ព័ត៌មានជាតិ
សាលាវិចិត្រសិល្បៈ ភូមិភាគសៀមរាប ផ្តល់ការបង្រៀនជំនាញសិល្បៈ ៣ផ្នែក ដោយឥតបង់ថ្លៃ
សាលាវិចិត្រសិល្បៈ ភូមិភាគសៀមរាប ជូនដំណឹងដល់សាធារណជន សិស្សានុសិស្ស ដែលកំពុងសិក្សានៅតាមសាលាចំណេះទូទៅក្នុងខេត្តសៀមរាប ថា សាលាចាប់ផ្តើមផ្តល់ និងទទួលពាក្យចូលរៀនសម្រាប់បវេសនកាលឆ្នាំសិក្សាថ្មី២០២៥-២០២៦ ដោយឥតបង់ថ្លៃ លើជំនាញសិល្បៈ ៣ផ្នែក គឺផ្នែករបាំ ផ្នែកសិល្បៈសូនរូប និងផ្នែកតន្ត្រីបុរាណ។

ចំពោះការបង្រៀនជំនាញសិល្បៈឥតគិតថ្លៃមានដូចជា ១.ផ្នែរបាំ៖ របាំបុរាណ របាំប្រពៃណី និងល្ខោនខោល។ ទី២.ផ្នែកសិល្បៈសូនរូប៖ គំនូរវិចិត្រកម្ម គំនូរពណ៌ទឹក និងគំនូរខ្មៅដៃ។ ទី៣.ផ្នែកតន្ត្រីបុរាណ៖ ខ្លុយ ស្រឡៃ រនាតឯក ទ្រអ៊ូ ទ្រសោ ឃឹម តាខេ រនាតធុង រនាតដែក គងតូច គងធំ និងចាប៉ីដងវែង។ សម្រាប់ម៉ោងសិក្សាត្រូវចែកជា ២វេន គឺវេនព្រឹកចាប់ពីម៉ោង ៧ ដល់ម៉ោង ១១ព្រឹក ចំណែក វេនរសៀល ចាប់ពីម៉ោង១ ដល់ម៉ោង៥ល្ងាច។

រយៈពេលសិក្សាមាន ១ឆ្នាំ, ២ឆ្នាំ, ៣ឆ្នាំ, ៦ឆ្នាំ, ៩ឆ្នាំ បន្ទាប់បីរៀនចប់ អ្នកសិក្សាទទួលបានសញ្ញាបត្រដូចជា វិញ្ញាបនបត្រសិល្បៈ សញ្ញាបត្រសិល្បៈ ស្នាតកបត្រសិល្បៈ។
ជាមួយគ្នានេះ សាលា អំពាវនាវលើកទឹកចិត្តដល់មាតាបិតា អាណាព្យាបាលសិស្សានុសិស្ស ដែលមានបំណងចង់ចុះឈ្មោះចូលរៀន នៅសាលាវិចិត្រសិល្ប: ភូមភាគសៀមរាប អាចទាក់ទងព័ត៌មានតាមលេខទូរស័ព្ទ 092 26 69 25 (Telegram) 088 82 20 170 , 010 47 64 94 ៕




-
កីឡា១០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា១៧ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


