វប្បធម៌ ជំនឿ
ប្រទេសណាខ្លះ ប្រារព្ធពិធីបុណ្យចូលឆ្នាំដូច កម្ពុជា ដែរ?
ខណៈថ្ងៃចូលឆ្នាំថ្មីរបស់ប្រជាជនកម្ពុជាក្នុងឆ្នាំនេះ គឺចំថ្ងៃ ១៤ នៅវេលាស្អែក ដោយតាមទំនៀមទម្លាប់ពុទ្ធសាសនិកខ្មែរ តែងនាំគ្នាធ្វើចង្ហាន់ទៅវត្ត និងលេងល្បែងប្រជាប្រិយជាដើម។
នៅក្នុងនោះ ក៏មានប្រទេសខ្លះ កំពុងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីដូចជា ៖
១ ចូលឆ្នាំថ្មី សង្ក្រាន្ត ប្រទេសថៃ

ក្នុងថ្ងៃទី ១៣ មេសា ២០២២ នេះ ចំថ្ងៃចូលឆ្នាំថ្មីថ្ងៃទីមួយរបស់ប្រទេសថៃ នេះបើយោងតាមប្រតិទិនឈប់សម្រាកផ្លូវការរបស់ប្រទេសថៃ។ ប្រជាជនថៃបានរៀបចំសម្អាតផ្ទះសម្បែងមុនថ្ងៃនេះមកដល់ ហើយនៅថ្ងៃបុណ្យប្រជាជនតែងទៅវត្តប្រគេនចង្ហាន់ព្រះសង្ឃ លែងសត្វចាប អ្វីជាពិសេសនោះ មានសកម្មភាពលេងកម្សាន្តបាច និងបាញ់ទឹកដាក់គ្នាជាការកម្សាន្តផងដែរ។
២ បុណ្យចូលឆ្នាំ Thingyan ប្រទេស មីយ៉ាន់ម៉ា

មិនខុសពីថៃឡើយ មីយ៉ានម៉ាក៏បានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីដែលគេហៅថា Thingyan ។ ក្នុងអំឡុងពេលនៃឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីនេះ ប្រជាជនមីយ៉ាន់ម៉ា តែងធ្វើពិធីស្រង់អ្នកមានគុណ ដូចជាងូតទឹកជូនមាតា បិតា ជីដូនជីតាចាស់ៗ។ ក្រោយមកមានការសម្ដែងសិល្បៈ រាំនិងការលេងបាចទឹកដាក់គ្នាផងដែរ។
៣ បុណ្យចូលឆ្នាំ Pi Mai សង្ក្រាន្តប្រទេសឡាវ

នៅឆ្នាំ ២០២២ នេះ សង្ក្រាន្តនៅប្រទេសឡាវនឹងចាប់ផ្តើមនៅថ្ងៃទី ១៣ ខែមេសា ហើយមានរយៈពេលរហូតដល់ល្ងាចថ្ងៃទី ១៥ ខែមេសា។ កាលបរិច្ឆេទ ត្រូវបានគណនាតាមប្រតិទិន របស់ប្រទេសឡាវ ដែលរាប់ទាំងចលនារបស់ព្រះអាទិត្យតាមរយៈរាសីចក្រ និងរង្វង់របស់ព្រះច័ន្ទ។
ដោយឡែក សម្រាប់បណ្ដាប្រទេសផ្សេងៗ ដែលប្រារព្ធពិធីបុណ្យចូលឆ្នាំចំថ្ងៃដូចកម្ពុជា មានដូចជា ប្រទេសឥណ្ឌា ,នេប៉ាល់, បង់ក្លាដែស និងស្រីលង្កា ៕
គ្រូ ណុប
ចុចអាន៖ថ្ងៃចូលឆ្នាំខ្មែរ ពុទ្ធសាសនិកគួរធ្វើរឿងទាំងនេះ ដើម្បីបង្កើនសុភមង្គល ជម្រះកម្មផលនាំបុណ្យចូលមក
ចុចអាន៖តើយុវជនត្រៀមធ្វើអ្វីខ្លះ ជូនអ្នកមានគុណ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី?
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


