វប្បធម៌ ជំនឿ
យល់សប្ដិឃើញសំបុកឪម៉ាល់ ប្រយ័ត្នមានសត្រូវប៉ងអាក្រក់
សុបិនឃើញសំបុកសត្វឪម៉ាល់ បើទោះបីជាសុបិនអាក្រក់ក៏ដោយ។ ប៉ុន្តែវាជាជំនឿផ្ទាល់ខ្លួន ដែលអាចបង្កប់អត្ថន័យជាការដាស់តឿនអ្នកសុបិនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវត្រៀមខ្លួនដើម្បីដោះស្រាយបញ្ហាដែលនឹងកើតឡើងក្នុងជីវិត។

ខាងក្រោមនេះ នឹងបកស្រាយថា តើវាមានន័យយ៉ាងណាក្នុងការគេងសុបិនឃើញសំបុកឪម៉ាល់នៅក្នុងផ្ទះរបស់អ្នក។
សុបិនឃើញសំបុកឪម៉ាល់នៅក្នុងផ្ទះ
សុបិនឃើញសំបុកសត្វឪម៉ាល់នៅក្នុងផ្ទះ វាអាចមានន័យថា បញ្ហាជិតមកដល់ ឬជាការព្រមានពីរឿងរ៉ាវដែលយើងមើលមិនឃើញថាមិនត្រូ។ ដូច្នេះចូរប្រយ័ត្នធ្វើខ្លួនបន្តិច ជាពិសេសសូមប្រយ័ត្នពេលធ្វើដំណើរពេលយប់ព្រលប់ បើគ្មានការសំខាន់ មិនចាំបាច់ចេញក្រៅឡើយ។
សុបិនឃើញសំបុកឪម៉ាល់នៅលើដើមឈើ
សុបិនឃើញសំបុកឪម៉ាល់នៅលើដើមឈើ អាចមានន័យឲ្យអ្នកប្រយ័ត្នស្ថានភាពក្នុងសង្គមបច្ចុប្បន្ននេះ ដែលអ្នកបានសេពគប់ ឬជួបសង្គមថ្មី ជាពិសេសគឺការជួបជុំជាមួយមិត្តចាស់ៗ ដែលអាចនាំឲ្យមានព្រឹត្តិការណ៍មិនស្រួល។ ម្យ៉ាងទៀត របស់របរនៅក្នុងផ្ទះ នឹងត្រូវខូចខាតយ៉ាងដំណំថែមទៀត។
សុបិនឃើញសំបុកឪម៉ាល់ទិចឬខាំ
សុបិនឃើញសំបុកឪម៉ាល់ អាចមានន័យថា មានបញ្ហានៅក្នុងផ្ទឬមានជម្លោះនៅក្នុងគ្រួសារ។ បើមានការទាស់សម្ដីគ្នា ចូរប្រយ័ត្នឲ្យមែនទែន! ត្រូវថ្មមសម្តី និងត្រូវរក្សាចិត្តឲ្យនឹងនរជានិច្ច!

សុបិនឃើញសំបុកឪម៉ាល់ជាច្រើន
សុបិនឃើញសំបុកឪម៉ាល់ជាច្រើន វាអាចមានន័យថាត្រូវបានវាយប្រហារដោយគូប្រជែង ឬមិត្តរួមការងារ ដែលមានគោលបំណងដើម្បីកម្ចាត់អ្នក ឬអាចត្រូវបានផ្លាស់ប្ដូរទីលំនៅ ទៅកន្លែងឆ្ងាយពិបាកខ្លាំង។
គ្រូ ណុប
ចុចអាន៖យល់សប្ដិជួយសង្គ្រោះមនុស្សលង់ទឹក ឬឃើញខ្លួនឯងលក់ទឹក មានន័យយ៉ាងណា?

-
នយោបាយ១០ ម៉ោង ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា