វប្បធម៌ ជំនឿ
«កុរ» ឆ្នាំ ២០២២ នឹងផ្លាស់ប្ដូរជីវិតឲ្យសម្បូរសប្បាយ បើហ៊ានលះបង់ ព្រមនឿយហត់
កុរ ជាជ្រូកស្រុក ដែលកើតនៅឆ្នាំ ២០១៩, ២០០៧, ១៩៩៥, ១៩៨១, ១៩៧១, ១៩៥៩, ១៩៤៧, ១៩៣៥ នៅក្នុងទ្រឹស្តីធាតុចិន សញ្ញានៃរាសីចក្រនីមួយៗ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងធាតុមួយក្នុងចំណោមធាតុទាំង ៥ គឺឈើ ភ្លើង ផែនដីមាស (លោហៈ) និង ទឹក។

ហុងស៊ុយលាភសំណាង ឆ្នាំកុរតាមក្បួនហុងស៊ុយ គឺត្រូវនឹងលេខ ២, ៥, ៨ ចំណែកពណ៌សក្ដិសមគឺ ពណ៌- ត្នោត មាស លឿង និងប្រផេះ ។ មនុស្សឆ្នាំនេះត្រូវតាំងលម្អផ្កា Hydrangea និងផ្កា Marguerite ក្នុងផ្ទះ ឬកន្លែងការងារ នឹងនាំមកនូវភាពសុខសប្បាយដល់គ្រួសាររួមទាំងជីវិត។ មនុស្សឆ្នាំកុរ សមជាមួយនឹង ត្បូងទទឹមពណ៌ខៀវ ។
សុខភាព ជ្រូកងាយនឹងនិយមចូលចិត្តហូបច្រើន និងហួសប្រមាណនៅក្នុងការសប្បាយ ដែលអាចជាករណីហៅថា ខ្ជះខ្ជាយលុយកាក់ ការសប្បាយច្រើនពេក នឹងបង្កបញ្ហាធ្ងន់ធ្ងរ រួមទាំងជំងឺលើសឈាមនិងធាត់។ កុំសេពគ្រឿងស្រវឹង និងជក់បារីច្រើនគួរចំណាយពេលសម្រាកឲ្យបានច្រើន។
ជោគជតារាសីជ្រូក នៃខែកំណើត ប្រចាំឆ្នាំ ២០២២
មករា៖ មានសមត្ថភាពខ្ពស់ក្នុងអាជីពការងារ ហើយសំណាងល្អនឹងផ្ដល់ឲ្យជ្រូកពេញមួយជីវិត។ លើសពីនេះទៅទៀត មនុស្សឆ្នាំជ្រូកនឹងទទួលបាននូវពរជ័យសិរីមង្គល និងចម្រើនរុងរឿងមានដល់ជីវិតក្នុងឆ្នាំថ្មីនេះ។
កុម្ភៈ៖ មានទេពកោសល្យល្អ សប្បុរសនិងពោរពេញដោយថាមពល។ ពួកគេមានសំណាងដែលទទួលបានជំនួយពីចាស់ទុំ និងជំនួយពីអ្នកមានគុណ។
មេសា៖ ជ្រូកមានកំណើតខែមេសា ច្រើនតែមានភាពវៃឆ្លាត មានទេពកោសល្យការងារល្អ និងនិយមនិយាយត្រង់ឥតលាក់លៀម នេះគឺភាពស្មោះត្រង់ពីធម្មជាតិ។ ម្យ៉ាងទៀតពួកគេជាមនុស្សគិតលឿន និងពូកែនិយាយ នៅក្នុងជីវិតជ្រូកអាចរស់នៅដោយសុខស្រួល មានសុភមង្គលដោយសារការព្យាយាម។
កញ្ញា៖ ជ្រូកដែលកើតក្នុងខែនេះ គឺគ្មានភាពនឿយហត់និងកង្វល់ឡើយ ដោយសារពួកគេកើតក្នុងគំនរមាសប្រាក់ស្រាប់។ ពួកគេអាចរីករាយនឹងជីវិតលំហែកាយដូចអភិជន។ ទោះយ៉ាងណាក៏ដោយ ជ្រូកគួរតែធ្វើលំហាត់ប្រាណបន្ថែមទៀត ដើម្បីធានាបាននូវសុខភាពល្អក្នុងឆ្នាំ ២០២២ នេះ។
វិច្ឆិកា៖ គឺជាមនុស្សឆ្លាត និងថែមទាំងមានលក្ខណៈពិសេសល្អទៀតផង។ ពួកគេអាចទទួលបានការគោរពពីអ្នកដទៃដោយភាពស្មោះត្រង់ដែលខ្លួនតែងធ្វើ។ មិនថានៅក្នុងគ្រួសារ ឬអាជីពទេ ជ្រូកតែងតែគ្មានកង្វល់និងការឈឺចាប់ឡើយ។បើមានគឺតិចតួច ដោយសារមានមនុស្សច្រណែន ព្រោះជ្រូកជាមនុស្សរីករាយជាមួយអ្នកផងទាំងពួងជានិច្ច។
អាជីព និងការងារអ្នកកើតឆ្នាំជ្រូក
ជ្រូកមានភាពទន់ភ្លន់ ហើយកម្រនឹងមានកំហឹងចំពោះអ្នកណាងាយៗណាស់។ សូម្បីតែនៅពេលដែលបំពេញការងារ ក៏មិនដែលមានភាពច្របូកច្របល់ឡើយ។ ពួកគេតែងតែព្យាយាមសម្របសម្រួល និងដោះស្រាយរឿងឲ្យបានឆាប់រហ័ស។ ដោយសារតែគោលដៅក្នុងជីវិតរបស់មនុស្សឆ្នាំជ្រូកគឺ ចង់ឲ្យមនុស្សគ្រប់រូបរស់នៅប្រកបដោយភាពសុខដុមរមនា ពួកគេស័ក្ដិសម នឹងអាជីពទាក់ទងនឹងការងារសប្បុរសធម៌ ឬការរៃអង្គាសថវិកាជាដើម។
ប្រសិនបើជ្រូកចាប់អារម្មណ៍លើអាជីវកម្ម ពួកគេគួរតែក្លាហាន ហ៊ានលះបង់ ព្រមនឿយហត់ និងហ៊ានទទួលយកហានិភ័យខ្លះ ក្នុងការវិនិយោគ ប៉ុន្តែក្នុងកម្រិតមួយទៀត។ បន្ទាប់ពីមានឧបសគ្គ ផ្លូវទៅកាន់ទ្រព្យសម្បត្តិ នឹងរលូនសម្រាប់មនុស្សឆ្នាំជ្រូក ឬហៅថាសុខសប្បាយមានលុយកាក់ទៅថ្ងៃអនាគតបាន។
ជ្រូកតែងតែជឿជាក់លើអ្នកដទៃ និងអ្វីដែលអ្នកដទៃនិយាយ។ ពេលខ្លះពួកគេមានភាពស្មោះត្រង់ពេក ចិត្តល្អពេក ឆោតល្ងង់ និងទន់ភ្លន់ ដែលទាំងនេះ ជ្រូកតែងងាយចាញ់បោកគេ។ ម្យ៉ាងទៀត ពួកគេមិនពូកែខាងគ្រប់គ្រងលុយកាក់ទេ។ ដូច្នេះអ្នកដែលកើតក្នុងឆ្នាំជ្រូក គួរតែចៀសវាងការងារដែលទាក់ទងនឹងពាណិជ្ជកម្ម ជំនួញ និងហិរញ្ញវត្ថុនានា។
ចរិតលក្ខណៈរបស់ជ្រូកកំណត់បានថា ឆ្នាំទាំងនេះមិនស័ក្តិសមនឹងឧស្សាហកម្ម និងជំនួញដែលមានការប្រកួតប្រជែងខ្ពស់នោះទេ៖ មិនមែនដោយសារតែកម្លាំងកាយ ឬឆន្ទៈប្រយុទ្ធរបស់ពួកគេនោះទេ ប៉ុន្តែដោយសារតែឆ្នាំជ្រូកជាទូទៅ មិនសូវចូលចិត្ត ឬស្ទើរតែមិនអាចសម្របខ្លួនទៅនឹងសង្គមស្មុគស្មាញបាន។
ដៃគូការងារសក្ដិសមសម្រាប់មនុស្សឆ្នាំជ្រូក
-ដៃគូសហការល្អបំផុត៖ ខ្លា ទន្សាយ និងចៀម
-ដៃគូសហការល្អ៖ កណ្តុរនិងគោ (អ្នកទាំងបីគួរតែធ្វើការជាមួយគ្នា)
-ដៃគូការងារមិនអាក្រក់ ហើយក៏មិនល្អ៖ មាន់
-ដៃគូការងារមិនល្អ៖ ពស់និងស្វា
-អាយុល្អបំផុតដើម្បីចាប់ផ្តើមអាជីវកម្មសម្រាប់ជ្រូក៖ អាយុ ៤០ – ៥០
-អាជីពល្អបំផុតសម្រាប់ជ្រូក៖ កសិកម្ម
-អាជីវកម្មល្អបំផុតដែលត្រូវធ្វើ៖ ភោជនីយដ្ឋាន
-ទិសដៅល្អបំផុតសម្រាប់អាជីព៖ ខាងត្បូងខាងជើង និងអាគ្នេយ៍៕
គ្រូ ណុប
ចុចអាន៖«មមែ» ឆ្នាំ ២០២២ ជោគជតាចាប់ផ្ដើមល្អប្រសើរ ការដាក់ទុនរកស៊ី នឹងរលូនទៅមុខ
-
ព័ត៌មានជាតិ២២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


