វប្បធម៌ ជំនឿ
សុបិននានាជុំវិញសណ្តែកដី ជាប្រផ្នូលនៃលាភសួស្ដី
យើងភាគច្រើនបានឮអំពីសារៈសំខាន់នៃសណ្តែកដី ប៉ុន្តែមិនសូវមានអ្នកដឹងអំពីអត្ថន័យខាងវិញ្ញាណរបស់វាទេ។ អាថ៌កំបាំងនិងអត្ថន័យនៃរុក្ខជាតិនេះតាមពិតជាមុខងារ “ពិសិដ្ឋ” មួយខាងចម្រើន និងលាភសួស្តី។
នៅក្នុងអត្ថបទនេះ យើងបានគ្របដណ្តប់គ្រាប់សណ្តែកក្នុងសុបិននិម្មិតមិនថាជា ដំណាប់ ឬបង្អែមផ្សេងៗធ្វើពីសណ្តែកដីមានលើទិដ្ឋភាពដូចតទៅ៖

សុបិនដ៏មានសារៈសំខាន់ ប្រសិនបើមានឃើញសញ្ញានៃគ្រាប់ធញ្ញជាតិក្នុងនោះ ពិសេសសណ្តែកដី ដែលជំនឿនៅបណ្តាប្រទេសផ្សេងៗរួមទាំងនីហ្សេរីយ៉ាផងដែរ គេតែងជឿមកពីបុរាណថា គ្រាប់ធញ្ញជាតិ គឺជាដំណាំសាច់ប្រាក់ពេញនិយម និងសំខាន់សម្រាប់ជីវិតទៅមុខ។ ដោយសារមានតម្លៃសម្រាប់ប្រជាពលរដ្ឋហើយផ្ទុកសារធាតុចិញ្ចឹមជាច្រើន ជាអាហារសម្រន់ដ៏អស្ចារ្យ មានវីតាមីន និងសារធាតុរ៉ែ ជាជាតិសរសៃចំណីអាហារដែលមានសារៈសំខាន់សម្រាប់មនុស្សគ្រប់រូបក្នុងជីវិត។ ច្នេះឯអត្ថន័យខាងវិញ្ញាណ បង្ហាញថា ម្ចាស់សុបិននឹងមានគេមកជួយជ្រោមជ្រែងឱ្យឆ្លងកាត់បណ្តាពេលវេលាដ៏លំបាកបាន។

ធម្មតាទៅហើយនៅឥណ្ឌា ដែលគ្រាប់ធញ្ញជាតិជានិមិត្តសញ្ញាអត្ថន័យខាងវិញ្ញាណជាលាភ។ សណ្តែកដីជាអត្ថន័យមានសំណាងទ្រព្យសម្បត្តិនិងស្ថិរភាពហិរញ្ញវត្ថុនៅក្នុងជីវិតពិតពេលយើងភ្ញាក់ក្រោកឡើង។ តាមជំនឿនៅចិន មនុស្សជាច្រើនប្រាកដថា សណ្តែកដីគឺជាសញ្ញាណនៃពេលវេលាល្អដែលមិនទាន់មកដល់ វាបម្រុងនឹងកើតមានហើយ។ ពួកគេនិយមធ្វើដំណាប់ឬស្ករគ្រាប់អំពីសណ្តែកដីដើម្បីទទួលទេវតាឆ្នាំថ្មី ហូបជុំគ្នាក្នុងផ្ទះ ព្រោះជឿថា នឹងធ្វើឱ្យទទួលបានជោគជ័យពេញមួយឆ្នាំ។

ក្មេងស្រី និងស្ត្រីបុរាណខ្លះនៅអាមេរិក និងអាស៊ីខាងកើតធ្លាប់និយមតុបតែងខ្សែដៃ និងខ្សែករបស់ពួកគេជាមួយគ្រាប់សណ្តែកដី ព្រោះជឿតៗគ្នាមកថា ទង្វើនេះមានអត្ថន័យខាងវិញ្ញាណ បង្កើតក្តីស្រលាញ់ស្មោះចូលមកក្នុងជីវិតរស់នៅ។
នៅអេស្បាញបុរាណគេនិយមការតុបតែងផ្ទះជាមួយសណ្តែកដី ជានិមិត្តរូបនៃបំណងប្រាថ្នារបស់ម្ចាស់ផ្ទះក្នុងការកែលម្អសិរី ដោយបំពេញនូវថាមពលវិជ្ជមាន ទាក់ទាញប្រាក់ និងឈានដល់ភាពជោគជ័យ។

ប្រសិនយប់មិញនេះអ្នកសុបិនឃើញទទួលនូវអំណោយគ្រាប់សណ្តែកដី ឬអ្វីក្តីពិសេសនំចំណីធ្វើពីសណ្តែកដី ថ្មីៗនេះឬបន្តិចទៀតនេះ អ្នកនឹងទទួលបានការដេញថ្លៃជោគជ័យគម្រោងធំមួយ ឬក៏មានអ្នកធំណាម្នាក់ប្រគល់ភារកិច្ចចាត់តាំងសំខាន់មួយមកដល់ ដែលការនេះនឹងនាំជីវិតរស់នៅរបស់អ្នកឱ្យក្លាយជាអ្វីមួយខ្ពស់លើសការរំពឹងទុក៕
គ្រូ ឯម
ចុចអាន៖ បកស្រាយអត្ថន័យយល់សប្ដិឃើញសត្វឃ្មុំ ជាប្រផ្នូលឬលាភសក្ការៈ
ចុចអាន៖ យល់សប្តិឃើញធ្វើបង្អែមញាំ តំណាងឱ្យសន្តិភាព និងភាពសុខដុមរមនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


