Connect with us

វប្បធម៌ ជំនឿ

សុបិនឃើញស្វាមីស្លាប់ចោល ជីវិតពិតនឹងជួបរឿងអាក្រក់ផ្ទួនៗ

បានផុស

នៅ

តើអ្នកធ្លាប់សុបិនឃើញ មនុស្សជិតស្និទ្ធ មនុស្សជាទីស្រឡាញ់ សមាជិកគ្រួសារ ឬប្តីប្រពន្ធបានស្លាប់ចោលដែរឬទេ? តើពេលភ្ញាក់​ឡើង អ្នកនៅជាប់ជាមួយ​អារម្មណ៍ភ័យ​​រន្ធត់​មែន​ដែរឬទេ? ហើយតើអ្នកចង់ដឹងពីអត្ថន័យពិតនៃសុបិននេះដែរឬអត់? ​បើចង់ដឹង តោះ! ​មកមើល​អត្ថន័យ​នៃ​សុបិនឃើញ​ស្វាមី ​ឬ​មនុស្ស​ដែល​អ្នក​ស្រឡាញ់​បំផុតបាន​ស្លាប់ចោល​ តើ​នឹង​មាន​អ្វី​កើតឡើងក្នុងជីវិតពិតរបស់អ្នក?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឃើញប្តីស្លាប់ មិនដឹងមិនមូលហេតុ ឬនៅថ្ងៃណាឡើយ

វាមានន័យថា អ្នកកំពុងជួបស្ថានការណ៍ជីវិតដ៏តានតឹង និងស្មុគស្មាញជាមួយរឿងជាច្រើន។ ភាពអវិជ្ជមាននៅក្នុងចិត្ត មិនអាចនិយាយជាមួយនរណាម្នាក់ បានធ្វើឱ្យអ្នកយល់សប្តិអាក្រក់ ​ហើយ​វា​ក៏លេច​ចេញ​មក​ក្នុង​ទម្រង់​ជា​មនុស្ស​ជាទី​ស្រឡាញ់ ឬ​ស្វាមី​ដែល​បាន​ស្លាប់ចោលអ្នក។ សុបិននេះជាប្រផ្នូលប្រាប់ដែរថា របស់ដែលអ្នកស្រឡាញ់បំផុត នឹងបាត់បង់ក្នុងវេលាដែលអ្នកមិននឹកស្មានដល់។

ឃើញប្តីស្លាប់នៅថ្ងៃចន្ទ

បុរាណ​ថា ​សុបិន​​ថ្ងៃ​ចន្ទជាសុបិន​អាក្រក់​ពាក់ព័ន្ធនឹង​គ្រួសារ​រ។ តួយ៉ាងប្រសិនបើសុបិនឃើញប្ដីស្លាប់ចំថ្ងៃចន្ទ ទស្សន៍ទាយថា អ្នកនឹងជួបរឿងក្រពុលមុខជាមួយសមាជិកគ្រួសារ ហើយត្រូវប្រឈមនឹងជម្លោះមិនចេះចប់។

ឃើញប្តីស្លាប់នៅថ្ងៃអង្គារ

គេ​ថា​សុបិន​ថ្ងៃ​អង្គារ ជារឿងអាក្រក់ ទាក់ទងនឹងឪពុកម្តាយ ឬបងប្អូនសាច់ញាតិ។ ដូច្នេះប្រសិនបើសុបិនឃើញប្តីស្លាប់ចោល​នៅ​ថ្ងៃ​អង្គារ​ អាច​ទាយបាន​ថា​ ឪពុកម្តាយនឹងឈ្លោះប្រកែកគ្នា ឯបងប្អូនក៏ទាស់ទែងគ្នា មិនតែប៉ុណ្ណោះសូម្បីក្មេងៗក្នុងផ្ទះក៏មានជម្លោះជាមួយមនុស្សចាស់ដែរ។

