ព័ត៌មានជាតិ
និយ័តករទូរគមនាគមន៍កម្ពុជា បិទខ្ទប់ឈ្មោះដែន ចំនួន១៥ ដំណើរការល្បែងឆ្នោតខុសច្បាប់
និយ័តករទូរគមនាគមន៍កម្ពុជា ( ន.ទ.ក.) នៅថ្ងៃទី១៦ ខែកុម្ភៈនេះ បានជូនដំណឹងពីការ ចាត់វិធានការបិទខ្ទប់ឈ្មោះដែន (DomainName) សរុបចំនួន ១៥ ដែលកំពុងដំណើរការល្បែងឆ្នោតខុសច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងឈ្មោះដែន ដែលក្លែងបន្លំជាឈ្មោះដែនសម្រាប់ការស្នើសុំទិដ្ឋាការនៃសាធារណរដ្ឋ អ៊ីស្លាមប៉ាគីស្ថាន។

កន្លងមក ន.ទ.ក. ធ្លាប់បានចាត់វិធានការបិទខ្ទប់ឈ្មោះដែន ដែលដំណើរការល្បែងឆ្នោតខុសច្បាប់ ចំនួន ២៥ រួចមកហើយ ដូចមានក្នុងសេចក្ដីប្រកាសព័ត៌មានលេខ ០៦៦០ ន.ទ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។
ន.ទ.ក. នឹងបន្តសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធរពាក់ព័ន្ធ និងប្រតិបត្តិករ ទូរគមនាគមន៍ទាំងអស់ ដើម្បីលុបបំបាត់រាល់ឈ្មោះដែន ដែលធ្វើប្រតិបត្តិការ និងផ្តល់សេវាល្បែងស៊ីសងអនឡាញ និងល្បែងឆ្នោត ដែលផ្ទុយច្បាប់ និងសារាចរណែនាំរបស់រាជរដ្ឋាភិបាលលេខ ០៧ សរណន ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ស្តីពី ការពង្រឹងការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិច តាមរយៈអ៊ីនធឺណិតអនឡាញ ក្នុង និងក្រៅប្រទេសគ្រប់ប្រភេទ ព្រមទាំងឈ្មោះដែនផ្សេងទៀតទាំងឡាយណា ដែលធ្វើប្រតិបត្តិការខុសច្បាប់ ក្នុងគោលដៅចូលរួមថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងសង្គម។

ជាមួយគ្នានេះដែរ ន.ទ.ក. សូមអំពាវនាវដល់សាធារណជនទាំងអស់ ចូលរួមរាយការណ៍មក ន.ទ.ក. តាមរយៈលេខទូរស័ព្ទ ៦៧៨៩ នៅរៀងរាល់ម៉ោងធ្វើការ ឬតាមបណ្តាញសង្គម Facebook: “និយ័តករទូរគមនាគមន៍កម្ពុជា -Telecommunication Regulator of Cambodia” នូវឈ្មោះដែនដែលធ្វើប្រតិបត្តិការ និងផ្តល់សេវាល្បែងស៊ីសង អនឡាញ ល្បែងឆ្នោតខុសច្បាប់ និងបង្ហោះរូបភាព និងវីដេអូអាសអាភាសកុមារ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយ ន.ទ.ក. នឹងរក្សាការសម្ងាត់ជូន។
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