ព័ត៌មានជាតិ
តើយុវជនត្រៀមធ្វើអ្វីខ្លះ ជូនអ្នកមានគុណ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី?
បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនឹងខិតចូលមកដល់នៅម៉ោង ១០ ព្រឹក ថ្ងៃស្អែកនេះហើយ។ កំឡុងបុណ្យចូលឆ្នាំ ដែលជាពេលជួបជុំសមាជិកគ្រួសារ និសិ្សតដែលបន្តការសិក្សានៅរាជធានីភ្នំពេញ ក៏នឹងទៅស្រុកកំណើតដោយពួកគេបានត្រៀមធ្វើរឿងមួយចំនួនជាមួយគ្រួសារ និងជូនអ្នកមានគុណ។

កញ្ញា អ៊ុំ សុវណ្ណនីដា និសិ្សតឆ្នាំទី៤ នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ជំនាញ វិស្វកម្មអគ្គិសនី បានប្រាប់ “កម្ពុជាថ្មី” ឱ្យដឹងថា រាល់ពេលមានពិធីបុណ្យចូលឆ្នាំម្តងៗ នាងតែងតែជួយរៀបចំផ្ទះ ធ្វើម្ហូប យកចង្ហាន់ទៅវត្តជាមួយអ្នកមានគុណ និងបងប្អូន។ នាងធ្វើបែបនេះមិនថាតែបុណ្យទានប៉ុណ្ណោះទេ គឺធ្វើជារៀងរាល់ថ្ងៃ ព្រោះវាជាការដឹងគុណជូនឪពុកម្ដាយបានខិតខំចិញ្ចឹមបីបាច់រហូតមក ដោយកូនចៅអាចជួយលោកបានទៅតាមសមត្ថភាព ទោះតិចក្ដីច្រើនក្ដី។
កញ្ញា នីដា បាននិយាយថា៖ “ខ្ញុំធ្វើបែបនេះជារៀងរាល់ឆ្នាំ ទោះបីជាគ្មានពិធីធំដុំក៏ដោយ ក៏ខ្ញុំតែងតែធ្វើបែបនោះដែរ ព្រោះខ្ញុំមិនទាន់រកចំណូលបាន ដូច្នេះមានតែកម្លាំងតិចតួចសម្រាប់ជួយសម្រាលគាត់ខ្លះតែប៉ុណ្ណោះ”។ នាងបន្តថា៖ “ខ្ញុំគិតថាមិនធ្លាប់មានកំហុសអ្វីនោះទេ ព្រោះខ្ញុំបានបំពេញកាតព្វកិច្ចជាកូនម្នាក់ទៅតាមសមត្ថភាពដែលខ្ញុំមានក្នុងពេលបច្ចុប្បន្ននេះរួចហើយ”។

យុវជន សោ ហូវ និសិ្សតអក្សរខ្មែរឆ្នាំទី៤ បានប្រាប់ “កម្ពុជាថ្មី” ថា ក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំនេះ លោកចង់ជូនជំនូនតូចមួយដល់អ្នកមានគុណទាំងពីរ ដែលកើតចេញពីសមត្ថភាពផ្ទាល់ខ្លួន និងចេញពីបេះដូងក្នុងនាមជាកូនកតញ្ញូម្នាក់។ សោ ហូវ មិនទាន់ប្រាប់ថា ជំនូននោះជាអ្វីទេ ប៉ុន្តែគេបង្ហើបថា នឹងផ្តល់ភាពភ្ញាក់ផ្អើលដល់ឪពុកម្ដាយជាមិនខាន។
សោ ហូវ និយាយបន្តថា៖ “ពេលចេញពីភ្នំពេញទៅដល់ផ្ទះ ខ្ញុំនឹងទៅឱបប៉ាម៉ាក់ខ្ញុំមុនគេ ទោះបីជាវាមើលទៅហាក់បីដូចជាខ្ញុំពុំទាន់ធំដឹងក្តីក៏ដោយ ប៉ុន្តែខ្ញុំចង់ធ្វើបែបនេះ មុននឹងខ្ញុំជូនកាដូដល់ពួកគាត់”។

កញ្ញា អ៊ុំ សុលីនណា និស្សិតអក្សរសាស្ត្រខ្មែរ ឆ្នាំទី៣ បាននិយាយថា ជារៀងរាល់ឆ្នាំ នាងតែងតែទៅលេងម្តាយនៅឯស្រុកកំណើត ហើយនៅថ្ងៃចូលឆ្នាំថ្ងៃទីពីរ ឬទីបី នាងនឹងនាំបងប្អូន អុំ ពូ មីង មកស្រង់ទឹកជូនម្តាយ។
លីនណា បាននិយាយថា៖ “ខ្ញុំធ្វើបែបនេះជារៀងរាល់ឆ្នាំ តែឆ្នាំនេះប្លែកជាងឆ្នាំមុនៗ ព្រោះខ្ញុំមានការងារធ្វើហើយ ខ្ញុំនឹងទិញផ្លែទុរេនដែលម៉ែចូលចិត្តទៅជូនម៉ែ”។ នាងបន្តថា៖ “កំហុសដ៏ធំរបស់ខ្ញុំ គឺបានស្រែកដាក់ម៉ែពេលទៅប្រឡង វាធ្វើឱ្យខ្ញុំស្តាយក្រោយ និងចងចាំមិនដែលភ្លេច។ ដូច្នេះហើយទើបខ្ញុំលុបលាងដោយមិនស្រែកដាក់ម៉ែទៀត និងធ្វើតែអំពើល្អចំពោះព្រះរស់”។

គួរបញ្ជាក់ថា នៅក្នុងទំនៀមទម្លាប់ខ្មែរ កូនប្រុសស្រីត្រូវមានភាពកតញូចំពោះអ្នកមានគុណ ទោះបីជាមានទ្រព្យក្តីមិនមានក្តីក៏មិនភ្លេចព្រះរស់នៅក្នុងផ្ទះ ដោយគោរពស្រលាញ់ ការយកចិត្តទុកដាក់ ការមើលថែនៅពេលលោកឈឺថ្កាត់ជាដើម។ ចំពោះកូនៗដែលបានប្រព្រឹត្តនូវកំហុសឆ្គងមិនគប្បីចំពោះអ្នកមានគុណ ពួកគេយកឱកាសចូលឆ្នាំនេះដើម្បីក្រាបបង្គុំ សូមខមាទោសពីលោកទាំងពីរ។ ឪពុកម្ដាយមានព្រហ្មវិហារធម៌មិនចង់បានអ្វីក្រៅពីការជួបជុំកូនចៅក្នុងពីធីបុណ្យទានម្តងៗនោះឡើយ៕
អត្ថបទ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


