វប្បធម៌ ជំនឿ
យល់សប្ដិជួយសង្គ្រោះមនុស្សលង់ទឹក ឬឃើញខ្លួនឯងលក់ទឹក មានន័យយ៉ាងណា?
យល់សប្ដិចង់ជួយសង្គ្រោះមនុស្សលង់ទឹក ឬឃើញខ្លួនឯងលង់ទឹក គឺជាសប្ដិដែលប្រជាជនកម្ពុជាជឿថា បង្ហាញពីព្រឹត្តិការណ៍មួយចំនួន ដែលអាចនឹងកើតឡើងនាពេលអនាគត។ យោងទៅតាមជំនឿនៃការទស្សន៍ទាយ ថាតើវាល្អឬអាក្រក់ ក៏អាស្រ័យលើធម្មជាតិនៃសុបិន។

សុបិនឃើញជួយសង្គ្រោះមនុស្សលង់ទឹក
វាជាសុបិនល្អ! ក្នុងអំឡុងពេលនេះអ្នកទទួលបានលាភសំណាង។ មិនថាអ្នកធ្វើអ្វីទេ កុំបារម្ភ។ ព្រោះនឹងមានមនុស្សមកជួយ ឬនាំយកអ្វីដែលមានប្រយោជន៍សម្រាប់ខ្លួនអ្នកមកឲ្យ។
យល់សប្ដិឃើញសង្គ្រោះមនុស្សលង់ទឹក២នាក់
ទស្សន៍ទាយថា ការងារខាងមុខទោះបីហត់បន្តិច ប៉ុន្តែឆាប់ៗនេះវានឹងទទួលបានជោគជ័យ។ មានអ្នកចាស់ទុំជួយជ្រោមជ្រែង ចំណែកមិត្តរួមការងារវិញមានការគាំទ្រខ្លាំងដូចគ្នា។
យល់សប្ដិឃើញសង្គ្រោះមនុស្សលង់ទឹក៣នាក់
ទស្សន៍ទាយថាអាចនឹងមានរឿងពិបាកគិតច្រើន ព្រោះអ្នកត្រូវទទួលបន្ទុកជាច្រើន នឹងមានមនុស្សមករកជំនួយ ហើយនាំមកនូវបញ្ហា។ អ្នកត្រូវតែគិតឲ្យបានហ្មត់ចត់ មុននឹងជួយអ្នកណាម្នាក់។ ក្នុងអំឡុងពេលនេះ ត្រូវប្រយ័ត្នចំពោះសុខភាពរបស់មនុស្សធំនៅក្នុងផ្ទះផងដែរ។
យល់សប្ដិឃើញខ្លួនឯងលង់ទឹក
ទស្សន៍ទាយអ្នកដែលចង់វិនិយោគ សូមបន្ថយល្បឿនសិន ដោយសារតែក្នុងអំឡុងពេលនេះផ្លូវអាចមិនភ្លឺ ប្រសិនបើមានពេលទំនេរ រកឱកាសធ្វើបុណ្យ និងបរិច្ចាគដល់សប្បុរសធម៌ ធ្វើសមាធិដើម្បីជម្រះចិត្ត ហើយមកគិតពីដំណោះស្រាយចំពោះបញ្ហាផ្សេងៗ ឲ្យកាន់តែប្រសើរ។
យល់សប្ដិឃើញក្មេងធ្លាក់ចូលទឹក
ទស្សន៍ទាយថានឹងមានការផ្លាស់ប្ដូរធំនៅក្នុងជីវិត។ ប៉ុន្តែត្រូវប្រយ័ត្នចំពោះការចំណាយលុយ។ កុំចំណាយលើសនាំឲ្យខ្វះខាតថ្ងៃមុខ។

យល់សប្ដិឃើញសពអណ្ដែតក្នុងទឹក
មានន័យថាអ្នកនឹងអាចទំនាក់ទំនងជាមួយជនបរទេសអំពីការងារ។ នៅពេលនេះ មានលក្ខណៈវិនិច្ឆ័យថានឹងជំងឺមួយចំនួន។ ដូច្នេះគួរតែងាកមកថែរក្សាសុខភាពខ្លួនឯងជាការសំខាន់បំផុត៕
គ្រូ ណុប
ចុចអាន៖យល់សប្ដិឃើញចាប់កង្កែប នាំភាពចម្រុងចម្រើនដល់ជីវិត លក់ដូរទៀតសោតក៏ដាច់អស់ៗ
ចុចអាន៖យល់សប្ដិឃើញតុកកែ អត្ថន័យល្អនិងអាក្រក់បកស្រាយរួមគ្នាខាងក្រោមនេះទាំងអស់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


