វប្បធម៌ ជំនឿ
តាំងលម្អ វត្ថុ ៣ យ៉ាងនេះ ប្រៀបដូចទាក់ទាញលាភសំណាង និងវិបុលភាព
ប្រសិនបើអ្នកចង់ទាក់ទាញសំណាងសម្រាប់ខ្លួនឯងនិងគ្រួសារ អ្នកក៏អាចសាកល្បងអនុវត្តគន្លឹះហុងស៊ុយទាំង៣យ៉ាង ដើម្បីបង្កើនសំណាងក្នុងឆ្នាំ ២០២៤។ ទោះយ៉ាងណាក៏ដោយ នេះគ្រាន់តែជំនឿផ្ទាល់ខ្លួនក្នុងការជឿ និងសំរេចចិត្តថា គួរទិញវត្ថុទាំងនោះមកតាំងលម្អនាំហុងស៊ុយឬយ៉ាងណា វាអាស្រ័យលើលោកអ្នកតែប៉ុណ្ណោះ។
រូបសំណាកនាគ

យោងទៅតាមគោលការណ៍ហុងស៊ុយ រូបសំណាកនាគត្រូវបានគេចាត់ទុកថាជានិមិត្តសញ្ញាដ៏មានឥទ្ធិពលនៃសំណាងល្អ និងតំណាងឲ្យជោគជ័យដ៏អស្ចារ្យ វិបុលភាពប្រកបដោយនិរន្តរភាព អំណាចដ៏អស្ចារ្យ ហើយអាចជាគ្រឿងការពារដ៏រឹងមាំ។ សូមដាក់រូបសំណាកនាគនៅចំកណ្តាលបន្ទប់ទទួលភ្ញៀវ បន្ទប់ទទួលទានអាហារ ឬច្រកចូល ដើម្បីទាក់ទាញសំណាងល្អដល់ខ្លួនឯងនិងក្រុមគ្រួសារ។
ដើមឈើបៃតង

ដើមឈើជួយស្រូបយកថាមពលវិជ្ជមាន បង្កើនទ្រព្យសម្បត្តិ ភាពរុងរឿងសម្រាប់ផ្ទះ និងកន្លែងធ្វើការដូចជាដើមឬស្សីនេះក៏ដោយសារតែដើមឬស្សីជានិមិត្តរូបនៃការលូតលាស់ និងសុភមង្គល។ អ្នកគួរដាំនៅទិសខាងកើត ឬភាគអាគ្នេយ៍ ឬដាក់នៅកន្លែងផ្សេងៗដើម្បីនាំលាភសំណាង និងនាំសេចក្តីសុខដល់គ្រួសារ ។
ត្បូង

Jade ឬត្បូង អាចពាក់ជាគ្រឿងអលង្ការ (ខ្សែក ចិញ្ចៀន កងដៃ) ឬរក្សាទុកក្នុងកាបូបដើម្បីទាក់ទាញសំណាងល្អ។ ជាពិសេសប្រសិនបើអ្នកដាក់ត្បូងក្នុងផ្ទះ ឬការិយាល័យដែលមានខ្យល់ចេញចូលល្អ នោះវាជួយបង្កើនថាមពលវិជ្ជមាន និងវិបុលភាពជាក់ជាមិនខានឡើយ៕
គ្រូ ណុប
-
ចរាចរណ៍១ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


