វប្បធម៌ ជំនឿ
យល់សប្ដិឃើញផ្លែមៀនមានអត្ថន័យយ៉ាងម៉េច?
ផ្លែមៀនគឺមានរូបរាងដូចភ្នែកនាគ ហើយក៏ជាដើមឈើហូបផ្លែដែលមានដើមកំណើតនៅភាគខាងត្បូងប្រទេសចិន។
បើសិនជាមនុស្សសុបិនឃើញដំណាំហូបផ្លែនេះ តើមានន័យយ៉ាងណា?

ផ្លែមៀនតំណាងឲ្យសេចក្ដីសុខសុភមង្គល និងប្រាក់ហូរចូលដូចជាឈ្មោះរបស់វាដែរ។
សុបិនឃើញផ្លែមៀនជាធម្មតាគឺជាប្រផ្នូលល្អ ដែលបង្ហាញពីសំណាងល្អនៅក្នុងកិច្ចការទាំងអស់។
សុបិនឃើញបានជ្រើសរើសផ្លែមៀន មានន័យថា ជីវិតនៅបច្ចុប្បន្នរបស់យើងអាចមានអ្នកកុហកនូវរឿងអ្វីមួយ ដែលយើងមិនបានដឹង។
សុបិនឃើញបរិភោគផ្លែមៀន គឺជាសញ្ញាដែលបង្ហាញពីសំណាងល្អនិងសុភមង្គលក្នុងជីវិត។

ចំពោះស្ត្រីមានផ្ទៃពោះ បើសុបិនឃើញផ្លែមៀន គឺជាសេចក្ដីជូនដំណឹងនៃជីវិតរីករាយនិងសុខភាពល្អ។
អ្នកនៅលីវសុបិនឃើញផ្លែមៀនគឺមានន័យថា មានមនុស្សភេទផ្ទុយកំពុងតែចាប់អារម្មណ៍យើង។
សុបិនឃើញមានមនុស្សយកផ្លែមៀនមកឲ្យយើងបរិភោគ នោះយើងនឹងទទួលបានលាភសក្ការៈពីមនុស្សម្នាក់នោះ។
សុបិនឃើញបកផ្លែមៀនដាក់ចានមានន័យថា ជីវិតបច្ចុប្បន្នរបស់យើងគឺកំពុងតែផ្សងព្រេងជាមួយរឿងរ៉ាវដែលស្រពិចស្រពិល៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ យល់សប្តិឃើញស្វាយ ប្រផ្នូលវិជ្ជមានអំពីស្នេហា និងលុយកាក់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


