វប្បធម៌ ជំនឿ
ក្រសួងវប្បធម៌ ផ្សព្វផ្សាយ ការស្រាវជ្រាវគម្រោង “ផ្ទះខ្មែរ” នៅតំបន់ប្រាសាទបាសែត
ថ្មីៗនេះ លោក ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយ លទ្ធផលកំណាយស្រាវជ្រាវគម្រោងផ្ទះខ្មែរ នៅតំបន់ប្រាសាទបាសែត ខេត្តបាត់ដំបង។

កម្មវិធីនេះ សហការរៀបចំ ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សាកលវិទ្យាល័យហាវ៉ៃ និងសាកលវិទ្យាល័យអូរីហ្គិន ដោយមានការចូលរួមពី លោកស្រីបណ្ឌិត អាលីសាន់ ខាតធើ សហប្រធានគម្រោង ព្រះចៅអធិការវត្តប្រាសាទបាសែត លោកប្រធានវិទ្យាស្ថានមនុស្សសាស្រ្ត នៃរាជបណ្ឌិត្យសភាកម្ពុជា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្រ្តីជំនាញ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរពាក់ព័ន្ធ ប្រជាពលរដ្ឋ និស្សិត និងសិស្សានុសិស្ស ដែលរស់នៅជុំវិញតំបន់ប្រាសាទបាសែត សរុបចំនួន ១២៨នាក់។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយនូវលទ្ធផលកំណាយស្រាវជ្រាវគម្រោង “ផ្ទះខ្មែរ” ចាប់តាំងពីឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន ជូនទៅដល់អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និស្សិត និងសិស្សានុសិស្ស ដែលរស់នៅជុំវិញតំបន់ប្រាសាទបាសែត ឱ្យបានយល់ដឹង និងឈ្វេងយល់នូវរបកគំហើញដែលក្រុមការងារជំនាញបានស្រាវជ្រាវរកឃើញ ដោយមានការដាក់តាំងបង្ហាញនូវវត្ថុសិល្បៈដែលបានរកឃើញពីកំណាយ និងទស្សនារណ្តៅកំណាយ។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានមានមតិសំណេះសំណាល និងណែនាំដល់អាជ្ញាធរពាក់ព័ន្ធ ប្រជាពលរដ្ឋ និស្សិត និងសិស្សានុសិស្ស ឱ្យយល់កាន់តែច្បាស់នូវគុណតម្លៃនៃការងារស្រាវជ្រាវ ជាពិសេសគុណតម្លៃ នៃបេតិកភណ្ឌវប្បធម៌ជាតិ សម្រាប់ប្រជាជាតិទាំងមូល និងប្រជាពលរដ្ឋក្នុងតំបន់។ ហេតុនេះចាំបាច់ណាស់ត្រូវការប្រជាពលរដ្ឋគ្រប់រូប ចូលរួមជួយថែរក្សាបេតិកភណ្ឌដែលមានក្នុងតំបន់របស់ខ្លួនទៅតាមលទ្ធភាពរៀងៗខ្លួន។

គួរបញ្ជាក់ថា ការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា ក្នុងឆ្នាំ២០២៣នេះ មានរយៈពេលជាង ៧សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃទី១៥ ខែឧសភា រហូតដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ផ្តោតសំខាន់អំពីទួលបុរាណ ការរស់នៅរបស់មនុស្សនៅលើទួល សង្គម និងសកម្មភាពសេដ្ឋកិច្ចនាសម័យអតីតកាលជាដើម៕



-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


