ទំនាយជោគជតា «វក» ២០២២ នឹងល្អនៅចុងឆ្នាំ
Connect with us
Helistar Cambodia - Helicopter Charter Services

ជំនឿ

ទំនាយជោគជតា «វក» ២០២២ នឹងល្អនៅចុងឆ្នាំ

បានផុស

នៅ

បើក្បួនហោរាសាស្ត្រ មនុស្សប្រុសស្រីណាដែលកើតក្នុងឆ្នាំ ១៩៥៦, ១៩៦៨, ១៩៨០, ១៩៩២, ២០០៤, ២០១៦ គឺស្ថិតនៅក្រោមសញ្ញារាសីចក្រនៃឆ្នាំចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដែល​ពួកគេ​ទាំង​នោះ មាន​ជោគជតា​វាសនា​នៅ​ឆ្នាំ ២០២០ ដូចខាងក្រោម៖

បញ្ហាជីវិត វក​អាចប្រឈមមុខនឹងបញ្ហាមួយចំនួន នៅក្នុងគ្រប់ទិដ្ឋភាពនៃជីវិតនាដើមឆ្នាំនេះ។ ពួកគេត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ខ្លះៗ ​ដើម្បី​ផ្ដល់​ប្រយោជន៍​ដល់​ខ្លួនឯង និង​មនុស្ស​ជុំវិញ​ខ្លួន។ ឆ្នាំ​នេះ អ្នក​នឹង​ត្រូវ​រក្សា​ភាព​វិជ្ជមាន មិន​ថា​អ្នក​ជួប​បញ្ហា​អ្វី​ឡើយ។ បញ្ហាប្រឈមទាំងនេះនឹងកើត​ឡើង ប៉ុន្តែ​អ្នក​ត្រូវ​តែ​យក​ឈ្នះ​វា​ដោយ​ភាពទន់ភ្លន់ និងទំនុកចិត្ត។

ទំនាក់ទំនង​ដៃគូ ទំនាក់ទំនង​ស្នេហា​នៅ​ឆ្នាំ ២០២២ នឹង​មាន​ការ​ប្រកួតប្រជែង​ខ្លាំង​ជាង​ពេល​មុន​ៗ។ សម្រាប់​ស្វា​នៅ​ក្នុង​ទំនាក់ទំនង​រយៈ​ពេលវែង ឬ​រៀបការ​រួចហើយ ត្រូវ​ត្រៀមខ្លួន​បាន​ល្អ​បំផុត​ ដើម្បី​ដោះស្រាយ​វិបត្តិ​ភ្លាមៗ ​ក្នុង​ឆ្នាំ​នេះ វា​អាចជា​ជម្លោះ​ឬ​ឈាន​ទៅ​ការ​បែក​គ្នា ។

ចំណែក​អ្នក​នៅ​លីវ​ អាច​ថា​នឹង​ជួប​គូគ្រង​ តែ​ជួប​ទាំង​រកាំរកូស​ បាន​ដោយ​ពិបាក។ ព្រោះ​ស្នេហា​របស់​អ្នក​មិនមែន​ជា​ធម្មជាតិ​ស្រី​ប្រុស។

ឆ្នាំដែលត្រូវជាមួយឆ្នាំវកមានពស់, កណ្តុរ, នាគ

ទំនាក់​ទំនង​រវាង​ស្វា និង​ពស់​គឺ​ខ្លាំង​ណាស់។ ពួក​គេ​គឺ​ជា​អ្នក​ដែល​ត្រូវ​គ្នា​បំផុត ​ឬ​ប៉ះ​ទង្គិច​ខ្លាំង​បំផុត​។ ពួក​គេ​មាន​បុគ្គលិក​លក្ខណៈ​ស្រដៀង​គ្នា ដោយ​ម្នាក់មានធាតុ yin និង​មួយ​ទៀត​គឺ Yang ។

