វប្បធម៌ ជំនឿ
ហុងស៊ុយ នៃការជ្រើសរើសរូបភាពមកដាក់តាំងផ្ទះឲ្យចម្រុងចម្រើន
ក្នុងការជ្រើសរើសរូបភាពមកតុបតែងផ្ទះ ផ្ទៃបន្ទប់ កន្លែងរកស៊ី កន្លែងធ្វើការ ផ្ដល់ផលទាំងល្អ និងទាំងអាក្រក់ចំពោះម្ចាស់ផ្ទះ សមាជិកគ្រួសារ ។ រូបភាពអ្វីក៏ដោយ ទោះលោកអ្នកចូលចិត្ត ឬមិនចូលចិត្ត គួរដាក់តុបតែងឲ្យបានត្រឹមត្រូវទើបមានហុងស៊ុយល្អ។
រូបភាពទឹកជ្រោះ

ជារូបភាពផ្ដល់សេចក្ដីសុខ និងចម្រុងចម្រើនដល់ម្ចាស់ផ្ទះ។ ចំពោះរូបទេសភាពមិនថា សមុទ្រ ទន្លេ ទឹកជ្រោះ គួរតុបតែងក្នុងបន្ទប់ទទួលភ្ញៀវ ហើយមិនគួរដាក់តាំងនៅក្នុងបន្ទប់ទឹក បន្ទប់ដេក ឬបន្ទប់ធ្វើការនោះឡើយ។
រូបភាពសមុទ្រ និងទន្លេ

រូបភាពទាំងពីរនេះជួយនាំជោគលាភចូលក្នុងផ្ទះ។ ប៉ុន្តែសំខាន់គឺ រូបភាពទាំងសមុទ្រ ឬទន្លេនោះចាំបាច់ត្រូវមានលក្ខណៈស្រដៀងគ្នា ធ្វើយ៉ាងណាត្រូវមានខ្សែទឹកហូរចូលក្នុងផ្ទះ ទើបចាត់ទុកថាជាសិរីមង្គលខ្លាំងអាចជួយទ្រទ្រង់ភាពថ្កុំថ្កើនរុងរឿងដល់ម្ចាស់ផ្ទះ។ ប៉ុន្តែប្រសិនមើលឃើញថាចរន្តទឹកហូរចេញទៅក្រៅផ្ទះនោះ លាភសក្ការៈ និងសេចក្ដីសុខចម្រើនក៏ត្រូវហូរចេញវិញដែរ។
រូបភាពព្រះអាទិត្យ ឬព្រះចន្ទ

រូបភាពទេសភាពដែលមានព្រះអាទិត្យនៅជាប់ជាមួយចាត់ទុកថា ជាសុភមង្គលពិសេស ពោលគឺរូបភាពអារុណរស្មីដែលព្រះអាទិត្យរះចេញផុតពីជើងមេឃ។ ត្រូវភ្ជាប់រូបភាពទាំងនេះ នៅក្នុងបន្ទប់ទទួលភ្ញៀវ ទើបអាចជួយផ្តល់នូវសេចក្តីស្ងប់សុខ ជីវិតពោរពេញដោយក្តីសង្ឃឹម និងភាពស្ទុះស្ទារ។

ចំណែករូបភាពដែលមានព្រះចន្ទ ជារូបបញ្ជាក់ពីមនោសញ្ចេតនាស្នេហា រូបភាពនេះគេប្រើដាក់តាំងក្នុងបន្ទប់ដេកប៉ុណ្ណោះ ។ បើផ្ទះមានកូនស្រី ហើយមានរូបព្រះចន្ទព្យួរ តាមជញ្ជាំងនោះ បញ្ជាក់ពីការអាចជួយរកកូនប្រសារប្រុសដ៏ល្អ ផ្តល់ភាពត្រជាក់ត្រជុំ ចិត្តទន់ភ្លន់ និងនាំជោគសំណាង ក្នុងរឿងសេចក្តីស្នេហាដល់អ្នកផ្សេង។
រូបភាពទេសភាពភ្នំ

រូបភាពនេះជួយជំរុញដល់ភាពស្ថិតស្ថេរ ភាពស្អិតល្មួតនៃសមាជិកក្នុងផ្ទះ។ ទាំងរូបភាពទេសភាពភ្នំក្នុងរដូវក្តៅ ឬរដូវរងារ គឺចាត់ទុកថាល្អទាំងអស់ លើកលែងតែរូបភាពភ្នំភ្លើង ។ ទីតាំងដែលគួរដាក់រូបភាពទេសភាពភ្នំ គឺបន្ទប់ធ្វើការ ឬព្យួរពីក្រោយតុធ្វើការ ។
រូបភាពអាហារ

រូបភាពនេះបញ្ជាក់ដល់ភាពសម្បូរសប្បាយ គួរដាក់តាំងនៅត្រង់បន្ទប់អាហារ ឬជញ្ជាំងនៅក្បែរតុអាហារ ដើម្បីជួយផ្តល់នូវភាពសម្បូរហូរហៀដល់ក្រុមគ្រួសារ ។
រូបភាពសួនផ្កា

ជារូបភាពជួយផ្តល់សេចក្តីសុខ ភាពរុងរឿងដែលចាត់ទុកថាជារូបភាពល្អបំផុត។ ទោះបីយ៉ាងណារូបភាពដែលល្អ មិនត្រូវឲ្យស៊ុបទ្រុបខ្លាំងពេកទេ មានដើមឈើរុំព័ទ្ធដោយវល្លិ៍ជុំជិត ចាត់ទុកថាមិនផ្តល់ភាពមង្គល ព្រោះអាចបំផ្លាញផ្នែកប្រាក់កាស និងការប្រកបអាជីពរបស់លោកអ្នក។
រូបភាពផ្លែឈើ

ទីតាំងដែលផ្តល់ក្តីរុងរឿងគឺក្នុងបន្ទប់អាហារ ពិសេសគឺទំពាំងបាយជូរ តំណាងឲ្យភាពស្តុកស្តម្ភ ។
រូបភាពភ្នំទាំងមូល

ភ្ជាប់ក្រោយតុអាហារ ដូចជាតុធ្វើការដែលមានកញ្ចក់ បង្អួចឬចន្លោះទំនេរៗ ជាដើម ។ រូបភាពភ្នំដែលល្អបំផុត គួរមានកំពូលចំនួន ៨ មានកំពូលភ្នំស្រួចគ្មានទឹកក្នុងរូបភាព៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ក្បួនដាក់កង្កែបប្រាក់នាំសំណាងល្អដល់ក្រុមហ៊ុនឬអាជីវកម្ម
ចុចអាន៖ ស្វែងយល់រូបគំនូរសេះតាមក្បួនហុងស៊ុយ លើករាសីមនុស្សឲ្យជោគជ័យ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