ឃើញប្តីស្លាប់នៅថ្ងៃពុធ

សុបិនថ្ងៃពុធ ជាប្រផ្នូលអាក្រក់អំពីកូនឬប្តីរបស់ម្ចាស់សុបិន។ ដូច្នេះប្រសិនបើសុបិនឃើញប្តីរបស់អ្នកបានស្លាប់នៅថ្ងៃពុធ សុបិននោះអាចក្លាយជាការពិត ឬមិនអ៊ីចឹងទេគ្រួសាររបស់អ្នកនឹងបាត់បង់ទ្រព្យសម្បត្តិ។

ឃើញប្តីស្លាប់នៅថ្ងៃព្រហស្បតិ៍

សុបិនថ្ងៃព្រហស្បតិ៍ ជាសញ្ញានៃរឿងអាក្រក់ពាក់ព័ន្ធជាមួយគ្រូបាអាចារ្យ និងមិត្តភក្តិរបស់អ្នក។ ហេតុនេះប្រសិនបើសុបិនឃើញប្តីស្លាប់ក្នុងថ្ងៃព្រហស្បតិ៍ ចូរប្រយ័ត្នការច្រណែនពីមនុស្សជិតស្និទ្ធ អាចជាមិត្តឬចាស់ទុំធ្លាប់ផ្ដល់ការជ្រោមជ្រែងពីមុន ព្រោះគេទាំងនោះនឹងរុញអ្នកឱ្យធ្លាក់ទឹក រលាយទ្រព្យ និងការងារក្នុងពេលដ៏ខ្លី។

ឃើញប្តីស្លាប់នៅថ្ងៃសុក្រ

សុបិនថ្ងៃសុក្រ និមិត្តរូបមិនល្អទាក់ទងនឹងសត្វចិញ្ចឹម ឬសត្វសំណព្វរបស់អ្នក។ ដូច្នេះប្រសិនបើសុបិនឃើញប្តីស្លាប់ចោលក្នុងថ្ងៃនេះ ទាយថា សត្វចិញ្ចឹមរបស់អ្នកនឹងឈឺមិនលោះ រហូតធ្វើឱ្យអ្នកខាតទ្រព្យយ៉ាងច្រើន។

ឃើញប្តីស្លាប់នៅថ្ងៃសៅរ៍

ចាស់ៗថា សុបិនថ្ងៃសៅរ៍ ជាប្រផ្នូលអាក្រក់​អំពី​ខ្លួន​ឯង។ ហេតុនេះបើ​សុបិនឃើញ​ប្តី​ស្លាប់​ទៅ នៅចំថ្ងៃសៅរ៍ ​ទស្សន៍ទាយ​ថា ​អ្នក​នឹង​ជួប​រឿង​ស្នេហា​ត្រីកោណ​ដោយ​មិន​ដឹង​ខ្លួន។ ដូច្នេះចូរប្រយ័ត្នចំពោះភាពស្និទ្ធស្នាលជាមួយភេទផ្ទុយ។ បើមិនដូច្នេះទេ អ្នកអាចក្លាយជាមនុស្សទីបីក្នុងគ្រួសារអ្នកដទៃ។

ឃើញប្តីស្លាប់នៅថ្ងៃអាទិត្យ

សុបិនថ្ងៃអាទិត្យ សញ្ញាមិនល្អពាក់ព័ន្ធមនុស្សនៅជុំវិញខ្លួន។ ប្រសិនបើអ្នកសុបិនឃើញប្តីរបស់អ្នកអានិច្ចកម្មក្នុងថ្ងៃនេះ វាជាសុបិនអាក្រក់ គួរប្រុងប្រយ័ត្ន។ អ្នកនឹងជួបអ្នកខ្ចីប្រាក់ ដែល​អាចនឹងរត់គេច ​មិន​សង​បំណុល ធ្វើឱ្យអ្នកត្រូវរ៉ាប់រងប្រាក់ជំពាក់យ៉ាងឈឺក្បាលជាទីបំផុត៕

អត្ថបទ៖ សន្យា

ចុចអាន៖ យល់សប្តិ “បាក់ធ្មេញ” ​នឹងមានសាច់ញាតិឈឺថ្កាត់ ឬស្លាប់?

ចុចអាន៖ សុបិន ៥ ប្រភេទ​ ចាស់ៗជឿថា ម្ចាស់ខ្លួននឹងទទួលបានលាភធំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម