វប្បធម៌ ជំនឿ
តើអ្នកដឹងទេ របាំខ្មែរមានប៉ុន្មានប្រភេទ?
របាំខ្មែរ គឺជាសិល្បៈមួយដែលបុព្វបុរសខ្មែរបានបន្សល់ទុកមកសម្រាប់សម្គាល់ពីអត្តសញ្ញាណជាតិតាមរយៈការរាំរបាំក្នុងពិធីផ្សេងៗ។ របាំខ្មែរ ត្រូវបានចែកចេញជា ៣ប្រភេទ គឺរបាំបុរាណ របាំប្រពៃណី និងរបាំប្រជាប្រិយ។

១.របាំបុរាណ
របាំបុរាណ គឺជារបាំដែលមានវ័យចំណាស់មួយ ត្រូវបានបង្កើតឡើងតាំងពីសម័យនគរភ្នំមកម្ល៉េះ។ របាំនេះរាំសម្រាប់ថ្វាយដល់ព្រះមហាក្សត្រ ឬ សម្រាប់ថ្វាយព្រះសេវៈក្នុងជំនាន់មុន ដើម្បីសុំសេចក្តីសុខ ចៀសឆ្ងាយពីគ្រោះធម្មជាតិផ្សេងៗ។ របាំបុរាណខ្មែរ ក៏ជារបាំដែលសម្តែងក្នុងគោលបំណងផ្សេងៗ និងការប្រារព្ធពិធីនានានៅក្នុងសង្គមខ្មែរផងដែរ។ របាំបុរាណខ្មែរនេះ មានដូចជា របាំព្រះរាជទ្រព្យ របាំជូនពរ របាំទេពអប្សរា របាំព្រះថោងនាងនាគ របាំរាមកេរ្តិ៍ របាំយីកេ និងរបាំអាយ៉ៃឆ្លងឆ្លើយ។ល។

២.របាំប្រពៃណី
របាំប្រពៃណី គឺជាប្រភេទរបាំដែលរាំបង្ហាញអំពីអត្តសញ្ញាណនៃប្រពៃណី វប្បធម៌របស់ភូមិស្រុកនីមួយៗដែលប្រជាជនបានរស់នៅ។ របាំនេះ ក៏បានបង្ហាញពីបុព្វហេតុផ្សេងៗដែលពួកគេគិតថា ជាការរំលឹកគុណ និងដឹងគុណចំពោះអ្វីដែលពួកគេបានធ្វើកន្លងមក។ នៅក្នុងរបាំប្រពៃណី មានរបាំប្រហែលច្រើនជាង ៣០របាំបន្ថែមទៀតនៅក្នុងនោះ។ របាំទាំងនោះ មានដូចជា របាំត្រុដិ របាំគោះអង្រែ របាំគោះត្រឡោក របាំកន្តែរ៉ែ របាំច្រូតស្រូវ របាំក្ងោកប៉ៃលិន របាំក្អម របាំព័ទ្ធរ៉ុង របាំកណ្តូបសេះ ។ល។

៣.របាំប្រជាប្រិយ
របាំប្រជាប្រិយ គឺជារបាំដែលត្រូវបានបង្កើតឡើងដោយភាពច្នៃប្រឌិតរបស់ប្រជាជនជាមួយនឹងសំឡេងងតូរ្យតន្ត្រីទំនើប ហើយក៏មានការពេញនិយមខ្លាំងពីគ្រប់ស្រទាប់វណ្ណៈ យកមករាំលេងកម្សាន្តក្នុងកម្មវិធីផ្សេងៗ។ របាំប្រជាប្រិយ ភាគច្រើនគែតែងនិយមលេងនៅតាមផ្ទះនីមួយៗក្នុងកំឡុងពេលឈប់សម្រាក ឬ ជួបជុំបងប្អូនក្នុងឱកាសផ្សេងៗ ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយ ជាពិសេស គេសង្កេតឃើញប្រជាជននិយមរាំរបាំប្រជាប្រិយក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។ របាំប្រជាប្រិយមានច្រើនប្រភេទ ក្នុងនោះ មានដូចជារាំវង់ រាំក្បាច់ លាំលាវ រាំសារ៉ាវ៉ាន់ និងកន្ទ្រឹមជាដើម។

របាំប្រជាប្រិយ គឺងាយស្រួលក្នុងការរាំជាងរបាំផ្សេងៗទៀត ព្រោះមិនចាំបាច់ត្រូវការហាត់សមច្រើន មនុស្សគ្រប់វ័យទាំងក្មេង ទាំងចាស់ អាចចូលរួមលេងជាមួយគ្នាបាន មិនប្រកាន់សម្លៀកបំពាក់ច្រើន អាចស្លៀកសម្លៀកបំពាក់តាមចំណង់ចំណូលចិត្តបាន៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


