Connect with us

ព័ត៌មានអន្ដរជាតិ

ធនាគារកណ្ដាលថៃព្រមានពីកំណើននៃភាពមិនប្រាកដប្រជាសកល បង្កើនហានិភ័យសម្រាប់សេដ្ឋកិច្ចថៃ

បានផុស

នៅ

ធនាគារកណ្តាលថៃព្រមានកំណើននៃភាពមិនប្រាកដប្រជាសកល ជាពិសេសក្នុងបរិបទនៃភាពតានតឹងវ៉េណេស៊ុយអេឡា-អាមេរិក ដែលប៉ះពាល់ដល់វិស័យ ៣ រួមមានយោធា ពាណិជ្ជកម្ម និងហិរញ្ញវត្ថុនៅឆ្នាំនេះ និងឆ្នាំក្រោយ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការព្រមាននេះធ្វើឡើងដោយបន្ទពីអ្នកជំនាញថៃ ដែលលើកឡើងថា ភាពមិនប្រាកដប្រជាសកលអាចបង្កហានិភ័យកាន់តែខ្លាំងសម្រាប់សេដ្ឋកិច្ចដើរអូសជើងថៃ ដែលប្រឈមនឹង​បញ្ហា​ផ្សេងៗរួចហើយ រួមទាំងបំណុលគ្រួសារខ្ពស់ បញ្ហាព្រំដែន ​វិបត្តិនយោបាយក្នុងស្រុក និងពន្ធគយរបស់សហរដ្ឋអាមេរិក​ជាដើម។

ថ្លែង​ក្នុងវេទិកាគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលកាលពីថ្ងៃពុធ លោក Piti Disyatat អនុប្រធានទទួលបន្ទុកស្ថិរភាពហិរញ្ញវត្ថុ និងជាសមាជិកនៃគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ (MPC) បាននិយាយថា ប្រតិបត្តិការរបស់សហរដ្ឋអាមេរិកនៅវ៉េណេស៊ុយអេឡា រួមមានទាំងការចាប់ខ្លួនមេដឹកនាំប្រទេសនេះ បង្កើនហានិភ័យភូមិសាស្ត្រនយោបាយ ហើយទំនងជាធ្វើឱ្យភាពមិនប្រាកដប្រជា​កើនឡើងខ្លាំងនៅទូទាំងវិស័យយោធា ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ។

លោក​បានបន្តថា ពិភពលោកកំពុងប្រឈមមុខនឹងកំណើនភាពតានតឹង​ ដែលបណ្តាលមកពីជម្លោះ​នានា និងការប្រើប្រាស់កម្លាំងយោធាកាន់តែខ្លាំងឡើង ដោយ​អាមេរិកដើរតួនាទីយ៉ាងសំខាន់ក្នុងការកែសម្រួលបទដ្ឋានសន្តិសុខសកល ដែលរួមចំណែកដល់កំណើនភាពមិនប្រាកដប្រជាអន្តរជាតិកាន់តែខ្លាំង។

លោក Piti បានព្រមានថា ការវាយឆ្មក់របស់​អាមេរិកអាចបង្កឱ្យមានដំណាក់កាលថ្មីនៃសង្គ្រាមពាណិជ្ជកម្មសកល ចំពេលគោលនយោបាយពាណិជ្ជកម្មអាមេរិកបានរំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់អន្តរជាតិរួចស្រាប់ហើយ។

សម្រាប់ផ្នែកហិរញ្ញវត្ថុ ប្រតិបត្តិការយោធារបស់អាមេរិក អាចបង្កើនហានិភ័យនៃ​ការប្រែប្រួល​ក្នុងគោលនយោបាយរូបិយវត្ថុសកល និងទីផ្សារហិរញ្ញវត្ថុ។

ទាក់ទងនឹងភាពតានតឹង​​ចិន និងសហរដ្ឋអាមេរិក លោក Piti បាននិយាយថា ទំនាក់ទំនងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង២របស់ពិភពលោក មានផលប៉ះពាល់ដោយផ្ទាល់ចំពោះសេដ្ឋកិច្ចអាស៊ី ហើយធនាគារកណ្តាលកំពុងតាមដានការវិវត្តដើម្បីវាយតម្លៃផលប៉ះពាល់ដែលអាចកើតមាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម