Connect with us

ព័ត៌មានជាតិ

កម្ពុជាគ្រោងផ្តល់អាជ្ញាបណ្ណ​ឲ្យ​ក្រុមហ៊ុនក្នុងស្រុកនិង​ក្រៅស្រុក អភិវឌ្ឍ​សេវា 5G

បានផុស

នៅ

ថ្លែងក្នុងកិច្ចប្រជុំ GSMA Mobile 360 Asia Pacific ក្រោមប្រធានបទស្តីពី “ទំនុកចិត្តលើបណ្តាញទូរគមានគមន៍​នា​ពេលអនាគត” នៅប្រទេស​សិង្ហបុរី​កាលពីពេលថ្មីៗ​នេះ លោក ថោង ចិន្តា ប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា​បាន​ឲ្យ​ដឹង​ថា កម្ពុជាគ្រោងផ្តល់អាជ្ញាបណ្ណប្រតិបត្តិការសេវា 5G នាពេលខាងមុខ និងលើកទឹកចិត្តដល់ប្រតិបតិ្តករផ្តល់សេវាទូរស័ព្ទចល័តឈានមុខនៅក្នុងប្រទេសនិងអន្តរជាតិ ដើម្បីចូលរួមអភិវឌ្ឍបច្ចេកវិទ្យា 5G។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បន្ត​ថា កម្ពុជាគាំទ្រការបែងចែកវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ 5G ដែលត្រូវបានធ្វើឯកភាវូបនីយកម្មជាសកល និងស្តង់ដាដែលបង្កើតឡើងដោយ ITU និង GSMA។

ខណៈពេលនៃការអភិវឌ្ឍបច្ចេកវិទ្យា 5G កម្ពុជាកត់សម្គាល់ឃើញពីតម្រូវការជាចាំបាច់នូវស្តង់ដាសុវត្ថិភាពអន្តរជាតិ សម្រាប់គាំពារនិងអភិវឌ្ឍសេដ្ឋកិច្ជឌីជីថល។ ក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ វិធីសាស្ត្រនៃការផ្តល់វិញ្ញាបនបត្រទទួលស្គាល់សុវត្ថិភាពជាច្រើនត្រូវបានបង្កើតឡើង ដើម្បីវាយតម្លៃលក្ខណៈ វិនិច្ឆ័យសុវត្ថិភាពរបស់ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ និងប្រតិបតិ្តករផ្តល់សេវាទូរគមនាគមន៍។

លោក ថោង ចិន្តា បាន​បញ្ជាក់ថា កម្ពុជាគាំទ្រនិងទទួលស្គាល់នូវសារៈសំខាន់នៃការប្រើប្រាស់ស្តង់ដាសុវត្ថិភាព មានជាអាទិ៍ Network Equipment Security Assurance Scheme (NESAS) និង GSMA 5G Cybersecurity Knowledge Base (CKB) ដើម្បីជាមូលដ្ឋាននៃការធ្វើនិយ័តកម្មនិងស្តង់ដានីយកម្មសេវាទូរគមនាគមន៍ ប្រកបដោយប្រសិទ្ធភាព និងផ្តល់សុវត្ថិភាពខ្ពស់ជូនអ្នកប្រើប្រាស់។ ជាមួយគ្នានេះ កម្ពុជាក៏ នឹង​បន្តធ្វើកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ ក្នុងការកសាងប្រជាជាតិឌីជីថល ហើយស្របពេលជាមួយគ្នា ត្រូវរៀបចំនិងដាក់ឱ្យអនុវត្តនូវស្តង់ដាសុវត្ថិភាពសាយប័រ ព្រមទាំងបន្តសហការយ៉ាងជិតស្និតជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីសម្រេចឱ្យបាននូវឌីជីថលកម្ពុជា និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ក្រោយកូវីដ-១៩៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៩ នាទីutes មុន

កម្ពុជា ទាមទារឱ្យស៊ើបអង្កេតជាបន្ទាន់ ក្នុងឧប្បត្តិហេតុហិង្សា បណ្តាលឱ្យទាហានខ្មែរស្លាប់នៅតំបន់មុំបី

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

តម្លៃប្រេងកើនជាង ២% នៅថ្ងៃចន្ទ ជុំវិញផលិតកម្មប្រេង OPEC+

ព័ត៌មានជាតិ៤៥ នាទីutes មុន

សួន​កុលាប ​និង​កេសរកូល ​ទាក់ទាញ​ទេសចរ​បំផុត​​នៅ​សួន​រុក្ខជាតិ​អង្គរ

ជីវិតកម្សាន្ដ៤៨ នាទីutes មុន

គូស្វាមីភរិយាអ្នកផលិតមាតិកាដ៏ល្បី បរិច្ចាគថវិកា ១ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យចំនួនពីរ និងកងទ័ពឈរជើងនៅព្រំដែន

ព័ត៌មានជាតិ៥៩ នាទីutes មុន

ព្រែកជីកហ្វូនណនតេជោ ឈាន​ទៅបោះ​បង្គោល​​បន្ត​ពី​ព្រំប្រទល់​​ខេត្តតាកែវ​ដល់​ខេត្ត​កំពត​

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ពរុស្ស៊ី ៥កន្លែង កម្ទេចយន្តហោះចម្បាំងអស់ ៤០គ្រឿង

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ ឈឺចាប់ខ្លាំងបំផុតនៅពេលទាហានថៃចូលមកបាញ់សម្លាប់ទាហានខ្មែរលើដីខ្មែរដែលសម្ដេចធ្លាប់ទៅដល់​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មេទ័ពអាល្លឺម៉ង់ ព្រមានថា រុស្ស៊ី អាចវាយ «ណាតូ» ៤ឆ្នាំទៀត

ព័ត៌មានជាតិ៤ ម៉ោង មុន

សមាជិករដ្ឋសភា-ព្រឹទ្ធសភា ឈរគោរពវិញ្ញាណក្ខន្តព្រិន្ធបាលឯក សួន រោន ដែលពលីជីវិតពីការវាយឆ្មក់ពីពួក​ឈ្លានពាន

Sokha Hotels

ព័ត៌មានពេញនិយម