Connect with us

សេដ្ឋកិច្ច

និយ័តករទូរគមនាគមន៍កម្ពុជា សម្រេចបើកដំណើរការសារជាថ្មីនូវលេខទូរស័ព្ទចល័ត

បានផុស

នៅ

និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) ​បាន​សម្រេច​បើក​ឱ្យ​ដំណើរការសាជាថ្មីនូវលេខទូរស័ព្ទចល័ត ដែល​ត្រូវ​បាន​បញ្ឈប់​ដំណើរការ និង ការកំណត់រយៈពេលនៃការរក្សាទុកទឹកប្រាក់ក្នុងគណនីគោល ក្រោយ​ពេល​ផុត​សុពលភាព​ប្រើប្រាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីធានាការប្រើប្រាស់សេវាទូរស័ព្ទឱ្យមានប្រសិទ្ធិភាព និងការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ ន.ទ.ក. បានតម្រូវឱ្យប្រតិបត្តិករទូរស័ព្ទចល័ត អនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ នេះ​តទៅ​។

បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ ន.ទ.ក បាន​គូស​បញ្ជាក់​ឱ្យ​ដឹង​ថា អ្នកប្រើប្រាស់សេវាទូរស័ព្ទចល័ត អាច​បើក​ដំណើរការ​ឡើងវិញនូវលេខទូរស័ព្ទចល័តរបស់ខ្លួន ទាំងឡាយណា ដែលមានរយៈ​ពេលផុតសុពលភាព​នៃទឹកប្រាក់​ក្នុង​គណនីគោល មិនលើសពី ១៨០ (មួយរយ ប៉ែតសិប) ថ្ងៃ ដោយគ្រាន់តែ​បញ្ចូលទឹកប្រាក់​ទៅក្នុង​គណនីគោល និង​មិនតម្រូវឱ្យអ្នកប្រើប្រាស់ធ្វើការចុះឈ្មោះ សាជាថ្មីនៅទីតាំងផ្ទាល់របស់ក្រុមហ៊ុន ឬសាខាក្រុមហ៊ុនឡើយ។

មួយ​វិញ​ទៀត ប្រតិបត្តិករទូរស័ព្ទចល័តត្រូវរក្សាទុកទឹកប្រាក់ក្នុងគណនីគោលរបស់លេខទូរស័ព្ទចល័ត សម្រាប់ រយៈ​ពេល ១៨០ (មួយរយប៉ែតសិប) ថ្ងៃ ក្រោយពេលផុតសុពលភាពនៃទឹកប្រាក់ក្នុងគណនីគោល។ ក្នុង​រយៈ​ពេល ១៨០ (មួយរយប៉ែតសិប) ថ្ងៃ នេះ អ្នកប្រើប្រាស់នឹងទទួលបានទឹកប្រាក់ក្នុងគណនីគោល ដែល​មាននៅ​សល់ ចុងក្រោយត្រឡប់មកវិញ ប្រសិនបើអ្នកប្រើប្រាស់​ធ្វើការបញ្ចូលទឹកប្រាក់ក្នុងគណនីគោលរួច។

ទន្ទឹម​នោះ មុនផុតរយៈពេល ១៨០ (មួយរយប៉ែតសិប)ថ្ងៃ នៃការរក្សាទុកទឹកប្រាក់ក្នុងគណនីគោលរបស់លេខ ទូរស័ព្ទចល័ត ប្រតិបត្តិករទូរស័ព្ទចល័តត្រូវរំលឹកដល់អ្នកប្រើប្រាស់ តាមរយៈសារខ្លី (SMS) យ៉ាងតិច ២ (ពីរ) ដង និងកម្មវិធីទូរស័ព្ទរបស់ប្រតិបត្តិករទូរស័ព្ទចល័ត ក្នុងពេលសមស្រប ដើម្បីឱ្យអ្នកប្រើប្រាស់បានដឹងជាមុន អំពី​កាល​បរិច្ឆេទនៃការបញ្ឈប់ដំណើរការទាំងស្រុង និងការទទួលបានទឹកប្រាក់ក្នុងគណនីគោល ដែល​មាន​នៅ​សល់ ចុងក្រោយត្រឡប់មកវិញ ប្រសិនបើអ្នកប្រើប្រាស់ធ្វើការបញ្ចូលទឹកប្រាក់ក្នុងគណនីគោលរួច។

ករណីមានភាពមិនប្រក្រតីណាមួយពាក់ព័ន្ធនឹងការប្រើប្រាស់សេវាទូរគមនាគមន៍ អ្នកប្រើប្រាស់សេវា ទូរគមនាគមន៍ទាំងអស់ អាចរាយការណ៍មក ន.ទ.ក. តាមរយៈលេខទូរស័ព្ទ ៦៧៨៩ នៅរៀងរាល់ម៉ោងធ្វើការ ឬផ្ញើសារមកកាន់អ៊ីម៉ែល [email protected] ឬតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ ន.ទ.ក. “និយ័តករ ទូរគមនាគមន៍កម្ពុជា – Telecommunication Regulator of Cambodia”៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម