វប្បធម៌ ជំនឿ
សុបិន ៤ប្រភេទ ចាស់ៗផ្ដាំថា ជាប្រផ្នូលសំណាងល្អ កម្របានជួប
សុបិនជាប្រផ្នូលពាក់ព័ន្ធនឹងជីវិតពិត ដែលតាមជំនឿវាអាចប្រាប់ឱ្យម្ចាស់ខ្លួនដឹងជាមុននូវរឿងហេតុដែលបម្រុងនឹងកើត។ សុបិនមានច្រើនប្រភេទ មានទាំងប្រផ្នូលល្អ និងប្រផ្នូលអាក្រក់។ ជាមួយគ្នានោះ បើសិនជាអ្នកបានជួបសុបិន ៤ប្រភេទដូចខាងក្រោម ចាស់ពីដើមផ្ដាំថាជាសុបិនតំណាងឱ្យរឿងល្អចូលមកក្នុងជីវិត ដែលសុបិនទាំង ៤ នោះរួមមាន៖

១. សុបិនឃើញខ្សែកមាស
សុបិនឃើញខ្សែកមាស អ្នកខ្លះជឿថានឹងបានជួបគូស្រករ ឬទទួលបានលាភសំណាងផ្នែកហិរញ្ញវត្ថុ ព្រមទាំងរីកចម្រើនក្នុងអាជីព។ ផ្ទុយទៅវិញ បើបាត់ខ្សែកមាស ជាសារដាស់តឿនឲ្យប្រុងប្រយ័ត្នចំពោះទ្រព្យសម្បត្តិ ព្រោះអាចត្រូវបាត់បង់ប្រាក់ ឬត្រូវគេឆបោក។
២. សុបិនឃើញត្រី
សុបិនឃើញត្រី ជាសុបិននៃលាភសំណាង។ តាមការទស្សន៍ទាយ មានន័យថា អ្នកនឹងជោគជ័យក្នុងការងារ ហើយអ្នកនៅលីវនឹងជួបមនុស្សដែលខ្លួនពេញចិត្ត។
៣. សុបិនឃើញព្រះសង្ឃ
សុបិនឃើញព្រះសង្ឃ ក៏ជាសុបិនល្អផងដែរសម្រាប់ម្ចាស់ខ្លួន។ អត្ថន័យទូទៅ វាជាសុបិនដែលចង់ប្រាប់ថា អ្នកនឹងរួចផុតពីសំណាងអាក្រក់ ចាកចេញពីទុក្ខព្រួយ ឬបានសម្រេចគោលដៅដែលអ្នកចង់បាន។ បើជាស្ត្រី មានន័យថា នាងនឹងមានបុត្រក្នុងពេលឆាប់ៗ។
៤. សុបិនឃើញអ្នកស្លាប់
សុបិនឃើញមនុស្សអានិច្ចកម្មហើយ មិនថាជាសាច់ញាតិ ឬមិត្តភក្តិ ចង់បង្ហាញថា នឹងមានអ្នកស្គាល់គ្នាមកជួយឧបត្ថម្ភគាំទ្រនូវកង្វះខាតរបស់អ្នក ពុំនោះទេជីវិតជិតនឹងផ្លាស់ប្តូរទៅកាន់ភាពវិជ្ជមានមួយ គួរជាទីរីករាយ៕
អត្ថបទ៖ សន្យា
ចុចអាន៖ អត្ថន័យសុបិន ១៤ប្រភេទ ចាស់ៗឱ្យកត់ចំណាំទុក កុំភ្លេចឱ្យសោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


