វប្បធម៌ ជំនឿ
សន្និសីទវប្បធម៌អន្តរជាតិ ទស្សនៈអាស៊ាន ពិភាក្សាប្រធានបទសំខាន់ចំនួន ៤ បន្ថែម
កម្ពុជា ជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិស្ដីពី “ការការពារ និងទប់ស្កាត់ការចរាចរជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់៖ ទស្សនៈពីអាស៊ាន” មានកិច្ចប្រជុំដោយផ្ទាល់ និងតាមរយៈអនឡាញ នៅថ្ងៃទី២ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ និងបានធ្វើការពិភាក្សាលើប្រធានបទសំខាន់ចំនួន ៤ មានដូចជា៖

១. ការកសាងទំនាក់ទំនងតាមរយៈការបញ្ជូនត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ (Building Bridge through Repatriation)៖ ប្រធានបទនេះពិភាក្សាលើករណីការបញ្ជូនត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ ដែលអាចបង្កើនទំនាក់ទំនងវប្បធម៌ និងឱកាសកែតម្រូវកំហុសពីអតីតកាល។ ផ្នែកនេះមានអ្នកជំនាញផ្នែកគ្រប់គ្រង, ផ្នែកសារមន្ទីរ និងអ្នកស្រាវជ្រាវចំនួន ៤ រូបពិភាក្សាគ្នាពីបទពិសោធន៍រៀងៗខ្លួនក្នុងកិច្ចខិតខំប្រឹងប្រែងនាំយកសម្បត្តិវប្បធម៌ត្រឡប់មកវិញ ក្នុងតំបន់អាស៊ីអាគ្នេយ៍។

២. ការការពារសម្បត្តិវប្បធម៌ និងតំបន់រមណីយដ្ឋាន (Safeguarding Collections and Sites)៖ ប្រធានបទនេះមានវាគ្មិនចំនួន ៤ រូបចូលរួម ពិភាក្សាផ្តោតសំខាន់ទៅលើតំបន់អាស៊ីអាគ្នេយ៍ ដ្បិតជាកន្លែងប្រមូលផ្តុំសារមន្ទីរនានាដែលមិនអាចកាត់ថ្លៃបាន។ ជារួមក្នុងគោលបំណងឆ្លើយតបនឹងសំណួរ “តើយើងអាចការពារវត្ថុសិល្បៈពីជនទុច្ចរិត ឱ្យបានកាន់តែល្អដោយរបៀបណា?”

៣. ឱកាសសេដ្ឋកិច្ច និងផលប៉ះពាល់ទេសចរណ៍ (Economic Opportunities and the Impact of Heritage Tourism)៖ ក្នុងផ្នែកនេះ កិច្ចពិភាក្សា ផ្តោតលើការស្វែងរកដំណោះស្រាយវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយបង្កើតឱកាសសេដ្ឋកិច្ចសម្រាប់ទេសចរណ៍? បេតិកភណ្ឌ?។ ក្នុងផ្នែកនេះមានការចូលរួមពីអ្នកជំនាញផ្សេងៗគ្នាចំនួន៤រូប។

៤. ការទូតវប្បធម៌ និងកិច្ចសហការអន្តរជាតិ (Cultural Diplomacy and International Cooperation)៖ ក្នុងផ្នែកនេះមានវាគ្មិនចំនួន ៦ រូបចូលរួម ដើម្បីពិភាក្សាគ្នាស្វែងរកវិធានការ ធ្វើយ៉ាងណាប្រយុទ្ធប្រឆាំងការជួញ ដូរសម្បត្តិវប្បធម៌ខុសច្បាប់ តាមរយៈការពង្រឹងចំណងការទូត និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

គួរបញ្ជាក់ថា សន្និសីទអន្តរជាតិនេះរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមសហការដោយ Antiquities Coalition នៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីពិភាក្សា លើការការពារ និងការទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់ ដែលកំពុងរងការគម្រាមកំហែងដល់បេតិកភណ្ឌដ៏សម្បូរបែបក្នុងតំបន់អាស៊ីអាគ្នេយ៍, សហគមន៍ក្នុងតំបន់ និងសេដ្ឋកិច្ចជាតិ ដែលជាកត្តាចាំបាច់របស់ប្រជាជននៃតំបន់អាស៊ីអាគ្នេយ៍៕


-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់