សត្វ​កណ្ដុរ​អាច​លើក​ទឹក​ចិត្ត​សត្វ​ស្វា​ នៅ​ពេល​ដែល​ពួក​គេ​មាន​អារម្មណ៍​មិន​សប្បាយចិត្ត។ ពេល​នៅ​ជាមួយ​គ្នា នឹង​មាន​តែ​សំណើចក្អាកក្អាយ។

នាគ​ក៏​អាច​នាំ​មក​នូវ​សេចក្ដី​រីករាយ​ដល់​ស្វា​ផង​ដែរ។ ពួកគេ​មាន​ភាព​ទាក់ទាញ​រៀងៗ​ខ្លួន និង​ជា​អ្នក​ប្រកួតប្រជែង​ខ្លាំង។

ឆ្នាំ​ដែល​ឆុងគ្នា​ជាមួយស្វាមានដូចជា៖ ខ្លា ជ្រូក

ស្វា និង​ខ្លា ប៉ះ​ទង្គិច​គ្នា​យ៉ាង​ខ្លាំង។ ពួកគេ​តែងតែ​សង្ស័យ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ឈ្លោះ​គ្នា​ឥត​ឈប់។

ជ្រូក​មិន​មាន​គោលដៅ​ជីវិត និង​ផលប្រយោជន៍​ដូច​សត្វ​ស្វា​ទេ។ វា​ពិបាក​ក្នុង​ការ​ទំនាក់ទំនង ហើយ​ទំនាក់ទំនង​មិន​មាន​រយៈ​ពេល​យូរ​ទេ។

ចំពោះ​ហិរញ្ញវត្ថុ លុយអាចពិបាករកនៅឆ្នាំ ២០២២ ប៉ុន្តែនេះ​មិន​បាន​បញ្ជាក់​ថា​ស្វា​នឹង​ក្រ​នោះ​ទេ។ គ្រាន់​តែ​មាន​ន័យ​ថា​លំហូរ​ប្រាក់​ចំណូល​នៅ​ក្នុង​ជីវិត​នឹង​ធ្លាក់​ចុះ​ទាប ​ដោយសារ​តែ​ស្វា​ជា​សត្វ​រាង​ខ្ជះខ្ជាយ​លុយកាក់។ ដូច្នេះ​ត្រូវ​ចេះ​បង្កើត​វិធី​ដើម្បីធានារក្សាហិរញ្ញវត្ថុឲ្យនឹងធឹង។ ត្រូវមានប្រាជ្ញា និង​វិនិយោគ​លើ​គម្រោង​នាំ​មក​នូវ​ប្រាក់។ ទោះបី​ចំណូល​តិចតួច​ តែ​កុំ​ប្រើ​ខុស ហើយ​ភ្លេច​សន្សំ។

អាជីព ឆ្នាំនេះនឹងមានភាពរីករាយក្នុងជីវិត ដែលមានន័យថា អ្នកនឹងអាចសម្រេចក្តីសុបិនខ្លះៗ​ ដែលប៉ងទុក។ ក្នុងឆ្នាំនេះ ត្រូវប្រុងប្រយ័ត្នខ្ពស់ ព្រោះសត្រូវរបស់អ្នកនឹងកើនឡើង បង្កើត​ឧបសគ្គ​ក្នុង​ការ​សម្រេច​គោលដៅ។ ត្រូវប្រុងប្រយ័ត្នក្នុងការបំពេញកិច្ចការងារ ព្រោះបរិយាកាសនយោបាយនៅកន្លែងធ្វើការ នឹងទាញជើងឲ្យធ្លាក់ចុះ។ ដូច្នេះ​នៅកន្លែងធ្វើការ ត្រូវប្រាកដថា ​អ្នក​មាន​ទំនាក់ទំនងល្អជាមួយមនុស្ស។ កុំ​ធ្វើ​ជំនួញ​ដើម្បី​ផ្គាប់​ចិត្ត​មនុស្ស តែ​ត្រូវ​ឲ្យ​មនុស្ស​ចាប់​អារម្មណ៍​អ្នក​វិញ។

