វប្បធម៌ ជំនឿ
អាវ ៤ ពណ៌ នាំសំណាងពេញមួយឆ្នាំ សម្រាប់ពាក់ក្នុងពិធីសែនក្បាលទឹកស្អែកនេះ
ស្អែកនេះនឹងដល់ថ្ងៃបុណ្យសែនក្បាលទឹក ដែលជាប្រពៃណីរបស់ជនជាតិចិនប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ។ ក្នុងនោះមានជំនឿនិងតំណមជាច្រើន ដែលយើងគួរធ្វើតាមដើម្បីនាំសេចក្ដីសុខនិងលាភសំណាងដល់ជីវិត។ ទាក់ទិននឹងពណ៌អាវក៏ជាផ្នែកមួយមិនអាចខ្វះបាននៅក្នុងថ្ងៃសែនក្បាលទឹកផងដែរ ហើយគេនិយមពាក់អាវបន្ថែមភាពរុងរឿងដល់ជីវិតពេញមួយឆ្នាំ ព្រមទាំងបង្កើនទ្រព្យសម្បត្តិ ការងារល្អ ហិរញ្ញវត្ថុល្អ និងទទួលបានលាភសំណាង។
យ៉ាងណាក៏ដោយ ដ្បិតតែក្រហមជាពណ៌សំណាងនៅថ្ងៃចូលឆ្នាំចិន ប៉ុន្តែប្រជាជនចិនមិនចូលចិត្តពាក់អាវក្រហមនៅថ្ងៃសែនក្បាលទឹកទេ។ ព្រោះគេជឿថា វាជាពណ៌ដ៏ទាក់ទាញ មិនសមនឹងពាក់នៅថ្ងៃដែលវិញ្ញាណចូលរួមជាមួយមនុស្សទេ។
ខាងក្រោមនេះគឺជាពណ៌នាំសំណាងដល់យើង ពណ៌អាវដែលស័ក្តិសមសម្រាប់ពាក់ក្នុងថ្ងៃសែន ឆ្នាំ២០២៤នេះ មានដូចខាងក្រោម៖
១ ពណ៌បៃតង
ពណ៌បៃតងត្រូវបានគេស្គាល់ថា ជាពណ៌ដែលលាយឡំជាមួយធម្មជាតិ ដែលជាពណ៌ត្រជាក់ ផ្តល់នូវអារម្មណ៍សុខស្រួល ហើយមើលទៅមិនលេចធ្លោពេក។ វាក៏ជួយឲ្យវិស័យការងារសម្រេចបានល្អផងដែរ។
២ ពណ៌ប្រផេះឬប្រាក់
ពណ៌បន្ទាប់គឺពណ៌ប្រផេះ ឬប្រាក់ ដែលជាពណ៌ដែលមិនមើលទៅស្រអាប់ ឬមើលទៅភ្លឺពេក សក្តិសមសម្រាប់ពាក់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។ ដោយសារតែវាជួយបង្កើនសំណាង និងការវិនិយោគ ប្រជាជនខ្មែរកាត់ចិនភាគច្រើន តែងតែបន់ស្រន់សុំទ្រព្យសម្បត្តិនៅថ្ងៃនោះ។
៣ ពណ៌លឿងទុំ ឬពណ៌លឿងខ្ចី
ទោះបីជាពណ៌លឿងឬលឿងខ្ចី ត្រូវបានចាត់ថ្នាក់ជាពណ៌ភ្លឺជាង។ ប៉ុន្តែវាមិនភ្លឺ និងប្លែកដូចពណ៌ក្រហមផ្សេងទៀតទេ ហើយវាងាយស្រួលក្នុងការផ្គូផ្គងគ្រប់រចនាប័ទ្មនៃសម្លៀកបំពាក់។ វាក៏បង្កើនភាពសប្បុរស និងទាក់ទាញផងដែរ។ ព្រោះនៅថ្ងៃនោះ សមាជិកគ្រួសារមួយចំនួនធំបានប្រមូលផ្តុំគ្នាពាក់អាវនាំសំណាង ជួយធ្វើឲ្យមនុស្សពេញវ័យស្រឡាញ់និងយកចិត្តទុកដាក់ចំពោះយើង។
៤ ពណ៌ខៀវ និង ពណ៌ផ្ទៃមេឃ
អាវពណ៌ដ៏ល្អមួយទៀតដែលមានពណ៌ត្រជាក់ស្រួលក្នុងភ្នែក។ នោះគឺពណ៌ខៀវឬផ្ទៃមេឃ ដែលជាពណ៌នៃជីវិត ជាពណ៌នៃការលូតលាស់ វានឹងក្លាយជាពណ៌ដែលនឹងជួយបង្កើនសំណាងរបស់អ្នក និងធ្វើឲ្យជីវិតរបស់អ្នកមានភាពចម្រុងចម្រើន និងកាន់តែរីកចម្រើនថែមទៀត។
បន្ថែមពីការពាក់អាវនាំសំណាង ប្រជាជនចិនក៏និយមបង្កើនប្រជាប្រិយភាពជាមួយនឹងពណ៌ល្អនៃកាបូប ដើម្បីនាំភាពលេចធ្លោក្នុងការទទួលបានទ្រព្យសម្បត្តិ ឬលុយកាក់ហូរចូលមកច្រើនៗ។
-ពណ៌ស្វាយ បន្ថែមភាពរុងរឿង ជួយក្នុងការហៅទ្រព្យសម្បត្តិនិងប្រាក់។
-ពណ៌បៃតង ជួយបង្កើនសំណាងរបស់អ្នកក្នុងការងារ និងធ្វើឲ្យវាកាន់តែជោគជ័យ។
-ពណ៌ទឹកក្រូច បង្កើនសំណាងល្អ កម្ចាត់អំពើអាក្រក់ ឬវិញ្ញាណផ្សេងៗដែលលាយឡំក្នុងថ្ងៃសែនក្បាលទឹក។
-ពណ៌ខៀវ បង្កើនសំណាងក្នុងការទទួលបានទ្រព្យសម្បត្តិ។ កាបូបមួយនឹងធ្វើឲ្យអ្នកមានសំណាងពេញមួយឆ្នាំសម្រាប់បុណ្យសែនក្បាលទឹកនៅវេលាស្អែកនេះ៕

គ្រូ ណុប
ចុចអាន៖តំណម ៩ ប្រការ ហាមធ្វើដាច់ខាតក្នុងថ្ងៃសែនក្បាលទឹកក្នុងឆ្នាំ ២០២៤ នេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


