកលក់ជ្រូកខ្វៃរូបនេះ បានឱ្យដឹងថា នៅរសៀលនេះ ការលក់របស់គាត់មមាញឹកខ្លាំងណាស់ ដោយសារតែស្អែកនេះ ជាថ្ងៃសែនក្បាលទឹក ដែលប្រជាពលរដ្ឋមានសែស្រឡាយចិន តែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ជាហេតុធ្វើឱ្យកន្លែងគាត់មានអតិថិជនចាស់ថ្មី មកទិញច្រើនគួរសម ពិសេសសម្រុកទិញខ្លាំងនៅល្ងាចនេះតែម្តង។
អ្នកលក់រូបនេះបន្ថែមដែរថា ដោយសារតែបច្ចុប្បន្ន ទីផ្សារលក់ជ្រូកខ្វៃមានច្រើន ដូចនេះការលក់របស់គាត់ អាចលក់បានក្នុងកម្រិតមួយប៉ុណ្ណោះ។
បើតាមអ្នកលក់ជ្រូកខ្វៃ បើប្រៀបធៀបនឹងឆ្នាំមុនក្រោយបញ្ហាកូវីដ ការលក់មានភាពប្រហាក់ប្រហែលគ្នា អាចចាត់ទុកថា កើនការលក់ឡើងវិញ បន្ទាប់ពីអំឡុងពេលមានវិបត្តិបញ្ហាកូវីដកើតឡើង៕
អត្ថបទ៖ សុធាវី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


