វប្បធម៌ ជំនឿ
ប្រាសាទជម ចាប់ផ្ដើមបង្ហាញសម្រស់ឡើងវិញជាបណ្ដើរៗ បន្ទាប់ពីជួសជុលជាង១ឆ្នាំ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ប្រាសាទជម ជាប្រាសាទមួយក្នុងក្រុមប្រាសាទព្រះពិធូរ មានទីតាំងស្ថិតនៅក្នុងក្រុងអង្គរធំ ដែលក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាសហការជាមួយទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ ចំណាយពេលជាង១ឆ្នាំ៤ខែមកនេះ កំពុងមានភាពល្អប្រសើរឡើងវិញជាជំហានៗហើយ។

មុនពេលជួសជុល ប្រាសាទជម មានស្ថានភាពទ្រុឌទ្រោមខ្លាំង ដោយសារអាយុកាលនៃសំណង់ កត្តាធម្មជាតិ ដូចជាឬសឈើចាក់បំបែករចនាសម្ពន្ធរបស់ប្រាសាទរហូតទៅដល់គ្រឹះខាងក្រោម ធ្វើឱ្យទឹកភ្លៀងហូរចូល បណ្ដាលឱ្យដីគ្រឹះចុះខ្សោយនិងស្រុតចុះ។ ថ្មរបស់ប្រាសាទនេះ បានរលុះធ្លាក់បាក់បែកខូចខាតរូបរាងជាច្រើនកន្លែង ដូចជា ផ្តែរ សសរពេជ្រ ស៊ុមទ្វារផ្នែកខាងក្រៅបានធ្លាក់ចុះដល់ដី ហើយកន្លែងខ្លះទៀតបាត់ថ្ម ថ្មក្រៀកហែកចេញពីគ្នាជាដើម។
ចាប់តាំងតែពីខែវិច្ឆិកាឆ្នាំ២០២៣ គម្រោងអភិរក្ស និងថែរក្សារបស់អាជ្ញាធរជាតិអប្សរាសហការជាមួយទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ បានជួយសង្គ្រោះប្រាសាទជម ដោយចាប់ផ្ដើមជួសជុលសសរខឿន សសរពេជ្រ សសរផ្អោម ស៊ុមទ្វារ ហោជាង ដំបូល និងផ្តែររបស់ប្រាសាទជមឡើងវិញ។

ស្ថាបត្យករនៃអាជ្ញាធរជាតិអប្សរាលោក ថៃ យ៉ាម៉ង់ ឱ្យដឹងថា ការជួសជុលជំហានដំបូង គឺក្រុមការងារបានចាប់ផ្ដើមប្រមូលឯកសារចាស់ៗពីសាលាបារាំងចុងបូព៌ា ពីអភិរក្សដ្ឋានអង្គរ និងអាជ្ញាធរជាតិអប្សរាដើម្បីទុកជាឯកសារសិក្សា។ បន្ទាប់មក ក៏ចាប់ផ្ដើមសិក្សាវាយតម្លៃការខូចខាត ព្រមទាំងធ្វើកំណាយស្រាវជ្រាវបែបបុរាណវិទ្យា ដើម្បីពិនិត្យមើលរចនាសម្ពន្ធរបស់ប្រាសាទ ព្រមទាំងបានរកថ្ម កំណត់ទីតាំងថ្ម ថតនិងចុះបញ្ជីថ្ម។ល។ កាលពីឆ្នាំ២០២៣ ក្រុម ការងារបានចាប់ផ្ដើមផ្គុំថ្ម ដែលរកឃើញទាំងឡាយចូលទៅទីតាំងដើមឡើងវិញដោយគោរពទៅតាមធម្មនុញ្ញអង្គរផង។

លោក ថៃ យ៉ាម៉ង់ បញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ ការងារជួសជុលប្រាសាទជម សម្រេចបានលទ្ធផលប្រមាណ៦០ភាគរយហើយ។ បច្ចុប្បន្ននេះប្រាសាទជម ដែលធ្លាប់តែបាក់បែកទ្រុឌទ្រោម បានបង្ហាញរូបរាង និងសម្រស់ឡើងវិញជាបណ្ដើរៗហើយ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៩ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៣ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