ឆ្នាំ​នេះ​ស្វា​អាច​ចាប់ផ្ដើម​អាជីវកម្ម​ថ្មី​ ជាមួយ​មិត្តភក្តិ ឬ​អ្នក​ស្គាល់​គ្នា។ ចំណែកនិយោជិក​ដែល​មាន​បំណង​ផ្លាស់ប្ដូរ​ការងារ​ក្នុង​ស្រមៃ​របស់​ខ្លួន នឹង​ទទួល​បាន​ឱកាស​ពិសេស​នៅ​ខែ ​កក្កដា សីហា ។ រាសីរបស់ស្វានៅវេលាចុងឆ្នាំ ២០០២ ទើបល្អប្រសើរមកវិញខ្លះៗ។

សុខភាព អ្នកដែលកើតក្នុងឆ្នាំស្វា មិនគួរបណ្តោយឲ្យខ្លួនឯងមានការធ្វេសប្រហែស ចំពោះសុខភាពឡើយ ព្រោះពួកគេអាច​មាន​អារម្មណ៍​នឿយហត់ អស់កម្លាំង និងងងុយគេង។ កង្វះថាមពលរ៉ាំរ៉ៃ​ នាំ​មាឲ្យ​នជំងឺធ្លាក់ទឹកចិត្ត ដែលអ្នកអាចប្រឈមមុខនៅឆ្នាំនេះ ដូច្នេះអ្នកត្រូវចាត់វិធានការបង្ការទាំងអស់ ដើម្បីរក្សាសុខភាព កាយសម្បទា និងស្ថេរភាពផ្លូវចិត្ត៕

គ្រូ​ ណុប

ចុចអាន៖«កុរ» ឆ្នាំ ២០២២ នឹងផ្លាស់ប្ដូរជីវិតឲ្យសម្បូរសប្បាយ បើហ៊ានលះបង់ ព្រមនឿយហត់

ចុចអាន៖«មមែ» ឆ្នាំ ២០២២ ជោគជតាចាប់ផ្ដើមល្អប្រសើរ ការដាក់ទុនរកស៊ី នឹងរលូនទៅមុខ

ចុចអាន៖«រោង» ឆ្នាំនេះអាចមានជម្លោះគ្រួសារ ជាពិសេសត្រូវប្រយ័ត្នការចុះហត្ថលេខាលិខិតស្នាម ឬគម្រោង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៤ នាទី មុន

ជុំ លី​ណូ ៖ អ្នក​ជោគជ័យ​ពិតប្រាកដ​គេ​គ្មាន​ពេល​មក​បង្រៀន​យើង​ទេ

ព័ត៌មានជាតិ៥៦ នាទី មុន

ប្រ​ជា​ពលរដ្ឋ​អស់​ក្ដី​បារម្ភ​ទៀតហើយ ​ពេល​មាន​ផ្លូវ​វាង​សម្រាប់​ធ្វើដំណើរ

ព័ត៌មានជាតិ១ ម៉ោង មុន

ស្អែក​នេះ សម្តេច​តេ​ជោ នឹង​អញ្ជើញ​ទៅ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការសាងសង់​ព្រលានយន្តហោះ​ភ្នំពេញ​ថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

ចេញពី​ក្លិប​បែកគំនិត​លួច​ទូរសព្ទដៃ​គេ​ពេល​ចាប់បាន​ឆែក​ឃើញ​លាក់​ថ្នាំញៀន​៣​កញ្ចប់

ព័ត៌មានជាតិ២ ម៉ោង មុន

នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន នឹង​អញ្ជើញ​មេបញ្ជាការ​កងទ័ព​ហ្វីលីពីន ចូលរួម​កិច្ចប្រជុំ​នៅ​ភ្នំពេញ នា​ខែមីនា ឆ្នាំក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services