ព័ត៌មានជាតិ
មន្ត្រីជំនាញសុខាភិបាល ណែនាំពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការពុលចំណីអាហារក្នុងពិធីសែនក្បាលទឹក
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋ ពិសេសអ្នកជាប់ខ្សែស្រឡាយកាត់ចិន ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការពុលចំណីអាហារ និងគ្រោះអគ្គិភ័យនៅក្នុងពិធីសែនក្បាលទឹកនេះ។

ថ្លែងប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ៣០ សីហានេះ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានមានប្រសាសន៍ថា ពិធីសែនក្បាលទឹកតែងតែមានរៀបចំសែនព្រេនគ្រឿងដង្វាយ និងម្ហូបអាហារពោរពាស ដែលអាចបណ្ដាលឲ្យមានការពុលចំណីអាហារ ប្រសិនបើអាហារទាំងនោះរៀបចំមិនមានអនាម័យត្រឹមត្រូវទេនោះ។

លោកវេជ្ជបណ្ឌិត បានណែនាំថា ដើម្បីចៀសវាងការពុលចំណីអាហារនៅក្នុងពិធីសែនក្បាលទឹកនេះ ប្រជាពលរដ្ឋត្រូវអនុវត្តវិធានការមួយចំនួនដូចជា ត្រូវលាងដៃមុននឹងចាប់កាន់ចំណីអាហារ មុនពេលរៀបចំចំណីអាហារ និងក្រោយពេលចេញពីបន្ទោបង់ ព្រមទាំងសម្ភារៈឧបការប្រើប្រាស់សម្រាប់រៀបចំចំណីអាហារ។ ត្រូវទុកដាក់អាហារឆៅ និងឆ្អិន ដាច់ដោយឡែកពីគ្នា ព្រោះថាអាហារឆៅ ជាពិសេសសាច់សត្វស្លាប ស៊ុត និងគ្រឿងសមុទ្រ អាចមានមេរោគបង្កគ្រោះថ្នាក់ ដែលអាចឆ្លងចូលទៅក្នុងចំណីអាហារផ្សេងទៀតនៅពេលរៀបចំ និងទុកដាក់អាហារទាំងនេះ។ ត្រូវចម្អិនអាហារឲ្យបានឆ្អិនល្អ ជាពិសេស សាច់ សត្វស្លាប ស៊ុត និងគ្រឿងសមុទ្រ។ លើសពីនេះ ត្រូវការទុកដាក់អាហារនៅក្នុងសីតុណ្ហភាពសុវត្ថិភាព ព្រោះថាមេរោគអាចបំបែកខ្លួនយ៉ាងឆាប់រហ័ស ប្រសិនបើអាហារត្រូវបានរក្សាទុកក្នុងសីតុណ្ហភាពធម្មតា។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បន្ថែមថា ជាមួយគ្នានេះ ប្រជាពលរដ្ឋគួរតែប្រុងប្រយ័ត្នចំពោះភ្លើងទៀនធូប និងការដុតក្រដាសសែនពេលសែនព្រេន។ ហើយពេលធ្វើដំណើរទៅណាមកណា ត្រូវប្រាកដថា ភ្លើងទៀនធូបរលត់អស់ហើយ ដើម្បីការពារកុំឲ្យមានកើតគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។
លោកវេជ្ជបណ្ឌិត បញ្ជាក់ថា ក្នុងករណីប្រជាពលរដ្ឋមានអាការរាករូស សូមប្រញាប់ទាក់ទងទៅកាន់លេខ ១១៥ ដើម្បីឲ្យមន្ត្រីជំនាញចុះទៅស្រាវជ្រាវ និងទប់ស្កាត់បានទាន់ពេលវេលា៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


