Connect with us

វប្បធម៌ ជំនឿ

ប្រទះឃេីញ ពុទ្ធបដិមាក្នុងសតវត្សរ៍ទី៧ ចំនួនពីរអង្គ នៅ ខេត្តតាកែវ

បានផុស

នៅ

ពុទ្ធបដិមាបូរាណ ២អង្គ ត្រូវបានប្រជាពលរដ្ឋកាយដីប្រទះឃេីញ កាលពីរសៀល ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ជេត​ ពិសុទ្ធ ប្រធាន មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តតាកែវ បានឱ្យដឹង នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ នេះថា ពិតជាមានការប្រទះឃើញរូបបដិមាបូរាណ ២អង្គ មែន កាលពីល្ងាច ថ្ងៃទី៣ មករា ដោយក្រុមអ្នកកាយដី។

ក្រោយទទួលបានព័ត៌មានខាងលើ លោកផ្ទាល់ ជាមួយលោកប្រធានសារមន្ទីរខេត្ត និងមន្ត្រីសារមន្ទីរជាតិរាជធានីភ្នំពេញ បានចុះទៅពិនិត្យ និងធ្វើកំណត់ហេតុ។ លោកប្រធានមន្ទីរវប្បធម៌ បានបញ្ជាក់ថា អាយុកាល នៃបដិមាទាំង ២អង្គនេះ គឺបានកសាងរចនាឡើងតាំងពី សតវត្សទី៧ មកម៉្លេះ។

ក្រោយធ្វើកំណត់ហេតុចប់ និងតាមការឯកភាពពីមន្ត្រីពាក់ព័ន្ធ រូបបដិមាទាំង ២អង្គនេះ ត្រូវបានប្រគល់ជូន សារមន្ទីរជាតិរាជធានីភ្នំពេញ ដើម្បីជុសជុល និងថែរក្សា៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម