វប្បធម៌ ជំនឿ
សុបិនឃើញអល្លង្ការដែលធំ ធ្ងន់ ឬវែងជ្រុល អ្នកនឹងបានសម្រេចការមហាធំមួយ
សុបិនឃើញនៃគ្រឿងអលង្ការដែលវែងឬធំហួសពីក្នុងជីវិតពិត បង្ហាញពីការដឹងគុណនិងការទទួលស្គាល់។

ម្ចាស់សុបិននឹងទទួលបានរង្វាន់ សម្រាប់អ្វីដែលខ្លួនបានធ្វើ បន្ទាប់ពីបានរង់ចាំអស់ពេលជាយូរមកហើយ។
ទិញឬឃើញ ឬកាន់ ប៉ះ គ្រឿងអលង្ការមួយដុំធំ ធ្ងន់ឬវែង ឬធំក្នុងសុបិន បញ្ជាក់ថា អ្នកគេងសុបិននោះមានមនុស្សម្នាក់ កំពុងបានកត់សម្គាល់ពីការខិតខំរបស់គាត់។
មនុស្សម្នាក់នោះ នឹងសារភាព ទទួលស្គាល់ថា អ្នកធ្វើបានល្អខ្លាំង ហើយអ្នកនឹងទទួលបានការដឹងគុណពីមនុស្សនោះ ជារង្វាន់ធំដែរ។

ក្តីសុបិនឃើញអល្លង្ការធំ ឬវែងចម្លែក របស់អ្នកក៏ទាយប្រាប់ពីដំណឹងល្អថ្មី ដែលទាក់ទងនឹងអាជីព ព្រមទំាងជីវិតផ្ទាល់ខ្លួនអ្នកដែរ។

ប្រសិនអ្នកកំពុងស្វែងរកគោលដៅសំខាន់ឬកំពុងមានគោលបំណងច្បាស់លាស់នៅក្នុងពិភពលោកណាមួយនៅមិនទាន់សម្រេច កាលបើបានឃើញគ្រឿងអលង្ការធំមួយលេចឡើងនៅក្នុងក្តីសុបិន បញ្ជាក់ថាអ្នកណាម្នាក់ថ្មីដ៏មានឥទ្ធិពល នឹងដើរចូលក្នុងជីវិតរបស់អ្នកហើយជួយអ្នកយ៉ាងខ្លាំង សឹងមិនដែលនឹកស្មានដល់។
អ្នកនឹងធ្វើអ្វីមួយដែលមិនធម្មតា និងដែលអ្នកមិននឹកស្មានថា អ្នកមានសមត្ថភាពធ្វើវាបាន៕
គ្រូ ឯម
ចុចអាន៖ ក្រវិលពេជ្រ សុបិនដ៏កម្រដែលបង្ហាញពីភ័ព្វព្រេងនិស្ស័យស្នេហ៍ជាមួយទេវបុត្រ
ចុចអាន៖ សុបិនឃើញលុយក្នុងកាបូបជីវិតនឹងអាចដោះស្រាយបញ្ហាគ្រប់យ៉ាងដោយរលូន
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


