Connect with us

សេដ្ឋកិច្ច

សិប្បកម្មផលិតប្រេងសណ្ដែកដី ជួយកសិករខ្មែរឱ្យមានទីផ្សារ

បានផុស

នៅ

សិប្បកម្មផលិតប្រេងសណ្ដែកដីខ្មែរ បាននឹងកំពុងដើរតួនាទីដ៏សំខាន់មួយក្នុងការជួយឱ្យកសិករខ្មែរដែលជាអ្នកដាំសណ្ដែកដី ប្រមាណ​ ៤ ខេត្ត ឱ្យមានទីផ្សារល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខេង ឆេងកូ អ្នកគ្រប់គ្រង់ទូទៅ នៃសិប្បកម្មផលិតប្រេងសណ្ដែកដី ខ្មែរ ហ៊ែលស៊ី អឺយ បានប្រាប់កម្ពុជាថ្មី ថា សិប្បកម្មផលិតប្រេងសណ្ដែកដីនេះ បានបើកដំណើរការឡើងមកតាំងពីឆ្នាំ ២០២៤។

លោកបន្តថា មូលហេតុដែលសិប្បកម្មផលិតប្រេងសណ្ដែកដីឡើងដោយសារទី១ ចង់បង្កើតប្រេងសណ្ដែកដែលមានគុណភាព និងស្ដង់ដាមួយ ដែលបរិភោគទៅមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទី២ ចង់ជួយដល់ប្រជាកសិករដែលជាអ្នកដាំសណ្ដែកដីឱ្យមានទីផ្សារល្អ ក្រោយពេលប្រមូលផល។

លោក ខេង ឆេងកូ បានឱ្យដឹងទៀតទៀតថា ជាមធ្យមសិប្បកម្មខ្មែរ ហ៊ែលស៊ី អឺយ តែងតែបានជួយទិញសណ្ដែកដីពីកសិករ​នៅតាមតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា ប្រមាណជាង២០តោន ទៅ៣០តោន ក្នុងមួយខែ ដើម្បីយកមកផលិតចេញជាប្រេងសុខភាព ផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងស្រុកវិញ។

អ្នកគ្រប់គ្រង់រូបនេះ បានបញ្ជាក់ដែរថា៖ ខេត្តដែលសិប្បកម្មបានជួយទិញសណ្ដែកដីទាំងនេះ មានដូចជា៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំ និងព្រះវិហារ ដែលខេត្តទាំងនេះសម្បូរទៅដោយកសិករដាំសណ្ដែកដីផងដែរ។

សម្រាប់អត្ថប្រយោជន៍ប្រេងសណ្ដែកដីនេះវិញ លោក ខេង ឆេងកូ បានឱ្យដឹងទៀតដែរថា វាជួយដល់ការបន្ថយសម្ពាធ​ឈាមខ្ពស់ ដោយជួយឱ្យសសៃឈាមរត់បានស្រួល ជួយដល់សុខភាពបេះដូង ប្រឆាំងជំងឺមហារីក ការពារជំងឺក្រពះ ជួយបង្កើនប្រព័ន្ធភាពសាំក្នុងរាងកាយ ជួយដល់សសៃសក់ បំបាត់មុន និងអាចម៌រុយ ប្រើសម្រាប់ម៉ាស្សាខ្លួន ប្រើប្រាស់ជាប្រេងក្រអូបបំបាត់ស្រ្ដេស និងរក្សាកម្រិតកូឡេស្ទេរ៉លក្នុងរាងកាយ។

សិប្បកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយទិញសណ្ដែកដីពីប្រជាកសិករខ្មែរប្រមាណជាង៣០តោន ក្នុងមួយខែ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម