វប្បធម៌ ជំនឿ
ទស្សន៍ទាយដៃគូស្នេហា តាមសន្លឹកបៀរ ៥ប្រភេទ
នៅក្នុងជំនឿ អ៊ីតាលី ពីបុរាណកាល ក៏ដូចជាបណ្ដាប្រទេសមួយចំនួននៅអឺរ៉ុប សន្លឹកបៀរ ឬសន្លឹកកាត អាចទស្សន៍ទាយជោគវាសនា និងដៃគូរួមជីវិតរបស់នរណាម្នាក់បាន។ យោងតាមក្បួនហោរាសាស្រ្តលោកខាងលិច ការទស្សន៍ទាយសន្លឹកបៀរ មិនត្រឹមតែពេញនិយមប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវជំនឿមុតមាំ តមកជាច្រើនជំនាន់ មិនខុសអីនឹងជំនឿអាស៊ី ដែលគេតែងចាប់សន្លឹកបៀរទាយឆាកជីវិតនោះទេ។

ដូច្នេះហើយ ប្រសិនបើអ្នក ចង់ដឹងពីអនាគតគូស្នេហ៍របស់អ្នកនាពេលអនាគតជានរណា អ្នកអាចសាកល្បងចាប់សន្លឹកបៀរ ឬសន្លឹកកាត និងមើលអត្ថន័យនីមួយៗរបស់វា នៅខាងក្រោមនេះបាន។
១. កាតមរណៈ(THE DEATH CARD)

និមិត្តសញ្ញានៃភពប្លាតូ និងមានធាតុទឹកជាតំណាង។ ប្រសិនបើបើកបាន កាតមរណៈ មានន័យថា អ្នកនឹងជួបគូជាជនបរទេស។ ពួកគេមិនមែនជាកំលោះ ក្រមុំឡើយ អាចជាមនុស្សវ័យចំណាស់ ស្ត្រីមេម៉ាយ ឬពោះម៉ាយ។ ទោះយ៉ាងណា បើបានគេជាប្តីឬប្រពន្ធ អ្នកនឹងសោយសុខជាមួយសេចក្ដីស្រឡាញ់ដ៏ហូរហៀរដែលគេផ្ដល់ឱ្យ ហើយពេលមានកូន កូននឹងក្លាយជាមនុស្សមានមុខមានមាត់នៅក្នុងសង្គម។
២. កាតព្រះអាទិត្យ (THE SUN CARD)

តំណាងភពព្រះអាទិត្យ និងមានធាតុភ្លើង។ សន្លឹកកាតព្រះអាទិត្យ មានន័យថា អ្នកនឹងជួបគូជាមនុស្ស ស្រស់ស្អាត សង្ហា និងវ័យក្មេងផង។ គេអាចជាមនុស្សល្បីល្បាញណាម្នាក់ ឬមានឋានៈតួនាទីល្អនៅក្នុងសង្គម។ ចាប់បានកាតនេះ ក៏មានន័យថា ស្នេហារបស់អ្នក ជួបតែសុភមង្គលច្រើនជាងទុក្ខ។
៣. កាតរាជរថ (THE CHARIOT CARD)

និមិត្តសញ្ញានៃភពព្រះចន្ទ និងមានធាតុទឹក។ ចាប់បានកាតនេះ នោះមានន័យថា អ្នកនឹងជួបគូជាសាសន៍គេ ឬជាអាណិកជន ដែលអាចពឹងពុំនាក់បានពេញមួយជីវិត ។ អ្នកអាចជួបគ្នាពេលចេញទៅក្រៅប្រទេស ឬនៅកន្លែងធ្វើការ ឬនៅព្រលានយន្តហោះ ពេលកំពុងរង់ចាំជើងហោះហើរ។ គេជាមនុស្សម្នាក់ដែលអ្នកអាចសាងគ្រួសារដ៏កក់ក្ដៅនាពេលអនាគត ក៏ប៉ុន្តែឱកាសរៀបការអាចកើតឡើងបាន លុះណាតែអ្នកជាអ្នកចាប់ផ្ដើមមុន។
៤. កាតអធិរាជ (THE EMPEROR CARD)

និមិត្តរូបនៃភពព្រះអង្គារ ដែលមានធាតុភ្លើង ជាតំណាង។ បើសិនចាប់បានកាតនេះ មានន័យថា អ្នកនឹងជួបគូជាអ្នកមុខអ្នកការ អាចជាមន្ត្រីរាជការ មេធាវី អ្នកធ្វើការក្នុងប្រព័ន្ធច្បាប់ ឬអ្នកដឹកនាំនៅក្នុងសង្គម។ ការរួមរស់ជាមួយគ្នា នាពេលអនាគត ជួនក្ដៅ ជួនត្រជាក់ ពោលគឺជីវិតគូឧស្សាហ៍ជួបភាពរកាំរកូស។
៥. កាតផែនដី (THE WORLD CARD)

តំណាងភពព្រះសោរ៍ និងមានធាតុដី។ កាតនេះ មានន័យថា គូជីវិតរបស់អ្នក ជាសាមញ្ញជនទូទៅ ឬជាអ្នកដែលមានអាជីពប្រហាក់ប្រហែលនឹងអ្នក។ ក្ដីសុខ សុភមង្គលក្នុងគ្រួសារ ក្រោយរៀបការរួច អាចកើតមានដោយសារចេះអធ្យាស្រ័យគ្នា។ រីឯប្រាក់ចំណូលល្អប្រសើរ ទ្រព្យសម្បត្តិរីកចម្រើនឡើងជានិច្ច៕
អត្ថបទ៖ សន្យា
ចុចអាន៖ ឆ្នាំ វក ម្សាញ់ កុរ ខាល នឹងទទួលសំណាងធំ បើធ្វើរឿងទាំងនេះ
ចុចអាន៖ ថ្ងៃ ពុធ សុក្រ សៅរ៍ បុរាណហាមធ្វើរឿងទាំង ៣នេះ ដាច់ខាត
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


