វប្បធម៌ ជំនឿ
ប្រាសាទកោះកេរ អាចចុះបញ្ជីបេតិកភណ្ឌពិភពលោក តាមកាលកំណត់ ក្នុងឆ្នាំនេះ ឬទេ?
កម្ពុជាបានដាក់ឯកសារស្នើសុំចុះបញ្ជីប្រាសាទកោះកេរ ទៅកាន់គណៈកម្មការបេតិកភណ្ឌពិភពលោកកាលពីដើមឆ្នាំ២០២១ ចំណែកខាងគណៈកម្មការបេតិកភណ្ឌពិភពលោក បានទទួលឯកសារ និងបានបញ្ជូនអ្នកជំនាញមកពិនិត្យ និងវាយតម្លៃរួចហើយ កាលពីឆ្នាំ២០២១កន្លងទៅ។ តាមកាលកំណត់ លទ្ធផលអាចដឹងនៅក្នុងកិច្ចប្រជុំសម្រេចរបស់ គណៈកម្មការបេតិកភណ្ឌពិភពលោក នៅកំឡុងខែមិថុនា ឬ ខែកក្កដា ឆ្នាំ២០២២ នេះ។

លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា គណៈកម្មការបេតិកភណ្ឌពិភពលោក នៅឆ្នាំមុន បានអនុញ្ញាត រុស្ស៊ី ធ្វើជាម្ចាស់ផ្ទះ ហើយដោយសារស្ថានភាពសង្គ្រាម រុស្ស៊ី និងអ៊ុយក្រែន មិនទាន់ប្រែប្រួល ឬមិនទាន់មានសញ្ញាបញ្ចប់ ចំណែកខាងគណៈកម្មការបេតិកភណ្ឌពិភពលោក ក៏មិនទាន់មានចំណាត់ការណ៍អ្វីដែរ។
លោក គង់ ពុទ្ធិការ មានប្រសាសន៍បន្តថា៖ “អាជ្ញាធរព្រះវិហារ កំពុងរង់ចាំមើល តើកិច្ចការនេះនឹងសម្រេចយ៉ាងណា អាស្រ័យលើកកិច្ចប្រជុំ [គណៈកម្មការបេតិកភណ្ឌពិភពលោក]។ ទាល់តែកិច្ចប្រជុំដំណើរការ ទើបយើងអាចយករបៀបវារៈ នៃការស្នើសុំចុះបញ្ជីប្រាសាទកោះកេរចូលបញ្ជីបេតិកភណ្ឌពិភពលោក ដាក់សម្រេចក្នុងកិច្ចប្រជុំហ្នឹង”។

អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បញ្ជាក់ថា ប្រសិនស្ថានភាពសង្គ្រាម រុស្សី និង អ៊ុយក្រែន នៅតែបន្ត ហើយកិច្ចប្រជុំ នៅតែបន្តរង់ចាំ ឬត្រូវប្ដូរប្រទេសម្ចាស់ផ្ទះយ៉ាងណាណោះ គឺអាស្រ័យ គណៈកម្មការបេតិកភណ្ឌពិភពលោក និងអង្គការយូនីស្កូ សិក្សា និងពិភាក្សា។ ប្រទេសសមាជិក រង់ចាំលទ្ធផលសម្រេច។
លោក គង់ ពុទ្ធិការ បានឱ្យដឹងថា ការសម្រេច ដាក់បញ្ចូលអ្វីមួយ ចុះបញ្ជីបេតិកភណ្ឌពិភពលោក របស់ គណៈកម្មការបេតិកភណ្ឌពិភពលោក មាន ៣ កម្រិត៖ ទី១ កម្រិតអាក្រក់បំផុត គឺសម្រេចមិនឱ្យចុះបញ្ជីតែម្ដង។ កម្រិតទី២ សម្រេចឱ្យកែសម្រួលឯកសារបន្តិចបន្តួចណាមួយតាមការណែនាំរបស់គណៈកម្មការ និងអ្នកជំនាញ ហើយផ្ញើទៅវិញ រង់ចាំការសម្រេចម្ដងទៀត និងទី៣ បើបេតិកភណ្ឌដែលស្នើទៅនោះគ្រប់លក្ខខណ្ឌហើយ គឺគណៈកម្មការសម្រេចចុះបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកតែម្ដង។
គួរបញ្ជាក់ថា ប្រាសាទកោះកេរមានទីតាំងស្ថិតនៅក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ មានចម្ងាយប្រមាណ ៨០ គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ។

កាលពីឆ្នាំ ២០១៨ កម្ពុជាបានចុះសិក្សាស្រាវជ្រាវនៅតំបន់ប្រាសាទកោះកេរ ខេត្តព្រះវិហារ និងប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ ដើម្បីស្នើដាក់ប្រាសាទខ្មែរទាំងពីរនេះទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីប្រាសាទអង្គរវត្តបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ ១៩៩២ ប្រាសាទព្រះវិហារនៅឆ្នាំ ២០០៨ និងតំបន់ប្រាសាទសំបូរព្រៃគុកនៅឆ្នាំ ២០១៧។
ទីតាំងប្រជុំប្រាសាទកោះកេរនេះ គឺជាអតីតរាជធានី “ឆោកគគ៌្យរ” របស់ព្រះបាទជ័យវរ្ម័នទី ៤ ដែលត្រូវបានកសាងឡើងក្នុងសតវត្សទី ១០ (៩២៨-៩៤២)។ ព្រះអង្គបានផ្លាស់ប្តូររាជធានីពីក្រុងយសោធរបុរៈ (ក្រុងអង្គរ) ទៅកាន់តំបន់កោះកេរនេះ ក្រោយពេលដណ្ដើមរាជបល្ល័ង្កពីក្មួយរបស់ព្រះអង្គ គឺព្រះបាទយសោវរ្ម័នទី ២ ដែលសោយរាជ្យនៅក្រុងអង្គរ។ ប្រាសាទនេះកសាងឡើងតាមរចនាប័ទ្មកោះកេរ ដែលមានរាងស្រដៀងនឹងពីរ៉ាមីត៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


